• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទបណ្តុះបណ្ដាលកសិកម្មនិងជំរុញកសិកម្មលើកទី ២៥ នៅវៀតណាម


 សន្និសីទបណ្តុះបណ្ដាលកសិកម្មនិងជំរុញកសិកម្មលើកទី ២៥ នៅវៀតណាម 

ចាប់ពីថ្ងៃទី ២៣ ដល់ទី ២៥ ​ខែឧសភា ឆ្នាំ​២០១៨ បានប្រព្រឹត្តទៅសន្និសីទបណ្តុះ ប​ណ្ដាលនិង​ជំរុញកសិកម្ម​លើកទី​ ២៥ នៅវៀតណាម (A​GAWATE 25)។ ចូមរួមសន្និ​សីទលើក​នេះមាន​តំណាង​របស់​ប្រទេស​អាស៊ាន​ដូច​ជា​ប្រ៊ុយណេ​ កម្ពុជា ឡាវ ឥណ្ឌូណេស៊ី ជាដើម​។ 
 
ចាប់ពីថ្ងៃទី ២៣ ដល់ទី ២៥ ឧសភា ឆ្នាំ​ ២០១៨ បានប្រព្រឹត្តទៅសន្និសីទបណ្តុះ​បណ្ដាលនិងជំរុញកសិកម្មលើកទី ២៥ នៅ​វៀតណាម (AGAWATE 25)។ ចូមរួមសន្និ​សីទលើក​នេះមាន​តំណាង​របស់​ប្រទេស​អាស៊ាន​ដូចជា​ប្រ៊ុយ​ណេ កម្ពុ​ជា ឡាវ ឥណ្ឌូណេស៊ី ជាដើម។ ថ្លែងមតិ​នៅពិធីបើក នាយកមជ្ឈមណ្ឌល ជំរុញ​កសិកម្មជាតិវៀតណាម ​លោក ​Tran Van Khoi បាន​ឲ្យដឹង​ថា៖

«ក្នុងកម្ម​វិធីសហប្រតិបត្តិការថ្នាក់រដ្ឋមន្ត្រីអាស៊ាន​មានសកម្មភាពអភិវឌ្ឍន៍ ជាច្រើន​លើវិស័យកសិកម្ម​និងកសិកម្ម​ជនប​ទ ក្នុងនោះ មានការហ្វឹកហាត់និ​ង ជំរុញកសិក​ម្មុ។ គោលដៅនៃ​សន្និសីទ​លើកនេះជា​ការផ្លាស់ប្តូរបទពិសោធ​ន៍ កសាងផែនការធ្វើសកម្មភាពសំរាប់ប្រ​ព័ន្ធជំរុញកសិកម្មនៅប្រទេសអាស៊ា​ននា​នា។ តាមរយៈ​នោះ ជួយឧបត្ថម្ភសហប្រតិប​ត្តិការនិងចែករំ លែកព័ត៌មានជាមួយ​គ្នា។ សន្និសីទលើក​នេះនឹងពិភាក្សាអំពីប​ញ្ហាប្រមូលផ្តុំផលិត កសិកម្មនិ​រន្តរភាព សុវត្ថិភាព​ស្បៀង​អាហារ​និង​ការទប់ទល់នឹ​ងបំរ៉ែបំរួល​អាកាស ធាតុ។ ពិសេសគឺការលើកកំពស់ស​មត្ថភាពសំរាប់ប្រព័ន្ធជំរុញក​សិកម្ម​នៅ មូលដ្ឋាន។»

រីឯខ្លួន​វិញ នាយិការមជ្ឈមណ្ឌលជំរុញកសិកម្ម​ឥណ្ឌូណេស៊ី លោកស្រី Siti Muni​fah Abubakar បានចែករំលែកថា៖​
«ចូលរួម​សន្និសីទលើកទី ២៥ នេះ យើងខ្ញុំមានគោលបំណង​ស្វែងយល់អំពី ការអភិវឌ្ឍខឿន​កសិកម្មនៃប្រទេស​ជាសមាជិក​អាស៊ាន។ ពីនោះ ឥណ្ឌូណេស៊ី ​អាចរៀនសូត្របទ​ពិសោធន៍​ខាងកសិកម្ម​និងការជំរុញ​កសិកម្ម​ពីប្រទេស​ ក្នុងប្លុក។ ក្រៅពីនោះ ឥណ្ឌូណេ​ស៊ីចង់ចែករំលែកបទពិសោធន៍របស់ខ្លួម​អំពី កសិកម្ម​និង​ការជំរុញ​កសិកម្ម ​ពិសេសគឺក្នុងផ្នែកឧស្សាហកម្មម្ហូ​បអាហារ ​hala​l៕»

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top