• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម៉ូដសម្លៀកបំពាក់

សប្តាហ៍បង្ហាញម៉ូដសំលៀកបំពាក់វៀតណាម នៅសរទរដូវ - រដូវរងារ

ដោយ​វេទិកា​​​ត្រូវ​បាន​រៀបចំ​​​ដ៏​ស្រស់ស្អាតនិង​ពោរពេញ​លក្ខណៈ​សិល្ប​ដូចជា​ វាល​ស្មៅត្រែងដ៏​ធំល្វឹង​ល្វើយ គំរូរចនាម៉ូដ​ចំនួន ១០០០ ម៉ូដរបស់​អ្នក​រចនាម៉ូដ​ចំនួន ១៤ នាក់ ត្រូវបាន​បង្ហាញ​ក្នុង​សប្តាហ៍​​ម៉ូដ​សំលៀកបំពាក់​វៀតណាម​ នៅសរទរដូវនិង​រដូវរងារ ឆ្នាំ២០១៧ និង​ត្រូវ​បាន​ញេញ​​និយម​​ក្នុង​​ចលនា​ទេសចរណ៍​និង​សកម្មភាព​ប្រចាំ​ថ្ងៃ។

បណ្តា​សំលៀកបំពាក់​បាន​បង្ហាញ​ក្នុង​សប្តាហ៍​​ម៉ូដ​សំលៀកបំពាក់​វៀតណាម​ នៅសរទរដូវ​-រដូវរងារ ឆ្នាំ២០១៧ ផ្តោត​​ទៅលើ​រចនាបទ​សាមញ្ញ រួមផ្សំ​នឹងគ្រឿង​ប​ន្ទាប់បន្សំ ដែល​បង្កើត​អារម្មណ៍​សុខស្រួល​សំរាប់អ្នកពាក់។ ក្នុង​នោះ​ យើងត្រូវ​និយាយ​អំពី​កម្រង​គំរូ​ម៉ូដ​សំលៀកបំពាក់​របស់​អ្នក​រចនាម៉ូដ ញីហ័ង (Nhi Hoang)។ ដោយ​ការ​ស្រឡាញ់នឹង​​រចនាបទ minimal អ្នក​រចនាម៉ូដ ញីហ័ង (Nhi Hoang) បាន​ប្រើប្រាស់ក្រណាត់ lace ពណ៌ស ដើម្បី​​បង្កើត​​ភាព​ស្រស់​ស្អាតសំរាប់យុវតី​វ័យក្មែង​និង​សកម្ម។


អ្នករចនាម៉ូដចូលរួមក្នុងសប្តាហ៍ម៉ូដសំលៀកបំពាក់វៀតណាម នៅសរទរដូវ - រងាររដូវ ឆ្នាំ២០១៧
បានបង្ហាញកម្រងម៉ូដសម្លៀកបំពាក់របស់ខ្លួន។


មកទស្សនាសប្តាហ៍ម៉ូដសំលៀកបំពាក់ នៅសរទរដូវ - រងាររដូវលើកនេះ អ្នករចនាម៉ូដម្នាក់ៗ បានបង្ហាញបណ្តាគំរូរចនាម៉ូដពិសេសនិងដោយឡែក។

 ដោយរចនាបទសំរាប់នារីបានបង្ហាញក្នុងគំរូម៉ូដសំលៀកបំពាក់និមួយៗ អ្នករចនាម៉ូដ ហាយុយ (Ha Duy) បានប្រើប្រាស់ក្រណាត់និងពណ៌របស់គូបផ្សំជាមួយធម្មជាតិ ដែលបង្ហាញភាពស្រស់ស្អាតរបស់នារី។

ចូលចិត្ត​រចនាបទ​ដែល​បង្ហាញ​ភាព​ស្រស់​ស្អាត​របស់​នារី អ្នក​រចនាម៉ូដ ហាយុយ (Ha Duy) បាន​ប្រើប្រាស់​​វត្ថុធាតុ​ដើម ពណ៌របស់គូបផ្សំជាមួយ​ធម្មជាតិ ដែលបង្ហាញ​ភាពសិចស៊ីនិង​ភាព​ស្រស់​ស្អាតរបស់​នារី ប៉ុន្តែ​មិន​ហើបមុខ​ហើបក្រោយ​លើ​សំលៀកបំពាក់។

ទន្ទឹម​នឹង​នោះ មហាជន​ក៏​បាន​ទស្សនា​បណ្តា​ម៉ូដ​សំលៀកបំពាក់​ថ្មីៗ​របស់​អ្នក​រចនាម៉ូដ​វ័យ​ក្មែង។ ក្នុង​នោះ​មាន​កម្រងម៉ូដ​សំលៀកបំពាក់​តាម​រចនាបទ​បុរាណ ប៉ុន្តែ​បង្ហាញ​ភាព​​ខ្លាំង​ក្លា​ ដោយ​ការ​ប្រើប្រាស់​ពណ៌​ខ្មៅ ពណ៌ស និងពណ៌ក្រហម​របស់​អ្នក​រចនាម៉ូដ ភឿង​ថាញ (Phuong Thanh)។ រីឯ អ្នក​រចនាម៉ូដ យុយង្វៀន (Duy Nguyen)   បាន​បង្កើត​ចំណាប់អារម្មណ៍​ចំពោះ​ទស្សនិកជន​ ដោយ​ការ​ប្រើប្រាស់​ក្រណាត់ចរបាប់​ដែល​តម្បាញនៅភូមិ​តែង (Teng) របស់​ប្រជាជន H’RE ស្ថិតនៅ​ស្រុក​បាតើ (Ba To) ខេត្ត​ក្វាងង៉ាយ (Quang Ngai) ដើម្បីកាត់​ដេរ​ឈុត​អាវធំ​សំរាប់បុរស។

ជាពិសេស ទស្សនិកជន​​បានយល់ដឹង​នូវនិន្នាការ​ម៉ូដសំលៀកបំពាក់​កំពុង​​ផ្លាស់​ប្តូរ​ទៅកាន់​​ប្រភេទ​ផលិតផល​ដែម​មាន​គុណភាព​​ខ្ពស់ តាម​រយៈបណ្តា​កម្រង​​របស់​អ្នក​រចនាម៉ូដ មិញ​ហាញ (Minh Hanh) បាន​កាត់​ដេរ​ដោយ​ក្រណាត់ Hakata Ori ជប៉ុន។ ក្រៅពីនេះ កម្រង​​ម៉ូដ​សំលៀកបំពាក់​របស់​អ្នក​រចនាម៉ូដ Chula ជន​ជាតិអេស្ប៉ាញ បានបង្ហាញ​សោភណ្ឌភាព​​ឆើតឆាយ រួម​ផ្សំ​រវាង​រចនាបទ​លោកខាង​កើត​និង​លោក​ខាង​លិច​ ដែល​ក៏​បាន​បង្កើត​ចំណាប់​អារម្មណ៍​សំរាប់​​អ្នក​ស្រឡាញ់​​ម៉ូដ​សំលៀក​បំពាក់ផង​ដែរ។
 
តំណាងឲ្យ​គណៈកម្មាការ​រៀបចំ​សប្តាហ៍​ម៉ូដ​សំលៀកបំពាក់​វៀតណាម​នៅ​សរទរដូវ​- រដូវរងារ​ឆ្នាំ២០១៧ អ្នក​រចនាម៉ូដ​ មិញ​ហាញ (Minh Hanh) និយាយឲ្យ​ដឹង​ថា៖ បច្ចុប្បន្ននេះ លើពិភពលោក អ្នក​រចនាម៉ូដ្ឋ​ដ៏​ល្បីឈ្មោះ​មាន​និន្នាការ​ផ្លាស់ប្តូរ​ទៅ​កាន់​​ផលិតផល Haute Couture (ម៉ូដសំលៀក​បំពាក់​​របស់​ម៉ាក​ល្បីល្បាញ)។ ក្នុង​ប៉ុន្មានឆ្នាំ​តទៅមុខ​ទៀតនេះ ប្រភេទផលិតផល​នេះ​នឹង​ពេញ​និយម​។ នា​សព្វ​ថ្ងៃនេះ អ្នក​រចនាម៉ូដ​របស់​ប្រទេស​វៀតណាម​កំពុង​មាន​ការ​ផ្លាស់ប្តូរ​ជា​ច្រើន ពីព្រោះ​តំរូវការ​របស់ទីផ្សារ។ ហេតុនេះ សប្តាហ៍​ម៉ូដ​សំលៀកបំពាក់​វៀតណាម​នៅ​សរទរដូវ​-រដូវរងារ ឆ្នាំ២០១៧គឺ​កម្មវិធីបាន​រៀបចំ​ជា​ប្រចាំឆ្នាំ​និង​ជំនាញ​ ថែមទាំង​គឺ​កម្លាំង​ជំរុញ​ផ្នែក​ម៉ូដសំលៀកបំពាក់​វៀតណាម​កាន់​តែ​ឆាប់រហ័ស​សមហរណកម្មនិង​អភិវឌ្ឍន៍​តាម​និន្នាការ​របស់​ពិភពលោក./.


កម្រងម៉ូដសម្លៀកបំពាក់របស់អ្នករចនាម៉ូដ កាវ មិញទៀន (Cao Minh Tien) បានបង្កើតភាពសមស្របរវាងវត្ថុធាតុដើមទន់និងវត្ថុធាតុដើមរឹង រវាងវត្ថុធាតុដើមស្តើងនិងវត្ថុធាតុដើមក្រាស់។

 
អ្នក​រចនាម៉ូដ កាវ​មិញទៀន (Cao Minh Tien) ​ប្រើប្រាស់​​ ២ ពណ៌​គឺ​ ពណ៌​ខ្មៅ​និង​ពណ៌ស ប៉ុន្តែ​មានរចនាបទ​​សំរាប់អ្នក​វ័យក្មេង ទំនើប​ ថែមទាំង​ឆើត​ឆាយ។


កគំនិតពីសត្វបក្សីមានពណ៌ឆើត ក្រោមពន្លឺពីព្រះអាទិត្យរះ អ្នករចនាម៉ូដ ភឿងថាញ (Phuong Thanh) បង្ហាញកម្រងម៉ូដសំលៀកបំពាក់ដែលមានរចនាបទបុរាណ។


រី​ឯ កម្រង​ម៉ូដ​សម្លៀកបំពាក់​របស់អ្នក​រចនាម៉ូដ ហៀន​ដាំង (Hien Dang) បាន​​ប្រើប្រាស់​ក្រណាត់កោបយ និង Denim ​រួមផ្សំ​នឹង​ថ្នេរកាត់ដ៏​ទំនើប​ ដែល​បង្ហាញ​ក្នុង​សប្តាហ៍​ម៉ូដ​សំលៀក​បំពាក់​វៀតណាម​ នៅសរទរដូវ​ - រងាររដូវ។


អ្នក​រចនាម៉ូដ ហៀន​ដាំង (Hien Dang) បាន​ប្រើប្រាស់​បណ្តា​វត្ថុធាតុដើម​ដែល​ពេញនិយម​នា​បច្ចុប្បន្ននេះដូចជា៖ ​ក្រណាត់​កម្ញី​ ដើម្បី​បង្កើត​សោភណ្ឌភាព​​​ស្រស់ស្អាត​សំរាប់​​ឈុត​សម្លៀកបំពាក់នោះ។


កម្រងម៉ូដសម្លៀកបំពាក់របស់អ្នករចនាម៉ូដ Chula ដោយគំនិតច្នៃប្រឌិត បង្កើតការភ្ញាក់ផ្អើលចំពោះទស្សនិកជន។ អ្នករចនាម៉ូដ Chula បានផ្តាំផ្ញើសារនូវបរិស្ថានបញ្ចូលក្នុងកម្រងម៉ូដសំលៀកបំពាក់សំរាប់រដូវរងារនាឆ្នាំនេះ។


កម្រងម៉ូដសម្លៀកបំពាក់របស់អ្នករចនាម៉ូដ Chula ត្រូវបានរួមផ្សំរវាងរចនាបទលោកខាងកើតនិងរចនាបទលោកខាងលិច ដើម្បីកម្លាយទៅជាចរន្តទឹកហូរក្នុងទន្លេ  បន្ទាត់ប្រគំតន្ត្រី


កម្រងម៉ូដសម្លៀកបំពាក់យកគំនិតពីក្រណាត់ឆ្នូត អ្នករចនាម៉ូដ ង្វៀនធូយ (Nguyen Thuy) បានកសាងប្រទេសអង់គ្លេស តាមរបៀបលោកខាងកើត ក្នុងសប្តាហ៍ម៉ូសំលៀកបំពាក់លើកនេះ។

កម្រងរបស់អ្នករចនាម៉ូដ ង្វៀនធូយ (Nguyen Thuy) បានទាក់ទាញទស្សនិកជន ដោយបច្ចេកទេសកាត់ដេរនិងការរួមផ្សំរវាងក្រណាត់ឆ្នូតនិងក្រណាត់ lace  ក្នុងបណ្តាសំលៀកបំពាក់មានម៉ូដសេរី



កម្រងម៉ូដសំលៀកបំពាក់របស់អ្នករចនាម៉ូដ កាវមិញទៀន (Cao Minh Tien) រួមមានបណ្តាគំរូរចនាម៉ូដដែលប្រើប្រាស់ពណ៌សនិងពណ៌ខ្មៅ។ ពីរពណ៌ទាំងនេះបានពេញនិយមក្នុងពីរដូវម៉ូដសំលៀកបំពាក់នាឆ្នាំនេះទៅដល់រដូវម៉ូដសំលៀកបំពាក់នាឆ្នាំនោះ។


ដោយក្រណាត់ Hakata Ori មកពីប្រទេសជប៉ុន អ្នករចនាម៉ូដ មិញ ហាញ (Minh Hanh) បានបង្ហាញបណ្តា​កម្រងម៉ូដសម្លៀកបំពាក់ ដែលមានរចនាបទ​ឆើតឆាយ ស្រស់ស្អាតនិងយើងអាចពាក់ក្នុងជីវភាពប្រចាំថ្ងៃ។


អ្នករចនាម៉ូដ ភឿងថាញ (Phuong Thanh) បានបញ្ចូលក្នុងកម្រងម៉ដសំលៀកបំពាក់របស់ខ្លួនរូបភាពចង្កោមផ្លែទុំ ដែលជួយទស្សនិកជនគិតដល់សរទរដូវពោពេញពន្លឺពីព្រះអាទិត្យនិងភាពកក់ក្តៅនៅរដូវរងារ។


យកគំនិតពីសត្វបក្សីត្រចះត្រចង់ដោយពណ៌ក្រហមក្រោមពន្លឺពីព្រះអាទិត្យរះ អ្នករចនាម៉ូដ ភឿងថាញ (Phuong Thanh) បានបង្ហាញកម្រងម៉ូដសម្លៀកបំពាក់ដែលមានរចនាបទបុរាណទៅកាន់ទស្សនិកជន។


កម្រងម៉ូដសំលៀកបំពាក់របស់អ្នករចនាម៉ូដ ហៀនដាំង (Hien Dang) បានប្រើប្រាស់ក្រណាត់កោបយនិង Denim  រួមផ្សំនឹងថ្នេរកាត់ដែរដ៏ទំនើប ដែលបង្ហាញក្នុងសប្តាហ៍ម៉ូដសម្លៀកបំពាក់វៀតណាមសរទរដូវ-រងាររដូវ។


ដោយរចនាបទប្រកបដោយលក្ខណៈនារីដែលបង្ហាញក្នុងឈុតសម្លៀកបំពាក់និមួយៗ អ្នករចនាម៉ូដ ហាយុយ (Ha Duy) បានប្រើប្រាស់វត្ថុធាតុដើម ពណ៌របស់គូបផ្សំជាមួយធម្មជាតិ ដើម្បីបង្ហាញសោភណ្ឌភាពរបស់នារី។


អ្នករចនាម៉ូដ ហាយុយ (Ha Duy) បានប្រើប្រាស់ក្រណាត់ lace ស្តើង។ រ៉ូបរបស់អ្នករចនាម៉ូដរូបនេះនៅតែបង្ហាញភាពសិចស៊ី ស្រស់ស្អាតនិងហ្មត់ចត់ក្នុងថ្នេរកាត់ដេរ។


លើវេទិកាបានក្របដណ្តប់ដោយស្មៅត្រែង អ្នកបង្ហាញម៉ូដកំពុងបោះជំហានដ៏សុភាពរាបសារ ជួយទស្សនិកជនគយគន់គំរូម៉ូដសំលៀកបំពាក់ថ្មីៗចំនួន ២០០ របស់អ្នករចនាម៉ូដឈានមុខគេក្នុងមជ្ឈដ្ឋានម៉ូដសំលៀកបំពាក់នៅប្រទេសវៀតណាម។


 ក្នុងកម្រងម៉ូដសម្លៀកបំពាក់និមួយៗ ត្រូវបានបង្ហាញក្នុងសប្តាហ៍ម៉ូដសំលៀកបំពាក់វៀតណាមនៅសារទរដូវ-រងាររដូវ ឆ្នាំ២០១៧ សុទ្ធតែមានការអនុវត្តន៍ ត្រូវកាត់ដេរដ៏ចម្លែកៗនិងផ្ចត់ផ្ចង់ ក្នុងនោះមានគំរូរចនាម៉ូដជាច្រើនដែលបានទស្សនិកជនកោតសរសើរ។

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ ខាញឡុង


រដ្ឋធានី ហាណូយ (Ha Noi) អតីតកាល និងបច្ចុប្បន្នតាមរយៈអាវផាយ

រដ្ឋធានី ហាណូយ (Ha Noi) អតីតកាល និងបច្ចុប្បន្នតាមរយៈអាវផាយ

រដ្ឋធានី ហាណូយ (Ha Noi) ឈានចូលក្នុងរដូវស្លឹកឈើជ្រុះគឺជារយៈពេលដែលស្រស់ស្អាតបំផុតក្នុងឆ្នាំ។ ទេសភាព​រ៉ូមែន​ទិចនៃរដូវស្លឹកឈើជ្រុះដែលគ្របដណ្តប់ដោយពណ៌ស្រស់ៗសម្រាប់ជ្រុងផ្លូវបុរាណនៃរាជធានី...

Top