• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទសេដ្ឋកិច្ចវ័យក្មេងអាស៊ីឆ្នាំ ២០១៩ បានបើកនៅទីក្រុងហាណូយ


 ទិដ្ឋភាពនៃសន្និសីទសេដ្ឋកិច្ចវ័យក្មេងអាស៊ីឆ្នាំ ២០១៩ (រូបថតៈ VTC) 
 

 សន្និសិទសេដ្ឋកិច្ចវ័យក្មេងអាស៊ីឆ្នាំ ២០១៩ បានបើកនាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ ដោយ​មានការចូលរួមរបស់សេដ្ឋវិទូឈានមុខនិងអ្នកសេដ្ឋកិច្ចវ័យក្មេងជិត ៥០០ នាក់នៅជុំវិញពិភពលោក ដើម្បី​ពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចក្នុងតំបន់អាស៊ីនិងប្រ ធានបទសេដ្ឋកិច្ចវិទ្យាថ្មីៗ។
 
សន្និសីទ​សេដ្ឋកិច្ចវ័យក្មេងអាស៊ីឆ្នាំនេះ មានកិច្ចពិភាក្សាតុមូលចំនួន ៩ ដោយ ផ្តោត​លើ​ប្រធាន​បទ​​​មួយ​ចំនួន​  ដូចជា ​ការបង្កើតឡើងវិញនូវឧបករណ៍ស្រាវជ្រាវបណ្តាញសង្គមដើម្បីដោះស្រាយវិសមភាព;  មូលដ្ឋាន​សម្រាប់​កិច្ចសហ​ប្រតិ​​បត្តិការើ ថាមពលកកើត​ឡើងវិញ: តំរូវការថាមពលនៃអឌ្ឍគោ​លខាង​ត្បូង; កាលានុវត្តន៍​ភាព​និង​បញ្ហា​ប្រឈមក្នុងការស្រាវជ្រាវ​ទីក្រុងដែល​មានលក្ខណៈអន្តរផ្នែក ជាដើម។
 
សាស្ត្រាចារ្យ​រង បណ្ឌិត Nguyen Truc Le សកលវិទ្យាធិការនៃសាកលវិទ្យាល័យសេដ្ឋកិច្ច សាកលវិទ្យា ល័យជាតិ​ហាណូយ​ ដែលជាអង្គភាពទទួលរៀបចំសន្និសីទនេះ បានអោយដឹងថា៖ “សាក លវិទ្យាល័យសេដ្ឋកិច្ចរំពឹងថា បញ្ហា​ដែល​បា​នចែករំលែកនៅក្នុងសន្និសីទនេះ គឺជាបញ្ហាអន្តរជាតិដែលនឹង​មាន​ផល​ប៉ះពាល់​ផ្ទាល់​លើ​វៀត​ណាម​ផង​ដែរ។ ដើម្បីដោះស្រាយនូវបញ្ហានេះ អ្នកប្រាជ្ញវ័យក្មេងនឹងអាចផ្តល់ជាអនុសាសន៍ ឬសំណើដើម្បី​បង្កើត​គោលន​យោបាយក្នុងតំបន់។ បញ្ហាដែលបានអ្នកប្រាជ្ញលើក​មកពិភាក្សា នឹង ជួយដល់​សាកល​វិទ្យាល័យ​សេដ្ឋកិច្ច​ជាតិ ដើ​ម្បីតភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិអន្តរ​ ជាតិ ជាពិសេសសាស្រ្តាចារ្យ​និងអ្នក​ប្រាជ្ញក៏​ដូច​ជា​គ្រូបង្រៀន​នៃសាលាផ្សេងៗគ្នាផង ​ដែរ”។ សន្និសីទសេដ្ឋកិច្ចវ័យក្មេងអាស៊ី​ឆ្នាំ ២០១៩ នឹងប្រព្រឹត្តដល់ថ្ងៃ​ទី ១៤ ខែសីហា​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top