• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស.ប.ប កូរ៉េ បានបញ្ជូនឱសានវាទស្នើឱ្យកូរ៉េខាងត្បូងរុះរើទីតាំងនានានៅភ្នំ Kumgang


នាថ្ងៃទី ១៥ ខែវិច្ឆិកា ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់ ស.ប.ប កូរ៉េ(KCNA) បានរាយការណ៍ថា ក្រុងព្យុងយ៉ាងកាលពីដើមសប្តាហ៍នេះបានជូនឱសានវាទមួយទៅកាន់ទីក្រុងសេអ៊ូល ដោយព្រមានថា ខ្លួននឹងរុះរើមូលដ្ឋានដែលកូរ៉េខាងត្បូងសាងសងឡើងជាឯកតោភាគី នៅឯរមណីយដ្ឋានភ្នំ Kumgang ប្រសិនបើសេអ៊ូលមិនរុះរើវាដោយខ្លួនឯង។

ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ដោយកូរ៉េខាងត្បូងសាងសង់ឡើង នៅលើភ្នំ Kumgang នៃប្រទេសកូរ៉េខាងជើង នាថ្ងៃទី ២៩ ខែតុលាឆ្នាំ ២០១៩  (រូបថតៈ Yonhap/TTXVN)

យោងតាម KCNA ប្រទេស ស.ប.ប កូរ៉េបានផ្ញើឱសានវាទកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ដោយបញ្ជាក់ថា “ប្រសិនបើអាជ្ញាធរកូរ៉េខាងត្បូង បន្តមានការទាមទារដោយឥតប្រយោជន៍យើងនឹងចាត់វិធានការតឹងរឹងដោយឯកតោភាគីដើម្បីរុះរើមូលដ្ឋានទាំងនោះ”។

KCNA បានបញ្ជាក់ថា ស.ប.ប កូរ៉េ នឹងអភិវឌ្ឍតំបន់ភ្នំ Kumgang យ៉ាងឆាប់រហ័សទៅជាតំបន់វប្បធម៌និងទេសចរណ៍ពិភពលោកតាមបែបរបស់ខ្លួន ហើយប្រទេសកូរ៉េខាងត្បូងគ្មានមូលហេតុធ្វើអន្តរាគមន៏ទេ។

កាលពីខែមុន ប្រទេស ស.ប.ប កូរ៉េ បានស្នើសុំឱ្យប្រទេសកូរ៉េខាងត្បូង រុះរើកន្លែងកម្សាន្តនៅលើភ្នំ Kumgang តាមឆ្នេរសមុទ្រភាគខាងកើតរបស់ ស.ប.ប កូរ៉េ ព្រមទាំងអះអាងថា នឹងសាងសង់តំបន់ទេសចរណ៍អន្តរជាតិផ្ទាល់ខ្លួននៅទីនោះតែម្តង។ ស.ប.បកូរ៉េ នឹងអភិវឌ្ឍតំបន់ភ្នំ Kumgang ក្លាយទៅជាតំបន់វប្បធម៌និងទេសចរណ៍ពិភពលោកយ៉ាងឆាប់រហ័ស ហើយប្រទេសកូរ៉េខាងត្បូងគ្មានហេតុផលធ្វើអន្តរាគមន៍ទេ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top