អាស៊ាន
សន្និសីទកំពូលអាស៊ានលើកទី៣១៖ បើកទូលាយ ធ្វើស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងនឹងដៃគូលើគ្រប់វិស័យ
ក្នុងដំណើរទស្សនកិច្ច របស់លោកនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទទួលបានជោគជ័យល្អប្រសើរ បង្កើតព្រឹត្តិការណ៍សំខាន់ស្តីពីការចូលរួមយ៉ាងសកម្ម មានការទទួលខុសត្រូវរបស់វៀតណាម រួមចំណែកស្ថាបនាអាស៊ានមួយ “សន្តិភាព ស្ថេរភាព និងខ្លួនទីពឹងខ្លួន” “តំបន់មួយបើកទូលាយទៅខាងក្រៅនៅក្នុងសហគមន៍ប្រទេសនានាលើសកលលោក”។
នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក (Nguyen Xuan Phuc) ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅកាន់ទីក្រុងម៉ានិល (ហ្វីលីពីន) ចាប់ផ្តើមចូលរួមសន្និសីទកំពូលអាស៊ានលើកទី៣១ និងសន្និសីទជាន់ខ្ពស់ដែលពាក់ព័ន្ធចាប់ពីថ្ងៃទី១២ ដល់១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម យប់ថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០១៧ នៅទីក្រុងម៉ានិល (ហ្វីលីពីន) លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក (Nguyen Xuan Phuc) ចូលរួមពិធីជប់លៀងពិសេស អបអរសារទររំលឹកខួបអនុស្សាវរីយ៍លើកទី៥០ ឆ្នាំទិវាបង្កើតអាស៊ាន (១៩៦៧ - ២០១៧) លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ធ្វើជាអធិបតីភាពក្នុងពិធីនេះ។ រូបថត៖ ថុងញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រធានគណៈប្រតិភូនៃប្រទេសនានា បានអញ្ជើញចូលរួមសន្និសីទ កំពូលអាស៊ានលើកទី៣១ ថតរូបរួមគ្នាក្នុងពិធីបើកនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
ជាមួយមហោស្រព Gala ពិសេសសម្រាប់រំលឹកខួបអនុស្សាវរីយ៍លើកទី៥០ឆ្នាំទិវាបង្កើតអាស៊ាន ពិធីបើកសម្ពោធន៍និងបិទបញ្ចប់ពិធីផ្ទេរប្រធានអាស៊ានជូនសិង្ហបូរី សន្និសីទលើកនេះមានសម័យប្រជុំជាផ្លូវការចំនួន១០ រួមមានសន្និសីទជាន់ខ្ពស់នានាដូចជា៖ អាស៊ាន៣១ អាស៊ានបូកបី អាស៊ានបូកមួយនឹងចិន ជប៉ុន កូរ៉េខាងត្បូង, ជាន់ខ្ពស់អាស៊ីបូព៌ា (EAS) អាស៊ាន-អាមេរិក, អាស៊ាន-ឥណ្ឌា អាស៊ាន-អង្គការសហប្រជាជាតិ អាស៊ាន-កាណាដា និងអាស៊ាន- អឺរ៉ុប, មេគង្គ-ជប៉ុន, សន្និសីទថ្នាក់ដឹកនាំនៃអនុសញ្ញាដៃគូសេដ្ឋកិច្ចគ្រប់វិស័យលើតំបន់ (RCEP), ពិសាអាហារថ្ងៃត្រង់ធ្វើការនឹងក្រុមប្រឹក្សាអាជីវកម្មអាស៊ាន និងកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ានបូកបី ជាមួយក្រុមប្រឹក្សាអាជីវកម្មអាស៊ីបូព៌ា។
លោកនាយករដ្ឋមន្រ្តី រួមជាមួយថ្នាក់ដឹកនាំអាស៊ានផ្តោតលើការវាយតម្លៃបេសកកម្មពង្រាយទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ពិភាក្សាវិធានការបង្កើនប្រសិទ្ធភាពសកម្មភាពអាស៊ាន និងផ្លាស់ប្តូរមតិយោបល់អំពីបញ្ហាតំបន់និងអន្តរជាតិ។
ថ្នាក់ដឹកនាំអាស៊ានរួមជាមួយថ្នាក់ដឹកនាំដៃគូ សរុបឡើងវិញនូវការងារពង្រាយផែនការសកម្មភាព សន្យាពេលវេលាកន្លងទៅ និងតាមរយៈកំណត់ទិសដៅធំ ធ្វើស៊ីជម្រៅថែមទៀតទំនាក់ទំនងគ្រប់វិស័យ ក្នុងដំណាក់កាលខាងមុខ។
ថ្លែងសុន្ទកថានៅក្នុងសន្និសីទទាំងឡាយ អះអាងអត្ថន័យនៃឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ឆ្នាំ ទិវាបង្កើតអាស៊ាក លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក (Nguyen Xuan Phuc) សង្កត់ធ្ងន់ក្នុងដំណាក់កាលសព្វថ្ងៃ អាស៊ានត្រូវអាទិភាពអនុវត្តប្រការសំខាន់បី។
ទីមួយ អាស៊ានត្រូវប្រមូលផ្តុំទៅលើផលប្រយោជន៍របស់ប្រជាជន ខិតខំធ្វើថ្មីអត្តសញ្ញាណរបស់ខ្លួន តាមរយៈជម្រុញបញ្ហារួម ជាពិសេសការប្តេជ្ញារួមគ្នា ស្ថាបនាអាស៊ានមួយខ្លួនទីពឹងខ្លួន លើកកម្ពស់ផលប្រយោជន៍រួមសម្រាប់ប្រជាជនសហគមន៍ និងរួមចំណែកខិតខំដើម្បីបង្កើតសមទ្ធិផល មានឈ្មោះរួមអាស៊ាន។
ទីពីរ អាស៊ានយកចិត្តទុកដាក់ថែមទៀត ទៅលើការស្ថាបនាសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) និងការអភិវឌ្ឍរបស់សហគ្រាសតាមរយៈជម្រុញតភ្ជាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងប្លុក បង្កើនឧបត្ថម្ភគ្នាទៅវិញទៅមករវាងខឿនសេដ្ឋកិច្ចនានានៅក្នុងសហគមន៍។
ទីបី លោកនាយករដ្ឋមន្រ្តី ស្នើអាស៊ានត្រូវពង្រីកថែមទៀត តួនាទីកណ្តាល និងទីតាំងរបស់ខ្លួនលើឆាកអន្តរជាតិ តស៊ូដើម្បីគោលដៅរក្សាសន្តិភាព សន្តិសុខ និងភាពរុងរឿងនៅក្នុងតំបន់។
ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក (Nguyen Xuan Phuc) និងប្រធានគណៈប្រតិភូចូលរួមសម័យប្រជុំពេញអង្គសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៣១។ រូបថត៖ ថុងញ៉ឹត/ទីភ្នាកងារសារព័ត៌មានវៀតណាម លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក (Nguyen Xuan Phuc) និងថ្នាក់ដឹកនាំប្រទេសនានាជាសមាជិកអាស៊ាន ថតរូបរួមគ្នាជាមួយលោកនាយករដ្ឋមន្រ្តីចិន Li Keqiang ក្នុងសន្និសីទកំពូលអាស៊ានបូកមួយ នៅទីក្រុងម៉ានិល នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។ រូបថត៖ THX/ទីភ្នាក់ងារសារព័ត៌មានវៀតណាម យប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក (Nguyen Xuan Phuc) និងប្រធានគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទកំពូល មេគង្គ-ជប៉ុនលើកទី៩។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម យប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក (Nguyen Xuan Phuc) និងគណៈប្រតិភូតំណាង អញ្ជើញចូលរួមសន្និសីទកំពូលអាស៊ាន - អង្គការសហប្រជាជាតិលើកទី៩ ។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក(Nguyen Xuan Phuc) និងប្រធានអាស៊ាន ថតរូបរួមគ្នានឹងលោកនាយករដ្ឋមន្រ្តីចិន Li Keqiang លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe និងប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in ក្នុងសន្និសីទកំពូលរំលឹកខួបអនុស្សាវរីយ៍អាសានបូកបី (ចិន ជប៉ុន កូរ៉េខាងត្បូង) លើកទី២០។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ទិដ្ឋភាពទូទៅនៃសន្និសីទកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ានបូកបី (ចិន ជប៉ុន កូរ៉េខាងត្បូង) លើកទី២០។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក (Nguyen Xuan Phuc) ចូលរួមសន្និសីទកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន -កាណាដាលើកទី ៤០។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក (Nguyen Xuan Phuc) ចូលរួមសន្និសីទកំពូលអាស៊ីបូព៌ាលើកទី១២។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក (Nguyen Xuan Phuc) ចូលរួមសម័យប្រជុំដៃគូសេដ្ឋកិច្ចតំបន់គ្រប់វិស័យ(RCEP)។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាមឪ |
ចំពោះស្មារតីនោះ ក្នុងបរិយាកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ឆ្នាំ ទិវាបង្កើតសម្ពន្ធសហគម លោកនាយករដ្ឋមន្រ្តី អះអាងប្តេជ្ញាចិត្តនិងសន្យារបស់វៀតណាម នឹងព្រួតដៃរួមចំណែកកម្លាំងជាមួយប្រទេសនានាជាសមាជិកផ្សេង ស្ថាបនាសហគមន៍រឹងមាំ ខ្លួនទីពឹងខ្លួន ឆ្ពោះទៅរកប្រជាជន។
ក្នុងកិច្ចពិភាក្សា លោកនាយករដ្ឋមន្រ្តី បានចែករំលែកទស្សនទាន គោលជំហររបស់វៀតណាម ស្តីពីបញ្ហាតំបន់និងអន្តរជាតិយកចិត្តទុកដាក់រួម។
នាឱកាសសន្និសីទ លោកនាយករដ្ឋមន្រ្តី បានចូលរួមកិច្ចជំនួបនាយករដ្ឋមន្រ្តីប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម។ ពិភាក្សាជាមួយលោកនាយករដ្ឋមន្រ្តីចិន Li Keqiang នាយករដ្ឋមន្រ្តីរុស្ស៊ី Dmitry Medvedev នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi។ ទទួលជួបលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres លោកប្រធានក្រុមប្រឹក្សាទ្វីបអឺរ៉ុប Donald Tusk ។ |
ស្តីពីបញ្ហាសមុទ្រ ចំពោះការបម្រែបម្រួលថ្មីៗនេះ បន្តទាក់ទាញការយកចិត្តទុកដាក់ពីប្រទេសនានា ដៃគូក្នុងសម័យប្រជុំ។ លោកនាយករដ្ឋមន្រ្តី ស្នើសំណុំឯកសាររបស់សន្និសីទកំពូលលើកនេះ ឆ្លុះបញ្ចាំងគ្រប់ជ្រុងជ្រោយគោលការណ៍ គោលជំហរ ដូចជាបានបង្ហាញនៅក្នុងសេចក្តីប្រកាសរួម នៃសន្និសីទ AMM ៥០ រួមមានធានាសន្តសុខ សុវត្ថិភាព សេរីខាងផ្លូវទឹកនិងផ្លូវអាកាសនៅលើសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធីលើមូលដ្ឋានច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ គោរពពេញលេញដំណើរច្បាប់និងការទូត អនុវត្តពេញលេញនិងត្រឹមត្រូវលើសេចក្តីប្រកាស ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (DOC)។
លោកនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំសាទរអាស៊ាននិងចិន បានតាមរយៈក្របខណ្ឌក្រុមប្រតិបត្តិការនៃភាគីនានានៅសមុទ្រខាងកើត (COC) និងស្នើឆាប់រហ័សចរចាពិតប្រាកដ COC មានប្រសិទ្ធភាពនិងចងរឹតច្បាប់។
លោកនាយករដ្ឋមន្រ្តី ស្នើដៃគូបន្តបង្កើនសហប្រតិបត្តិការជាមួយអាស៊ាន ខឿនសេដ្ឋកិច្ចធំឈរលេខប្រាំមួយ និងកំពុងឆ្ពោះទៅកាន់ទីតាំងឈរលេខ៤លើពិភពលោកនៅឆ្នាំ២០២៥។
លោកនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់វៀតណាម មានបំណងចង់ឲ្យដៃគូបន្តរួមចំណែកស្ថាបនាលើការងាររក្សាសន្តិភាព ស្ថេរភាព ធានាសន្តិសុខ សុវត្ថិភាពសេរីខាងផ្លូវទឹកនិងផ្លូវអាកាសនៅលើសមុទ្រខាងកើត ក្នុងស្មារតីគោរពច្បស់ UNCLOS ១៩៨២ ។
ក្នុងកម្មវិធីចូលរួមសន្និសីទកំពូលអាស៊ានលើកទី៣១ និងសន្និសីទកំពូលដែលពាក់ព័ន្ធ លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក(Nguyen Xuan Phuc) ជួបលោកនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុនសែន និងលោកនាយករដ្ឋមន្រ្តីឡាវ Thongloun Sisoulith ។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក (Nguyen Xuan Phuc) ជួបលោកប្រធានក្រុមប្រឹក្សាទ្វីបអឺរ៉ុប Donald Tusk។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក (Nguyen Xuan Phuc) ជួបលោកនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi ។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក (Nguyen Xuan Phuc) ជួបលោកនាយករដ្ឋមន្រ្តីរុស្ស៊ី Dmitry Medvedev។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក (Nguyen Xuan Phuc) ជួបលោកប្រធានាធិបតី ហ្វីលីពីន Rodrigo Duterte។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក (Nguyen Xuan Phuc) ជួបលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក (Nguyen Xuan Phuc) ចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីសិទ្ធិការពារនិងអភិវឌ្ឍន៍របស់ពលករចរនិវេស ក្នុងមជ្ឈមណ្ឌលសន្និសីទអន្តរជាតិហ្វីលីពីន នៅទីក្រុងម៉ានិល។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
ក្នុងកិច្ចជំនួប ពិភាក្សា សំណេះសំណាល ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់វិធានការជាច្រើន កំណត់ទិសដៅជម្រុញថែមទៀតទំនាក់ទំនងទ្វេភាគី ក៏ដូចជាដោះស្រាយបញ្ហាសហប្រតិបត្តិការសម្អិត។
ក្នុងដំណើរចូលរួមសន្និសីទលើកនេះ សហគ្រាសធំៗជាច្រើនរបស់វៀតណាម បានចូលរួមសកម្មភាពនៃវេទិការតភ្ជាប់សហគ្រាស ស្វែងរកឱកាសបើកទូលាយសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍ពាណិជ្ជកម្មហើយតភ្ជាប់ក្នុងនិងក្រៅតំបន់៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម