• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

សន្និបាតលើកទី ៧ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាល ១២៖ បង្កើនក្តីជឿជាក់របស់ប្រជាជនលើបក្ស

ដោយស្មារតីទទួលខុសត្រូវ ប្រជាធិបតេយ្យ ស្មោះត្រង់ ក្នុងការពិភាក្សា បន្ទាប់ពី ថ្ងៃធ្វើការយ៉ាងប្រញាប់និងម៉ឹងមាត់ សន្និបាតលើកទី នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាល ១២ បានបិទបញ្ចប់​​ប្រកបដោយជោគជ័យនិង​​ធ្វើឲ្យសម្រេច​​កម្មវិធីទាំងស្រុងដែលបានដាក់ចេញជាមុន។

សន្និបាតនេះបានអនុម័តសេចក្តីសម្រេចចិត្តសំខាន់ៗ ទាំងបី៖ ៖ បណ្តុះបណ្តាលជួរកម្មាភិបាល កែទម្រង់គោលនយោបាយនូវបៀវត្សសម្រាប់កម្មាភិបាល  គោលនយោបាយនូវធានារាប់រងសង្គម។ សន្និបាតនេះបានទាក់​ទាញ​ការយកចិត្តទុកដាក់ដ៏ពិសេសពីកម្មាភិបាល បក្ខជន និងប្រជាជននៅទូទាំងប្រទេស ដែលជៈឥទ្ធពលយ៉ាងសកម្មដល់សង្គម ប្រជាជនបានយល់ដឹងយ៉ាងច្បាស់លាស់អំពីការងារដែលគណៈកម្មាធិការមជ្ឈិមបក្សកំ​ពុង​ធ្វើ តាមនោះបក្សកាន់តែជិតស្និទ្ធជាមួយប្រជាជន។

បង្កើតឫទ្ធានុភាព និងកម្លាំងចលករថ្មី

បណ្តាបញ្ហាដែលគណៈកម្មាធិការមជ្ឈិមបក្សត្រួតពិនិត្យ ហើយចេញសេចក្តីសម្រេចចិត្ត ក្នុងសន្និបាតលើកនេះមានអត្ថន័យសំខាន់ចំពោះ ការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយ ជៈឥទ្ធពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាជន។

គម្រោងការកសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់យុទ្ធសាស្ត្រ មានសមត្ថភាពពេញលេញ មានគុណសម្បត្តិនិងកិត្យានុភាពស្មើភារកិច្ច។ ឈរលើគោលដៅទូទៅនិងគោលដៅជាក់ស្តែង គណៈកម្មាធិការមជ្ឈិមបក្សបានកំណត់ចំណុចសំខាន់ទាំងពីរ និងឆ្នាំទម្លុះ ដើម្បីអនុវត្តយ៉ាងព្រមៗ គ្នា ភារកិច្ចនិងដំណោះស្រាយទាំងប្រាំបី។ ក្នុងនោះបន្តការផ្លាស់ប្តូរថ្មី ជាគ្រប់ជ្រុងជ្រោយ ព្រមៗគ្នា ប្រសិទ្ធភាពការងារកម្មាភិបាល រឹតបន្តឹងច្បាប់វិន័យ។ ទន្ទឹមនឹងនេះគឺបង្កើតយន្តការ បរិស្ថាន លក្ខខណ្ឌសំរាប់ការជំរុញផ្លាស់ប្តូរថ្មី ច្នៃប្រឌិត សំដៅអភិវឌ្ឍន៍ និងការពារបុគ្គលិកណាដែលហ៊ានគិត ហ៊ានធ្វើ ហ៊ានធ្វើអ្វីៗ បង្កើតការទម្លុះ ដើម្បីផលប្រយោជន៍រួម។ យកចិត្តទុកដាក់លើការងារកសាងថ្នាក់យុទ្ធសាស្ត្រ និងលេខានៃគណៈបក្សភាគ អ្នកដឹកនាំគ្រប់ជាន់ថ្នាក់ទន្ទឹមនឹងវិមជ្ឈការ សហវិមជ្ឈការ សំដៅពង្រឹងចរិតម្ចាស់់ការ ច្នៃប្រឌិត ថែមទាំង បង្កើនការងារត្រួតពិនិត្យនិងត្រួតពិនិត្យអំណាចយ៉ាងហ្មត់ចត់។


នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ សន្និបាតលើកទី ៧ នៃគណៈកម្មាការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម
នីតិកាលទី ១២ បានបើកប្រារព្ធ នៅរដ្ឋធានីហាណូយ (Ha Noi)។ ក្នុងរូបថត៖ ទិដ្ឋភាពនៃសន្និបាតនេះ។
រូបថត៖ ភឿងហ័រ / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) អញ្ជើញថ្លែងសន្ទរកថា ក្នុងពិធីបើកប្រារព្ធនេះ។
រូបថត៖ ភឿងហ័រ / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


អ្នកតំណាងអញ្ជើញចូលរួម ក្នុងសន្និបាតលើកទី ៧។
រូបថត៖ ភឿងហ័រ / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ សន្និបាតលើកទី ៧ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាល ១២
បានពិភាក្សាអំពីគម្រោងការកសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់យុទ្ធសាស្ត្រ មានសមត្ថភាពពេញលេញ មានគុណសម្បត្តិនិងកិត្យានុភាពស្មើភារកិច្ច។ ក្នុងរូបថត៖ ទិដ្ឋភាពនៃកិច្ចពិភាក្សា។
រូបថត៖ ភឿងហ័រ / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សមមិត្ត ង្វៀនស្វឹនភុក (Nguyen Xuan Phuc) សមាជិកនៃការិយាល័យនយោបាយ នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងកិច្ចពិភាក្សាអំពីគម្រោងការកសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់យុទ្ធសាស្ត្រ មានសមត្ថភាពពេញលេញ មានគុណសម្បត្តិនិងកិត្យានុភាពស្មើភារកិច្ច។ ក្នុងរូបថត៖ ទិដ្ឋភាពនៃកិច្ចពិភាក្សា។ រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ឆ្នាំទម្លុះបានប្រមូលផ្តុំលើការផ្លាស់ប្តូរថ្មីការងារវាយតំលៃកម្មាភិបាល អាស្រ័យទៅលើទិសដៅបន្តបន្ទាប់ ពហុភាគី​ តាមលក្ខណៈវិនិច្ច័យ ផលិតផល តាមរយៈការសិក្សា ប្រកាសលទ្ធផល និងប្រៀបធៀននឹងតំណែងស្មើគ្នា។
ត្រួតពិនិត្យអំណាចយ៉ាងហ្មត់ចត់ ជ្រើសរើសដ៏ហ្មត់ចត់ ជំនួសជាបន្ទាន់ បញ្ចប់ស្ថានភាពទិញតំណែង ទិញអំណាច។ អនុវត្តគោលនយោបាយជ្រើសតាំងតំណែងលេខាបក្សនៃគណៈបក្សភាគខេត្ត ភាគស្រុក មិនត្រឹម
តែកំណត់ប្រជាជនរស់ក្នុងតំបន់នោះទេ។ កែទម្រង់គោលនយោបាយប្រាក់បៀវត្សសម្រាប់កម្មាភិបាល ផ្ទះស្នាក់នៅ​ ដើម្បីបង្កកម្លាំងចលករ សំដៅកម្មាភិបាលខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្តបំរើការងារ មានយន្តការ គោលនយោបាយ ដើម្បីបង្កើតការប្រកួត ប្រកបដោយសកម្ម ស្វាហាប់និងទាក់ទាញការយកចិត្តទុកដាក់លើការប្រើប្រាស់បញ្ញាជន។ ធ្វើឲ្យសុក្រិតយន្តការ ដើម្បីបុគ្គលិក បក្ខជនកាន់តែមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជន តាមនោះ ប្រជាជនអាចចូលរួម ក្នុងការកសាងជួរកម្មាភិបាល។

សន្និបាតនៃគណៈកម្មាធិការមជ្ឈិបបក្សលើកទី ៧ បានអនុម័តខ្លឹមសារសំខាន់ៗ ដូចតទៅ៖
-​ សេចក្តីសម្រេចចិត្តនូវការកសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់យុទ្ធសាស្ត្រ មានសមត្ថភាពពេញលេញ មានគុណសម្បត្តិនិងកិត្យានុភាពស្មើភារកិច្ច។

- សេចក្តីសម្រេចចិត្តនូវការកែទម្រង់គោលនយោបាយនូវបៀវត្សសម្រាប់កម្មាភិបាលចំពោះកម្មាភិបាល និងកងកម្លាំងប្រដាប់អាវុធ និងពលករ។

- សេចក្តីសម្រេចចិត្តនូវការកែទម្រង់គោលនយោបាយធានារាប់រងសង្គម។

- ប្រគល់ការិយាល័យនយោបាយ អាស្រ័យទៅលើយោបល់របស់គណៈកម្មាធិការមជ្ឈិបបក្ស សេចក្តីរាយការណ៍ទទួលយក ការអធិប្យាយពីការិយាល័យនយោបាយ ដើម្បីធ្វើឲ្យសុក្រិត ចេញសេចក្តិសម្រេចចិត្តជាផ្លូវការ និងរៀបចំការអនុវត្តសេចក្តីសម្រេចចិត្តនេះ។ 

គណៈកម្មាធិការមជ្ឈិបបក្សស្នើមានមធ្យោបាយវាយតំលៃកម្មាភិបាល ប្រកបដោយ សត្យានុម័តនិងត្រឹមត្រូវ មានយន្តការនូវការបង្កកម្លាំងចលករ ការផ្លាស់ប្តូរថ្មី លត់ដំនិងលើកកម្ពស់ដំណោះស្រាយគ្រប់គ្រងអំណាច ប្រឆាំងនឹងអំពើទិញតំណែង ទិញអំណាចនិងឯកត្តនិយម តំបន់និងសាច់ញាតិចំពោះការងារកសាងកម្មាភិបាល។ នេះបានចាត់ទុកដូចជាភារកិច្ច ដំណោះស្រាយសំខាន់ ដើម្បីទប់ទល់និងប្រឆាំងនឹងអំពើឆ្លៀតយកអំណាច ដើម្បីទទួលផលយោជន៍សំរាប់ខ្លួនឬក្រុម ការបាត់ចរិតល្អនិងក្លាយទៅជាចរិកអាក្រក់របស់កម្មាភិបាល បក្ខជន សំដៅពង្រឹងនិងបង្កើនក្តីជឿជាក់របស់ប្រជាជនចំពោះបក្ស រដ្ឋនិងរបបនយោបាយ។

គម្រោងការការកែទម្រង់បា្រក់បៀវត្សសម្រាប់កម្មាភិបាល កម្មាភិបាល និងកងកម្លាំងប្រដាប់អាវុធ និងពលករ បានទទួលបន្តទស្សនៈនូវការកែទម្រង់ប្រាក់បៀវត្សរបស់បក្ស ចាប់​ពី​សន្និបាត​លើកទី ៦។ គោលនយោបាយប្រាក់បៀវត្សគឺជាផ្នែកសំខាន់មួយនៃប្រព័ន្ធគោល នយោបាយសេដ្ឋកិច្ច - សង្គមកិច្ច។
ប្រាក់បៀវត្សគឺជាចំណូលស្នូល ដើម្បីពលករនិងគ្រួសារបស់គេធានាជីវភាពរស់នៅ ប្រាក់បៀវត្សសមស្របគឺជាការវិនិយោគលើការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស បង្កកម្លាំងចលករ សំដៅលើកកម្ពស់​សមត្ថភាពនិងប្រសិទ្ធភាពលទ្ធផលធ្វើការរបស់ពលករ រួមចំ​ណែក​យ៉ាងសំខាន់ក្នុងដំណើរការជឿនលឿន និងសកម្មសង្គម ធានាស្ថេរភាពនយោបាយ សង្គម ជំរុញ លើកកម្ពស់គុណភាពកំណើន​ និងអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមប្រកបដោយចីរភាព។

គោលដៅទូទៅនិងគៅដៅជាក់ស្តែងនូវការកែទម្រង់គោលនយោបាយធានារាប់រងសង្គម នៅក្នុងដំណាក់កាលនិមួយ។ គណៈ​កម្មាធិការ​មជ្ឈិមបក្សបានសង្កត់ធ្ងន់៖ កែទម្រង់គោលនយោបាយធានារាប់រងសង្គមគឺជាភារកិច្ចសំខាន់ៗ ក្នុងនោះរួមផ្សំយ៉ាងសមស្រប​រវាងការទទួលបន្ត ស្ថេរភាពនិងការផ្លាស់ប្តូរថ្មី អភិវឌ្ឍសមស្របនឹងការផ្លាស់ប្តូរថ្មី អភិវឌ្ឍន៍គោលនយោបាយ សង្គមផ្សេងៗទៀត ជាពិសេសគឺការកែទម្រង់ប្រាក់បៀវត្ស ប្រាក់ចំណូល...ដើម្បីប្រជាពលរដ្ឋបានធានាសុខុមាលភាពសង្គម។ អភិវឌ្ឍគោលនយោបាយសុខុមាលភាពសង្គម បានធ្វើតាមពហុបែប ពហុជាន់ ទំនើបនិងសមារណហកម្មអន្តរជាតិតាមគោលការណ៍ "បង់ - ទទួល" "យុត្តិធម៌" "សមភាព" "ចែករំលែកនិងចីរភាព"។

ក្នុងពិធីបិទបញ្ចប់សន្និបាតនេះ លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) បានវាយតំលៃចំពោះលទ្ធផលនៃសន្និបាតនេះដែលបានរួមចំណែកក្នុងបង្កើតកម្លាំងចលករថ្មីសំរាប់បុព្វហេតុផ្លាស់ប្តូរថ្មីប្រកបដោយព្រមៗគ្នា និងគ្រប់ជ្រុងជ្រោយ កសាងបក្សបរិសុទ្ធនិងរឹងមាំ អភិវឌ្ឍប្រទេសជាតិប្រកបដោយឆាប់រហ័សនិងចីរភាព។


ប្រជាជនសប្បាយរីករាយ ជឿជាក់និងសង្ឃឹម

ក្នុងគ្រួសារនិមួយៗ ឬបណ្តាទីកន្លែងសាធារណៈ ស្ថាប័ន ទីកន្លែងធ្វើការ រហូតដល់តំបន់ជនបទ ទីក្រុង នៅទីណាក៏មើលឃើញប្រជាជននិយាយអំពីខ្លឹមសារដែលគណៈកម្មាធិការមជ្ឈិមបក្សពិភាក្សា។

ទោះបីមានការងារខុសគ្នា សមាភាពនៃសង្គាមខុសគ្នាក៏ដោយ ប៉ុន្តែកម្មាភិបាល បក្ខជន អ្នកជំនាញការ អ្នកស្រាវជ្រាវ រហូតដល់ប្រជាពលរដ្ឋសុទ្ធតែសប្បាយរីករាយ ជឿជាក់លើគោលការណ៍សំខាន់ៗ ក្នុងសន្និបាតលើកនេះ។ បញ្ហាទិញតំណែង ទិញអំណាច គ្រប់គ្រងអំណាចបានលើកឡើង ដើម្បីពិភាក្សាក្នុងសន្និបាតនៃគណៈ​កម្មាធិការ​មជ្ឈិមបក្សលើកទី ៧ ដែលប្រជនពលរដ្ឋគាំទ្រ។ នាបច្ចុប្បន្ននេះ ទឹកចិត្តរបស់ប្រជាពលរដ្ឋរួបរួមជាមួយបក្ស និងបក្សបានជំនះ កែប្រែចំណុចខ្វះខាតចំពោះកាងារកម្មាភិបាលប្រកបដោយម៉ឹងមាត់ បង្ហាញស្មារតី​ទទួលខុសត្រូវចំពោះមុខប្រជាជននិងប្រជាជាតិ។

ការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋលើសន្និបាតនៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី ៧ មិនត្រឹមតែដោយខ្លឹមសារដែលគណៈកម្មាធិការមជ្ឈិមបក្សសម្រេចចិត្ត និងជៈឥទ្ធពលយ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាជន ថែមទាំងការជៈឥទ្ធពលពីការផ្លាស់ប្តូរថ្មី ក្នុងការងារឃោសនា បានជួយប្រជាជនយល់ដឹងយ៉ាងច្បាស់លាស់នូវគោលនយោបាយ គោលការណ៍ដែលបក្សកំពុងអនុវត្តន៍ ផងដែរ។


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) និងអ្នកតំណាង នាព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៨។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)និង​
លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) និងសមាជិកនៃការិយាល័យ
លោកអចិន្ត្រៃយ៍គណៈកម្មាធិការលេខាបក្ស ត្រឹនក្វឹកវឿង (Tran Quoc Vuong) លើកដៃ សំ​ដៅអនុម័ត
សេចក្តីសម្រេចចិត្តនៃសន្និបាតនៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី ៧ ។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ អ្នកតំណាំងអញ្ជើញចូលរួម ក្នុងសន្និបាតនេះ លើកដៃនិងអនុម័ត
សេចក្តីសម្រេចចិត្តនៃសន្និបាតនៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី ៧ ។
រូបថត៖ ទ្រីយុង  / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ទិដ្ឋភាពនៃសន្និបាតនេះ។
រូបថត៖ ភឿងហ័រ / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


អ្នកតំណាងអញ្ជើញចូលរួម ក្នុងពិធីបិទបញ្ចប់។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

មុននិងក្នុងអំឡុងពេលដែលប្រព្រឹត្តទៅសន្និបាតនេះ សមមិត្ត ផាមមិញជីញ (Pham Minh Chinh) សមាជិកនៃការិយាល័យនយោបាយ លេខានៃគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាការចាត់ចែងមជ្ឈិមបក្ស  សមមិត្ត វឿងឌីញហ្វេ (Vuong Dinh Hue) សមាជិកនៃការិយាល័យនយោបាយ និងជាឧបនាយករដ្ឋមន្ត្រី សមមិត្ត តូឡឹម (To Lam) សមាជិកនៃការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាល បានសរសេរអត្ថបទវិភាគនិងលើកឡើងបណ្តាខ្លឹមសារសំខាន់ៗ ទិសដៅស្នូលនិងបណ្តាដំណោះស្រាយជាគ្រប់គ្រាន់ ដែលគម្រោងការឆ្ពោះទៅ បង្កលក្ខណៈ ដើម្បីប្រជាជនស្វែងយល់នូវខ្លឹមសារដែលគណៈកម្មាធិការមជ្ឈិមបក្សកំពុងពិភាក្សា។

បរិយាកាសធ្វើការយ៉ាងមមាញឹក មានការទទួលខុសត្រូវ ស្មោះត្រង់ក្នុងការពិគ្រោះ ឯកច័ន្ទចំពោះការសម្រេចចិត្តបណ្តាគោលនយោបាយសំខាន់ៗ សំរាប់វាសនារបស់ប្រទេសជាតិ ប្រជាជាតិ ។ ទន្ទឹមនឹងនេះ ស្ថាប័យព័ត៌មានពីថ្នាក់មជ្ឈិមរហូតដល់ថ្នាក់តំបន់បានចេញផ្សាយនិងផ្សព្វផ្សាយជាច្រើននិងត្រឹមត្រូវ ទាំងតាមកញ្ចក់ទូរទស្សរ៍ផង ទាំងតាមវិទ្យុផ្សាយសម្លេងផង ក្នុងរយៈពេលច្រើនថ្លៃកន្លងមកនេះ ចាប់ពីពេលដែលសន្និបាតប្រព្រឹត្តទៅ ដែលរួមចំណែកក្នុងការរាលដាល ដើម្បីបក្សនិងប្រជាជនកាន់តែជិតស្និទ្ធថែមទៀត./.


ខ្លឹមសារសំខាន់ៗ ក្នុងសន្និបាត​លើកទី ៧ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១២។


នាថ្ងៃទី ១៣ ខែឧសភា លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) និងសមាជិករដ្ឋសភា អង្គភាពបោះឆ្នោតទី ១ គណៈប្រតិភូរដ្ឋសភាទីក្រុងហាណូយបានជួបជុំអ្នកបោះឆ្នោះខណ្ឌ បាឌីញ ខណ្ឌ តីហូ ខណ្ឌហ័នគៀម។ អ្នកបោះឆ្នោតបានយល់ព្រម វាយតំលៃខ្ពស់ចំពោះអនុសាសន៍ របស់លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) : “ អ្នកណាមិនធ្វើ ចៀសទៅម្ខាងដើម្បីអ្នកផ្សេងធ្វើ បង្ហាញយ៉ាងប្តូរប្តេជ្ញារបស់បក្ស ក្នុងការប្រឆាំងអំពើពុករលួយ អសកម្ម។

អត្ថបទ៖ គ្វីញហ័រ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម /
កាសែតរូបភាពវៀតណាម

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

ក្នុង​បរិយាកាស​អ៊ូ​​អរ​អធិក​អធមនៅ​នាបណ្ដា​ថ្ងៃខាងដើមនៃ​​និទាឃរដូវ​ ពិធី​បុណ្យ​ទាន​ប្រពៃណី​បាន​រៀប​ចំនៅ​បណ្តោយ​​ទឹក​ដី​អក្សរ ​S នៅ​គ្រប់​​ច្រកល្ហក​ មនុស្ស​ម្នា​ ផ្ទះ​សម្បែង​អ៊ូ​អរ​លេង​កម្សាន្ត​ថ្ងៃបុណ្យ...

Top