• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទកំពូល GMS លើកទី ៦ បិទបញ្ចប់ប្រកបដោយជោគជ័យដោយការចេញផ្សាយសេចក្តីថ្លែងការណ៍រួម

សន្និសីទកំពូល GMS  លើកទី ៦ បិទបញ្ចប់ប្រកបដោយជោគជ័យដោយការចេញផ្សាយសេចក្តីថ្លែងការណ៍រួម
ដោយប្រធានបទ «ពង្រីករយៈពេល ១៥ ឆ្នាំសហប្រតិបត្តិការនិងកសាង មហាអនុតំបន់ទន្លេមេគង្គនិរន្តរភាពសមាហរណកម្មនិងសម្បូររុងរឿងមួយ» សន្និសីទកំពូលមហាអនុតំបន់ទន្លេមេគង្គបើកទូលាយលើកទី ៦ (GMS 6) បានបើកជាផ្លូវការដ៏មហោឡារឹកនាព្រឹកថ្ងៃទី ៣១ មិនា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Xuan Phuc តាងនាមប្រទេសម្ចាស់ផ្ទះទទួលរៀបចំ។ អញ្ជើញចូលរួមសន្និសីទកំពូលលើកនេះមានមជ្ឈដ្ឋានថ្នាក់ដឹកនាំនៃបណ្ដាប្រទេសមហាអនុតំបន់ទន្លេមេគង្គបើកទូលាយ (GMS) តំ​ណាង​នៃធនាគារពិភពលោក តំណាងរបស់អាស៊ាន ប្រធានធន គារអភិវឌ្ឍអាស៊ី  (ADB) ក្រុមប្រឹក្សាអាជីវ កម្ម GMS ជាដើម។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

 

«ដោយមានស្នាដៃគួរឲ្យមោទនភាពដែល GMS ទទួលបានអស់រយៈពេល ២៥ ឆ្នាំកន្លងទៅ ដោយការប្តេជ្ញាចិត្តរបស់បណ្ដារដ្ឋាភិបាលនិងការស្រុះចិត្តគំនិត របស់ប្រជាជនរួមជាមួយការរួមដំណើររបស់ ADB និងបណ្ដាដៃគូអភិវឌ្ឍន៍ ជាពិសេសគឺការចូលរួមដ៏ម្ចាស់ការឆ្នៃប្រឌិតរបស់សហគមន៍សហគ្រាស GMS អាចជឿជាក់ក្នុងខ្លួន​បោះ​ជំហានក្នុងឋានៈជាយន្តការសហប្រតិបត្តិការដំបូងដែលដើរតួនាទីជាគោលនៅតំបន់ទន្លេមេគង្គ ដើម្បីសន្តិភាពអភិវឌ្ឍន៍ចីរភាព នាមកនូវភាព សម្បូររុងរឿងសំរាប់ប្រជាជនទាំងមូល។»

បណ្ដាអង្គសន្និសីទវាយតំលៃខ្ពស់ចំពោះការកសាងផែនការធ្វើសកម្មភាពហាណូយ ២០១៨-២០២២ រួមជាមួយក្របខ័ណ្ឌវិនិយោគក្នុងតំបន់ដល់ឆ្នាំ ២០២២ រួមមានកម្មវិធីគំរោងការណ៍ចំនួន ២២០ ដោយមានការជួយឧបត្ថម្ភបច្ចេកទេសដែលមានតំលៃឡើងដល់ ៦៦ ពាន់លានដុល្លាអាមេរិក។ នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-ocha បានលើកច្បាស់ថា៖

«ខ្ញុំឯកភាពជាមួយឯកសារទាំងនេះ ហើយនេះនឹងជាលទ្ធផលជាក់ស្តែង នៃដំណើរសហប្រតិបត្តិការរបស់យើង។
យើងគប្បីបន្តជំរុញបណ្ដាគំរោងការណ៍ភ្ចាប់រវាងប្រទេសនានាក្នុងតំបន់ពិសេសគឺការតភ្ជាប់ខាងបណ្តាញចរាចរណ៍​ ដើម្បីតភ្ជាប់របៀងសេដ្ឋកិច្ចជើង-ត្បូង របៀងសេដ្ឋកិច្ចកើត-លិច និងរបៀងសេដ្ឋកិច្ចភាគខាងត្បូងនៃ​តំបន់ភាគខាងត្បូងរបស់ថៃ សំដៅជំរុញកំណើន។ ខ្ញុំគិតថា៖ ការតភ្ជាប់ខាងផ្លូវដែកដ៏សំខាន់ដែរដោយសារ វាជួយបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរវាងបណ្ដាប្រទេសយើង។ យើងបានចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងបង្កលក្ខណៈងាយស្រួលចរាចរណ៍ឆ្លងដែនដូច្នេះយើងនឹងបន្តសហការជាមួយគ្នា ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះនិងគំរោងការណ៍ផ្សេងៗទៀតប្រកបដោយប្រសិទ្ធភាព។»

សន្និសីទកំពូល GMS  លើកទី ៦ បិទបញ្ចប់ប្រកបដោយជោគជ័យដោយការ ចេញផ្សាយសេចក្តីថ្លែងការណ៍រួម - ảnh 2

នាយករដ្ឋមន្ត្រី Nguyen Xuan Phuc 

សង្កត់ធ្ងន់ទៅលើគោលដៅសហប្រតិបត្តិការចំនួន ៥ នាពេលខាងមុខ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានឲ្យដឹងថា៖

«ទីមួយគឺ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ជំរុញយ៉ាងខ្លាំងការតភ្ជាប់ តំបន់ធានាភាពស្វាហាប់រវាងបណ្ដាប្រទេស GMS និងរវាង GMS ជាមួយតំបន់ខាងក្រៅនានា។ ទីពីរគឺជំរុញ «ការទភ្ជាប់ជួយឧបត្ថម្ភ» ខាងពាណិជ្ជកម្មវិនិយោគ។ ទីបីគឺលើកកំពស់គុណភាពប្រភពធនធានមនុស្ស ពិសេសគឺការបណ្តុះ បណ្ដាលថ្មីនិងការបណ្តុះបណ្ដាលប្រភពធនធានមនុស្សឡើងវិញ។ នេះជាតម្រូវការចាំបាច់ក្នុងកាលៈទេសៈបដិវត្តន៍ឧស្សាហកម្ម ៤.០ កំពុងរីកសាយភាយ។ ដោយហេតុនេះត្រូវបង្កើតការលោតផ្លោះខាងការអភិវឌ្ឍប្រភពធនធានមនុស្ស ដើម្បីតំបន់ GMS អាចលើកកំពស់សមត្ថភាពប្រកួតប្រជែងអន្តរជាតិ។ ទីបួនគឺកសាង GMS ក្លាយទៅជាសហគមន៍មានផលប្រយោជន៍រួមជាពិតប្រាកដរួមជាមួយគ្នាដោះស្រាយការសាកល្បងរួម។ ទីព្រាំគឺ GMS គប្បី​ពង្រីកឲ្យបានយន្តការសហប្រតិបត្តិការបើកទូលាយដោយមានការចូលរួមរបស់ប្រទេសតំបន់ដៃគូ អភិវឌ្ឍន៍​នានា បណ្ដាអង្គការហិរញ្ញវត្ថុអន្តរជាតិនិងសហគមន៍សហគ្រាសសំដៅ នាំមកនូវផលប្រយោជន៍សំរាប់ប្រជាជនទាំងមូល។»

អះអាងនូវការគាំទ្រយ៉ាងខ្លាំងក្លារបស់ចិនចំពោះកិច្ចសហប្រតិបត្តិការមហា អនុតំបន់ទន្លេមេគង្គ រដ្ឋមន្ត្រីការបរទេសចិន លោក  Wang Yi បានលើកច្បាស់ថា៖

 «ក្របខ័ណ្ឌវិនិយោគក្នុងតំបន់តាមរយៈសន្និសីទលើកនេះដោយមានគំរោងការណ៍ចំនួន ២២២ នារយៈពេល ៥ ឆ្នាំខាងមុខនឹងជាជំហានជាបន្តក្នុងកិច្ចសហប្រតិបត្តិការរវាងចិននិង GMS។ ចិនចូលរួមយ៉ាងជិតស្និទ្ធនិងម្ចាស់ការជួយឧបត្ថម្ភខាងហិរញ្ញវត្ថុ។ យើងខ្ញុំសន្យាអនុវត្តផែនការនេះដើម្បីរួមវិភាគទានចូលក្នុងការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាជន។ យើងគប្បីពង្រឹកទំនាក់ទំនងដៃគូយ៉ាងស្អិតរមួតថែមទៀត អភិវឌ្ឍន៍បណ្តាញ​សហគមន៍​ ដើម្បីអនាគតរួមក្នុងមហាអនុតំបន់រួមចំណែកកសាងសហគមន៍ GMS អភិវឌ្ឍន៍និរន្តរភាព​៕​»​

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top