មិត្តភក្តិជាមួយនឹងវៀតណាម សភាពដើមនៃពិធីសំណែនរបស់ជនជាតិកុង (Cong) 26/06/2017 ជនជាតិកុង (Cong) ជាជនជាតិភាគតិចនៅវៀតណាម មានប្រជាជនប្រហែលជាង២០០០នាក់។ រស់នៅតែក្នុងស្រុកមឿងតែ (Muong Te) ខេត្តឡាយចូវ (Lai Chau) ទោះបីមានប្រជាជនតិចក៏ដោយ ប៉ុន្តែពួកគេនៅតែរក្សាបានលក្ខណៈវប្បធម៌ពិសេសជាច្រើន។ ក្រៅពីឃ្លាំងរឿងទេវកថា រឿងព្រេងសម្បូរបែបបានប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ទំនៀមសែនព្រេនក្នុងស្រុក បានចាត់ទុកជាសកម្មភាពមិនប្រែកាឡៃគឺនៅដូចដើម ហើយពិសេសបំផុត ដែលជនជាតិកុង (Cong) នៅរក្សាបានសភាពដើម។ មិនបញ្ចប់នៅត្រឹមទំនៀមទំលាប់អរូបី ពិធីសំណែនស្រុក នៅជាសកម្មភាពវប្បធម៌សហគមន៍មួយ ដែលផ្សារភ្ជាប់ជាមួយមនុស្សគ្រប់គ្នានៅក្នុងស្រុក។ សំណែនស្រុក ជាការងារចាំបាច់ត្រូវអនុវត្តជារៀងរាល់ឆ្នាំ នៅខែ៤ មុនរដូវសាបស្ទូងស្រូវថ្មី។ សំណែនស្រុកជាពិធីសែនបួងសួងសុំអារក្សទឹក អារក្សព្រៃភ្នំ ផ្តល់រដូវអំណោយផល អ្នកស្រុកមិនត្រូវទឹកលិចស្លាប់ មិនត្រូវរងគ្រោះតាមផ្លូវថ្នល់។ តាមធម្មតា ប្រធានស្រុក ជាអ្នករ៉ាប់រងចំណែកត្រៀមបម្រុងពិធីការ មានតែលោកអាចារ្យម្នាក់ជាធ្វើ។ លោកអាចារ្យនៃអ្នកស្រុកជនជាតិកុង (Cong) បានជ្រើសតាមរបៀបកូនស្នងឪពុក ឬយ៉ាងហោចបំផុត ក៏មានមនុស្សក្នុងត្រកូលខ្ពង់ខ្ពស់ម្នាក់ តែងតែប្រព្រឹត្តពិធីសក្តិសិទ្ធនេះ។ នៅថ្ងៃសំណែនស្រុក ក្នុងពេលមនុស្សគ្រប់គ្នាមមាញឹក រួមវិភាគទានគ្រឿងសំណែននៅលើទីលានផ្ទះលោកប្រធានស្រុក លោកអាចារ្យនិងប្រពន្ធស្ងាត់ៗត្រៀមបម្រុងថាសគ្រឿងសំណែន សែនអារក្សនៅនឹងផ្ទះខ្លួន។ ថាសសំណែនមានអង្ករ កងដៃប្រាក់របស់ប្រពន្ធលោកអាចារ្យមួយគូ ពងមាន់ពីរគ្រាប់ ស្លឹកឈើ និងសូត្រអំបោះគ្រប់ពណ៌ឆើតឆាយមួយបាច់។ ពិធីសំណែនស្រុកមិនប្រព្រឹត្តទៅនៅក្នុងផ្ទះលោកអាចារ្យទេ តែនឹងបានអនុវត្តនៅកន្លែងពិសេសមួយចំពោះអ្នកស្រុកជនជាតិកុង (Cong)។ រូបភាពផ្ទាល់នៃថាសសំណែនសែនស្រុករបស់អ្នកស្រុកជនជាតិកុង (Cong)។ ថាសគ្រឿងសំណែនបានត្រៀមបម្រុងនៅផ្ទះលោកអាចារ្យ។ លោកអាចារ្យអនុវត្តពិធីការនៅក្នុងផ្ទះ មុនពេលឡើងទៅកាន់តំបន់ដីពិសិដ្ឋ ដើម្បីធ្វើពិធីសំណែនស្រុក។ អ្នកស្រុកជនជាតិកុង (Cong)ចេញពីផ្ទះលោកអាចារ្យសែនគ្រឿងសំណែនថ្វាយដល់អារក្សទឹក និងអារក្សព្រៃភ្នំទាំងពីរព្រះអង្គ។ ក្រៅពីគ្រឿងសំណែន ដែលលោកអាចារ្យបានត្រៀមបម្រុង ពួកគេនៅនាំយកអង្ករ មាន់និងជ្រូក សម្រាប់បូជាអារក្ស។ អ្នកស្រុកជនជាតិកុង (Cong) កាប់ឆ្ការតំបន់ដីពិសិដ្ឋ ជាទីកន្លែងដែលមានប្រភពទឹកហូរនាំទៅកាន់ស្រុក។ មុនពេលធ្វើពិធីការ បុរសក្នុងស្រុកសង់ខ្ទមតូចមួយ សម្រាប់ទទួលអារក្ស មកធ្វើសាក្សីនៃពិធីសំណែនរបស់ពួកគេ។ លោកអាចារ្យសូត្របទកថាបួងសួងមេដំបូងក្នុងពិធីសំណែន ដើម្បីអញ្ជើញអារក្សមកកាន់ភូមិស្រុក សម្រាប់អ្នកស្រុកអនុវត្តពិធីការ។ លោកអាចារ្យសម្លាប់មាន់ធ្វើជាគ្រឿងបូជាសុំអារក្ស គ្រប់គ្រងថែរក្សាភូមិស្រុករបស់ពួកគេបានសុខសន្តិភាព។ ក្រោយវគ្គបូជាយញ្ញ ពួកគេត្រៀមបម្រុងគ្រឿងចម្អិន សម្រាប់ថ្វាយអំណរគុណដល់អារក្ស។ បុរសក្នុងស្រុកជួយលោកអាចារ្យត្រៀមបម្រុងគ្រឿងបរិក្ខារ សម្រាប់ពិធីសំណែន។ លោកអាចារ្យចាក់ស្រាអញ្ជើញអារក្ស ក្រោយពេលអនុវត្តសម្រេចបទកថាបួងសួង។ ទស្សន៍ទាយតាមរយៈថ្លើម ជាវគ្គដ៏សំខាន់នៃពិធីសំណែនស្រុក។ តាមលក្ខណៈថ្លើម ដែលទើបបូជាអារក្ស លោកអាចារ្យនឹងនិយាយប្រាប់អ្នកស្រុក ពីលទ្ធផលនៃពិធីសំណែននេះ។ ពិធីសំណែនស្រុករបស់អ្នកស្រុកជនជាតិកុង (Cong) សម្រាប់តែបុរសៗ។ ពួកគេនឹងពិសាតាមបែបបូរាណ ដូចបុព្វការីជនរបស់ពួកគេ នៅនឹងតំបន់ដីពិសិដ្ឋរបស់ស្រុក។ សញ្ញាបំរាមរបស់អ្នកស្រុក។ តាំងពីពេល “បង្គោលផ្លាក” នេះបានដាំចុះ ស្រុកណឹមភុក (Nam Puc) នឹងធ្វើដំណើរចេញទៅក៏មិនបាន ចូលមកក៏មិនបាន។ ទីកន្លែងដែលមានប្រភពទឹកជាតំបន់ដីពិសិដ្ឋបំផុតរបស់ស្រុក។ អ្នកស្រុកជនជាតិកុង (Cong) ចាត់ទុកទីកន្លែងនេះ មានវត្តមាននៃអារក្សទាំងពីរព្រះអង្គ គឺអារក្សទឹកនិងអារក្សព្រៃភ្នំ។ នៅថ្ងៃធម្មតា តំបន់ដីនេះដាច់ខាត់គ្មាននរណាធ្វើដំណើរទៅមកនៅទីនេះ។ ដល់ម៉ោងល្អ ក្នុងថ្ងៃសំណែនស្រុក លោកអាចារ្យនិងបុរសក្នុងស្រុក ទើបបានអនុញ្ញតឲ្យឡើងមកកាន់ទីនេះ។ ដំបូងបុរសកាប់ឆ្ការដើមឈើ បង្កើតទីលានទូលាយ ហើយយកឫស្សី ពក សង់ខ្ទមខ្ពស់ពីដីតូចមួយ ទីកន្លែងសម្រាប់លោកអាចារ្យដាក់គ្រឿងសំណែនថ្វាយដល់អារក្សទាំងឡាយ។ ធ្វើស្រេចបាច់លោកអាចារ្យកែសម្រួលសម្លៀកបំពាក់ ចាក់ស្រា រួចបត់ជង្គង់ពីមុខថាសសំណែន សូត្របទកថាបួងសួង។ លោកឡវ៉ាន់ចើ (Lo Van Cho) ជាអាចារ្យសំណែនឲ្យភូមិណឹមភុក (Nam Puc) មឿងតែ (Muong Te) ខេត្តឡាយចូវ (Lai Chau) ជាង២០ឆ្នាំឲ្យដឹងថា៖ “បទកថាសំណែនក្នុងពិធីសំណែនស្រុក បានស្នងបន្តពីបុព្វការី"។ ខ្លឹមសារនៃបទកថាសំណែន គឺអញ្ជើញពួកអារក្សមកធ្វើសាក្សីឲ្យក្តីបំណងរបស់មនុស្សគ្រប់គ្នា” បន្ទាប់មក ជាមួយការជំនួយរបស់បុរសក្នុងស្រុក លោកអាចារ្យនឹងសម្លាប់មាន់ ជ្រូកដើម្បីបូជាអារក្ស។ ទ្រុងមាន់ និងថ្លើមជ្រូកបានរក្សាទុកមកសម្រាប់ធ្វើពិធីដ៏សំខាន់នៅវគ្គក្រោយនៃពិធីការ។ នៅពេលនោះ បុរសក្នុងស្រុកនឹងបង្កាត់ភ្លើង ដើម្បីចម្អិនគ្រឿងសំណែនឲ្យឆ្អិន។ ពួកគេដាំទឹក ដាក់អង្ករ សាច់មាន់ សាច់ជ្រូក ទៅក្នុងឆ្នាំងធំតែមួយ។ ពេលគ្រឿងឆ្អិន ពួកគេស្រង់ដាក់លើថាស សម្រាប់លោកអាចារ្យធ្វើពិធីការលើកទីពីរ។ ទ្រុងមាន់នឹងបានកប់នៅក្រោមជើងសសរខ្ទមថ្មី ដើម្បីកម្ចាត់អំពើអាក្រក់។ វគ្គសំខាន់បំផុតជាមួយមនុស្សគ្រប់គ្នា គឺទស្សន៍ទាយថ្លើមដែលទើបបូជាយញ្ញ។ ក្នុងពិធីសំណែនស្រុកលើកនេះ លោកអាចារ្យឡវ៉ាន់ចើ (Lo Van Cho) សំឡឹងមើលសសៃឈាមនៅលើថ្លើម ហើយនិយាយជាមួយមនុស្សគ្រប់គ្នាថា ការងារគ្រប់ជំពូកមានសភាពរលូនណាស់៖ “អារក្សទាំងឡាយ បានយល់ព្រមជាមួយសម្តីបួងសួងរបស់អ្នកស្រុក”។ មនុស្សគ្រប់គ្នាសុទ្ធតែរំភើបរីករាយ ជាមួយដំណឹងល្អ។ ពួកគេតម្រៀបថ្មធ្វើជាកៅអី កាត់ស្លឹកចេកធ្វើជាថាស រួចហើយរួមគ្នាពិសានៅនឹងតំបន់ដីពិសិដ្ឋតាមបែបបុព្វការីជនរបស់អ្នកស្រុកជនជាតិកុង (Cong)។ ចុងបញ្ចប់ពិធី លោកអាចារ្យនឹងតម្បាញជាបន្ទះដូចផ្លាក ក្រងស្លឹកឈើខៀវ និងទ្រុងមាន់ព្យូរពីលើនោះ ជាសញ្ញាបំរាមដល់អ្នកស្រុក។ មានរូបរាងដូចខែល វានឹងរាលរាំងកាន់ខ្នងរងមុខភូមិស្រុក ដែលប្រឈមនឹងអំពើអាក្រក់។ ពេលសញ្ញាបំរាមបានដោតបញ្ឈរ ខណៈនោះមនុស្សគ្រប់គ្នាមិនអាចធ្វើដំណើរចេញចូលទីនេះ។ បើរក្សាបានប្រការនេះ អំឡុងប៉ុន្មានថ្ងៃបំរាមអ្នកស្រុក ទាំងអស់នឹងបានសុខសាន្ត៕ អនុវត្ត៖ វៀតកឿង

ជនជាតិកុង (Cong) ជាជនជាតិភាគតិចនៅវៀតណាម មានប្រជាជនប្រហែលជាង២០០០នាក់។ រស់នៅតែក្នុងស្រុកមឿងតែ (Muong Te) ខេត្តឡាយចូវ (Lai Chau) ទោះបីមានប្រជាជនតិចក៏ដោយ ប៉ុន្តែពួកគេនៅតែរក្សាបានលក្ខណៈវប្បធម៌ពិសេសជាច្រើន។ ក្រៅពីឃ្លាំងរឿងទេវកថា រឿងព្រេងសម្បូរបែបបានប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ទំនៀមសែនព្រេនក្នុងស្រុក បានចាត់ទុកជាសកម្មភាពមិនប្រែកាឡៃគឺនៅដូចដើម ហើយពិសេសបំផុត ដែលជនជាតិកុង (Cong) នៅរក្សាបានសភាពដើម។ មិនបញ្ចប់នៅត្រឹមទំនៀមទំលាប់អរូបី ពិធីសំណែនស្រុក នៅជាសកម្មភាពវប្បធម៌សហគមន៍មួយ ដែលផ្សារភ្ជាប់ជាមួយមនុស្សគ្រប់គ្នានៅក្នុងស្រុក។ សំណែនស្រុក ជាការងារចាំបាច់ត្រូវអនុវត្តជារៀងរាល់ឆ្នាំ នៅខែ៤ មុនរដូវសាបស្ទូងស្រូវថ្មី។ សំណែនស្រុកជាពិធីសែនបួងសួងសុំអារក្សទឹក អារក្សព្រៃភ្នំ ផ្តល់រដូវអំណោយផល អ្នកស្រុកមិនត្រូវទឹកលិចស្លាប់ មិនត្រូវរងគ្រោះតាមផ្លូវថ្នល់។ តាមធម្មតា ប្រធានស្រុក ជាអ្នករ៉ាប់រងចំណែកត្រៀមបម្រុងពិធីការ មានតែលោកអាចារ្យម្នាក់ជាធ្វើ។ លោកអាចារ្យនៃអ្នកស្រុកជនជាតិកុង (Cong) បានជ្រើសតាមរបៀបកូនស្នងឪពុក ឬយ៉ាងហោចបំផុត ក៏មានមនុស្សក្នុងត្រកូលខ្ពង់ខ្ពស់ម្នាក់ តែងតែប្រព្រឹត្តពិធីសក្តិសិទ្ធនេះ។ នៅថ្ងៃសំណែនស្រុក ក្នុងពេលមនុស្សគ្រប់គ្នាមមាញឹក រួមវិភាគទានគ្រឿងសំណែននៅលើទីលានផ្ទះលោកប្រធានស្រុក លោកអាចារ្យនិងប្រពន្ធស្ងាត់ៗត្រៀមបម្រុងថាសគ្រឿងសំណែន សែនអារក្សនៅនឹងផ្ទះខ្លួន។ ថាសសំណែនមានអង្ករ កងដៃប្រាក់របស់ប្រពន្ធលោកអាចារ្យមួយគូ ពងមាន់ពីរគ្រាប់ ស្លឹកឈើ និងសូត្រអំបោះគ្រប់ពណ៌ឆើតឆាយមួយបាច់។ ពិធីសំណែនស្រុកមិនប្រព្រឹត្តទៅនៅក្នុងផ្ទះលោកអាចារ្យទេ តែនឹងបានអនុវត្តនៅកន្លែងពិសេសមួយចំពោះអ្នកស្រុកជនជាតិកុង (Cong)។ រូបភាពផ្ទាល់នៃថាសសំណែនសែនស្រុករបស់អ្នកស្រុកជនជាតិកុង (Cong)។ ថាសគ្រឿងសំណែនបានត្រៀមបម្រុងនៅផ្ទះលោកអាចារ្យ។ លោកអាចារ្យអនុវត្តពិធីការនៅក្នុងផ្ទះ មុនពេលឡើងទៅកាន់តំបន់ដីពិសិដ្ឋ ដើម្បីធ្វើពិធីសំណែនស្រុក។ អ្នកស្រុកជនជាតិកុង (Cong)ចេញពីផ្ទះលោកអាចារ្យសែនគ្រឿងសំណែនថ្វាយដល់អារក្សទឹក និងអារក្សព្រៃភ្នំទាំងពីរព្រះអង្គ។ ក្រៅពីគ្រឿងសំណែន ដែលលោកអាចារ្យបានត្រៀមបម្រុង ពួកគេនៅនាំយកអង្ករ មាន់និងជ្រូក សម្រាប់បូជាអារក្ស។ អ្នកស្រុកជនជាតិកុង (Cong) កាប់ឆ្ការតំបន់ដីពិសិដ្ឋ ជាទីកន្លែងដែលមានប្រភពទឹកហូរនាំទៅកាន់ស្រុក។ មុនពេលធ្វើពិធីការ បុរសក្នុងស្រុកសង់ខ្ទមតូចមួយ សម្រាប់ទទួលអារក្ស មកធ្វើសាក្សីនៃពិធីសំណែនរបស់ពួកគេ។ លោកអាចារ្យសូត្របទកថាបួងសួងមេដំបូងក្នុងពិធីសំណែន ដើម្បីអញ្ជើញអារក្សមកកាន់ភូមិស្រុក សម្រាប់អ្នកស្រុកអនុវត្តពិធីការ។ លោកអាចារ្យសម្លាប់មាន់ធ្វើជាគ្រឿងបូជាសុំអារក្ស គ្រប់គ្រងថែរក្សាភូមិស្រុករបស់ពួកគេបានសុខសន្តិភាព។ ក្រោយវគ្គបូជាយញ្ញ ពួកគេត្រៀមបម្រុងគ្រឿងចម្អិន សម្រាប់ថ្វាយអំណរគុណដល់អារក្ស។ បុរសក្នុងស្រុកជួយលោកអាចារ្យត្រៀមបម្រុងគ្រឿងបរិក្ខារ សម្រាប់ពិធីសំណែន។ លោកអាចារ្យចាក់ស្រាអញ្ជើញអារក្ស ក្រោយពេលអនុវត្តសម្រេចបទកថាបួងសួង។ ទស្សន៍ទាយតាមរយៈថ្លើម ជាវគ្គដ៏សំខាន់នៃពិធីសំណែនស្រុក។ តាមលក្ខណៈថ្លើម ដែលទើបបូជាអារក្ស លោកអាចារ្យនឹងនិយាយប្រាប់អ្នកស្រុក ពីលទ្ធផលនៃពិធីសំណែននេះ។ ពិធីសំណែនស្រុករបស់អ្នកស្រុកជនជាតិកុង (Cong) សម្រាប់តែបុរសៗ។ ពួកគេនឹងពិសាតាមបែបបូរាណ ដូចបុព្វការីជនរបស់ពួកគេ នៅនឹងតំបន់ដីពិសិដ្ឋរបស់ស្រុក។ សញ្ញាបំរាមរបស់អ្នកស្រុក។ តាំងពីពេល “បង្គោលផ្លាក” នេះបានដាំចុះ ស្រុកណឹមភុក (Nam Puc) នឹងធ្វើដំណើរចេញទៅក៏មិនបាន ចូលមកក៏មិនបាន។ ទីកន្លែងដែលមានប្រភពទឹកជាតំបន់ដីពិសិដ្ឋបំផុតរបស់ស្រុក។ អ្នកស្រុកជនជាតិកុង (Cong) ចាត់ទុកទីកន្លែងនេះ មានវត្តមាននៃអារក្សទាំងពីរព្រះអង្គ គឺអារក្សទឹកនិងអារក្សព្រៃភ្នំ។ នៅថ្ងៃធម្មតា តំបន់ដីនេះដាច់ខាត់គ្មាននរណាធ្វើដំណើរទៅមកនៅទីនេះ។ ដល់ម៉ោងល្អ ក្នុងថ្ងៃសំណែនស្រុក លោកអាចារ្យនិងបុរសក្នុងស្រុក ទើបបានអនុញ្ញតឲ្យឡើងមកកាន់ទីនេះ។ ដំបូងបុរសកាប់ឆ្ការដើមឈើ បង្កើតទីលានទូលាយ ហើយយកឫស្សី ពក សង់ខ្ទមខ្ពស់ពីដីតូចមួយ ទីកន្លែងសម្រាប់លោកអាចារ្យដាក់គ្រឿងសំណែនថ្វាយដល់អារក្សទាំងឡាយ។ ធ្វើស្រេចបាច់លោកអាចារ្យកែសម្រួលសម្លៀកបំពាក់ ចាក់ស្រា រួចបត់ជង្គង់ពីមុខថាសសំណែន សូត្របទកថាបួងសួង។ លោកឡវ៉ាន់ចើ (Lo Van Cho) ជាអាចារ្យសំណែនឲ្យភូមិណឹមភុក (Nam Puc) មឿងតែ (Muong Te) ខេត្តឡាយចូវ (Lai Chau) ជាង២០ឆ្នាំឲ្យដឹងថា៖ “បទកថាសំណែនក្នុងពិធីសំណែនស្រុក បានស្នងបន្តពីបុព្វការី"។ ខ្លឹមសារនៃបទកថាសំណែន គឺអញ្ជើញពួកអារក្សមកធ្វើសាក្សីឲ្យក្តីបំណងរបស់មនុស្សគ្រប់គ្នា” បន្ទាប់មក ជាមួយការជំនួយរបស់បុរសក្នុងស្រុក លោកអាចារ្យនឹងសម្លាប់មាន់ ជ្រូកដើម្បីបូជាអារក្ស។ ទ្រុងមាន់ និងថ្លើមជ្រូកបានរក្សាទុកមកសម្រាប់ធ្វើពិធីដ៏សំខាន់នៅវគ្គក្រោយនៃពិធីការ។ នៅពេលនោះ បុរសក្នុងស្រុកនឹងបង្កាត់ភ្លើង ដើម្បីចម្អិនគ្រឿងសំណែនឲ្យឆ្អិន។ ពួកគេដាំទឹក ដាក់អង្ករ សាច់មាន់ សាច់ជ្រូក ទៅក្នុងឆ្នាំងធំតែមួយ។ ពេលគ្រឿងឆ្អិន ពួកគេស្រង់ដាក់លើថាស សម្រាប់លោកអាចារ្យធ្វើពិធីការលើកទីពីរ។ ទ្រុងមាន់នឹងបានកប់នៅក្រោមជើងសសរខ្ទមថ្មី ដើម្បីកម្ចាត់អំពើអាក្រក់។ វគ្គសំខាន់បំផុតជាមួយមនុស្សគ្រប់គ្នា គឺទស្សន៍ទាយថ្លើមដែលទើបបូជាយញ្ញ។ ក្នុងពិធីសំណែនស្រុកលើកនេះ លោកអាចារ្យឡវ៉ាន់ចើ (Lo Van Cho) សំឡឹងមើលសសៃឈាមនៅលើថ្លើម ហើយនិយាយជាមួយមនុស្សគ្រប់គ្នាថា ការងារគ្រប់ជំពូកមានសភាពរលូនណាស់៖ “អារក្សទាំងឡាយ បានយល់ព្រមជាមួយសម្តីបួងសួងរបស់អ្នកស្រុក”។ មនុស្សគ្រប់គ្នាសុទ្ធតែរំភើបរីករាយ ជាមួយដំណឹងល្អ។ ពួកគេតម្រៀបថ្មធ្វើជាកៅអី កាត់ស្លឹកចេកធ្វើជាថាស រួចហើយរួមគ្នាពិសានៅនឹងតំបន់ដីពិសិដ្ឋតាមបែបបុព្វការីជនរបស់អ្នកស្រុកជនជាតិកុង (Cong)។ ចុងបញ្ចប់ពិធី លោកអាចារ្យនឹងតម្បាញជាបន្ទះដូចផ្លាក ក្រងស្លឹកឈើខៀវ និងទ្រុងមាន់ព្យូរពីលើនោះ ជាសញ្ញាបំរាមដល់អ្នកស្រុក។ មានរូបរាងដូចខែល វានឹងរាលរាំងកាន់ខ្នងរងមុខភូមិស្រុក ដែលប្រឈមនឹងអំពើអាក្រក់។ ពេលសញ្ញាបំរាមបានដោតបញ្ឈរ ខណៈនោះមនុស្សគ្រប់គ្នាមិនអាចធ្វើដំណើរចេញចូលទីនេះ។ បើរក្សាបានប្រការនេះ អំឡុងប៉ុន្មានថ្ងៃបំរាមអ្នកស្រុក ទាំងអស់នឹងបានសុខសាន្ត៕ អនុវត្ត៖ វៀតកឿង
អត្ថបទផ្សេងទៀត វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម23/02/2024មិត្តភក្តិជាមួយនឹងវៀតណាមមកកាន់ប្រទេសវៀតណាមកាលពីឆ្នាំ១៩៩៥ វិចិត្រការិនីជនជាតិជប៉ុន Ando Saeko បានចំណាយរយៈពេលជិត៣០ឆ្នាំ សម្រាប់បុព្វហេតុរបរសិល្បៈគំនូរខ្មុកម្រក្សណ៍ និងរបរថ្នាំពណ៌ប្រពៃណរបស់វៀតណាម។ លោក Cai Yujie - ក្តីស្រលាញ់តែវៀតណាម26/01/2024មិត្តភក្តិជាមួយនឹងវៀតណាមស្តេចចុងភៅ Christine Ha - បេសកកម្មសិល្បៈវៀតណាម - អាមេរិក01/01/2024មិត្តភក្តិជាមួយនឹងវៀតណាមMartín Rama៖ “ដើម្បីមនោសញ្ចេតនាចំពោះរដ្ឋធានីហាណូយ”01/12/2023មិត្តភក្តិជាមួយនឹងវៀតណាមDavid Thomas និង មិត្តភក្តិ03/11/2023មិត្តភក្តិជាមួយនឹងវៀតណាមនិទានរឿងជាមួយវត្ថុធាតុវៀតណាម05/10/2023មិត្តភក្តិជាមួយនឹងវៀតណាមទង់នាំមុខក្នុងការងារអនុវត្តគោលដៅចីរភាពរបស់អង្គការសហប្រជាជាតិ22/09/2023មិត្តភក្តិជាមួយនឹងវៀតណាម អត្ថបទផ្សេងទៀត