• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទអន្តរជាតិផ្សព្វផ្សាយអក្សរសាស្ត្រវៀតណាមលើកទី៤និងមហោស្រពកំណាព្យអន្តរជាតិលើកទី៣បានបិទបញ្ចប់នៅទីក្រុងហាណូយ

 ក្រោយរយៈពេល៥ថ្ងៃធ្វើការ នាយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ​២០១៩ សន្និសីទអន្តរជាតិផ្សព្វផ្សាយអក្សរសាស្ត្រ វៀត ណាម​លើកទី៤និងមហោស្រពកំណាព្យអន្តរជាតិលើកទី៣ បានបញ្ចប់ប្រកបដោយជោគជ័យនៅទីក្រុងហាណូយ នៃប្រទេស​វៀតណាម។

កវី Huu Thinh ប្រធានសម្ព័ន្ធសមាគមបណ្តាសមាគមអក្សរសាស្ត្រសិល្បៈវៀតណាម និង​ជាប្រធាន​សមាគម​អ្នក​និពន្ធ​វៀត​ណាមបានអះអាងថា ក្នុងអំឡុងពេលដែលបានប្រារព្ធនូវព្រឹត្តិការណ៍នេះ សិក្ខាសាលានិង​ជំនួ​ប​ពិភាក្សាជា​ច្រើន​សុទ្ធតែទទួលបានការស្រុះចិត្តគំនិ​ត ដោយបញ្ជាក់ថា ត្រូ​វស្វែង​រក​វិធាន​ការ​ដើម្បី​ណែនាំ​នូវ​វណ្ណកម្ម​អក្សរសិល្បិ៍​របស់វៀតណាមទៅកាន់ពិភពលោក។​ រួមជាមួយគ្នានោះ​ ព្រឹត្តិការណ៍​ដែលបាន​ប្រព្រឹត្តទៅ​នៅវៀតណាម​ ជាសារ​មួយ​ដើម្បី​ផ្ញើជូន​ដល់​សហកា​រី​និង​ប្រជាជន​នៃបណ្តា​ប្រទេស​ទូទាំង​ពិភព​លោក​នូវ​បំណង​ប្រាថ្នា​ អំពី​ពិភពលោកមួយពោរពេញទៅដោយសន្តិភាព ភា​ពស្និទ្ធស្នាល កិច្ចសហប្រតិបត្តិកា​រនិង​មិត្តភាព ក៏ដូចជា​ជឿជាក់​គ្នាទៅវិញ​ទៅមក​។​

សូម​គូសបញ្ជាក់ថា សន្និសីទអន្តរជាតិផ្សព្វផ្សាយអក្សរសាស្ត្រវៀតណាមលើកទី៤ និង​មហោ​ស្រព​កំណាព្យ​អន្តរជាតិ​លើកទី​៣ ដែ​លបានរៀបចំឡើងចំទៅនឹងទិវាកំណាព្យ​ វៀតណាម​លើកទី​១៧ ចា​ប់ពីថ្ងៃទី​២១ខែកុម្ភៈ​នៅ​រដ្ឋធានី​ហាណូយ​ ខេត្ត Quang Ninh និងខេត្ត ​Bac Giang ផ​ងដែរ​៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top