• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទការទូតលើកទី៣០បានបិទបញ្ចប់ប្រកបដោយជោគជ័យ


 ក្រោយរយៈពេល៥ថ្ងៃដំណើរការ សន្និសីទការទូតលើកទី៣០បានបិទបញ្ចប់ប្រកបដោយជោគជ័យនៅទីក្រុងហាណូយ (រូបថតៈ TTXVN)

 ក្រោយ​រយៈពេល៥ថ្ងៃដំណើរការកិច្ចប្រជុំនៅទីក្រុងហាណូយ នារសៀលថ្ងៃទី ១៧ ខែសីហា ឆ្នាំ​២០១៨​ សន្និសីទ​ការ​ទូត​លើក​ទី៣០​ បានបិទបញ្ចប់ជាផ្លូវការ។

ក្នុង​សម័យ​ប្រជុំចំនួន ៥ តំណាងចូលរួមទាំងអស់បានវាយតម្លៃថា ស្ថានភាពពិភព លោកនិង​ស្ថានភាព​ក្នុង​តំបន់​តាំងពី​សន្និសីទការទូតលើកទី ២៩មកទល់នឹ​ងពេលនេះ គឺកិច្ចការ​បរទេស​បាន​ជះឥទ្ធិពល​យ៉ាង​ធំធេង​ទៅលើ​បរិយាកាស​សន្តិសុខ និងការអភិវឌ្ឍរប​ស់ប្រទេសជាតិ។ ទន្ទឹមជាមួយគ្នានោះ​ អង្គប្រជុំ​បាន​ពិនិត្យ​ឡើង​វិញ​អំពីការ​អនុវត្តរាល់ភារកិច្ចកិច្ចការបរទេស​នៃមហាសន្និបាតលើកទី ​១២ និងកម្ម​វិធីសកម្ម​ភាព​សន្និសីទ​ការ​ទូត​ លើកទី២៩ រួមទាំងការកំណត់ទិសដៅសម្រាប់កិ​ច្ចការបរទេសក្នុងរយៈពេល​ ៣ ឆ្នាំខាងមុខ។
 ​
សន្និសីទបានដាក់ចេញនូវដំណោះស្រា​យមួយចំនួន ដើម្បីជ​ម្រុញសកម្មភាព​ការទូត​នៅលើសសរស្តម្ភ​៖នយោបាយ​​-សេដ្ឋកិច្ចនិងការទូតពហុ​ភាគី ព្រំដែន វប្បធម៌  ព័ត៌ ​មានកិច្ចការបរទេស ​កិច្ចការ​ជនវៀត​ណាម​នៅ​ឯ​កបរទេសនិងកិច្ចគាំពារពលរដ្ឋ។ សន្និសីទក៏បានអនុម័ត​លើកម្ម​វិធីសកម្មភាព​នៃសន្និសីទ​ការទូត​លើក​ទី​៣០​ ដែលក្នុងនោះបានអះអាង នូវគោលនយោបាយ កិច្ចការបរទេសមុនក៏ដូចជាក្រោយ ម្ចាស់​ការ​ធ្វើ​សមាហរណកម្ម​អន្តរជាតិ ជាមិត្ត និងជាដៃគូ ដែលគួរឱ្យទុកចិត្ត ហើយជា​សមាជិក​ដែល​ទទួល​ខុស​ត្រូវ​របស់​សហគមន៍​អន្តរជាតិ។
 
 សន្និសីទបាន​នាចេញកម្មវិធីសកម្មភាពរបស់សន្និសីទការទូតលើកទី៣០ ដែលក្នុងនោះ​បាន​សង្កត់​ធ្ងន់ថាបន្ត​ស្វែងយល់​ឱ្យបាន​ពេញលេញ នូវការអនុវត្តគោលនយោ បា​យកិច្ចការបរទេសឯករាជ្យស្វ័យគ្រប់​គ្រង សន្តិភាព​ កិច្ច​សហប្រតិបត្តិការ​និងការអភិវឌ្ឍន៍ពហុភាគីភា​វូបនីយកម្ម ការធ្វើពិពិធកម្ម​ទំនាក់ទំនង​ការចូលរួម​យ៉ាងសកម្មនិ​ង​សកម្មនៅក្នុងពិភពលោកដើម្បីផល​ប្រយោជន៍របស់ប្រជាជន។ ​ជាពិសេស ចូលរួមយ៉ាង​សកម្មក្នុងការរួមចំណែ​កក្នុង កសាងនិង​បង្កើត​យន្តការ​ពហុភាគី​ជម្រុញ​និង​លើកកម្ពស់​កំរិតទំនាក់​ទំនង​ពហុភាគី​ក្នុងនោះមាន​ការបង្កើតយុទ្ធសាស្ត្រទូទៅក្រៅស្តីពីកិច្ចការ​បរទេសពហុភាគីដល់ឆ្នា២​០៣០៕

 

តាម​ VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top