• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និបាតមជ្ឈឹមលើកទី១១៖ ជំហានបង្កើតសន្ទុះសំខាន់សម្រាប់មហា សន្និបាតបក្សទូទាំងប្រទេសលើកទី១៣


 ទិដ្ឋភាពនៅសន្និបាតមជ្ឈឹមលើកទី១១ (រូបថត៖ VOV) 
 

បណ្ដា​​កម្មាភិបាលនិងបក្ខជនក៏បានចាត់ទុកថា រាល់សេចក្ដីសម្រេចនៃ សន្និបាតមជ្ឈឹមលើកនេះ មាន​អត្ថន័យ​ដ៏​សំខាន់ ជាពិសេសគឺចំពោះការងារចាត់ តាំងបក្ស។
 
លទ្ធផល​នៃសន្និបាតលើកទី១១គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២ ត្រូវបាន​កម្មាភិបាល​ បក្ខជននិងប្រជាជនទូទាំងប្រទេស រំពឹងថា ជាបោះជំហានបង្កើត​សន្ទុះ​សំខាន់​សម្រាប់​មហា​សន្និ​បាត​ទូទាំង ប្រទេសលើកទី១៣របស់បក្សនាដើមឆ្នាំ២០២១។ កម្មាភិបាល បក្ខជននិង ប្រជាជនចាត់ទុកថា បណ្ដា​ឯកសារដាក់ជូនមហាសន្និបាតលើកទី១៣របស់បក្ស ត្រូវបង្ហាញ​នូវ​ស្មារតី​បន្ត​ផ្ដោត​សំខាន់​ដល់​ការ​ងារ​កសាង​បក្សនិងប្រព័ន្ធនយោ បាយអោយបានស្អាតស្អម រឹងមាំ លើកកំពស់​សមត្ថភាព​ដឹកនាំ​និង​កម្លាំង​ប្រយុទ្ធ​ របស់បក្ស ក៏ដូចជាសុពលភាព ប្រសិទ្ធភាពនៃសកម្មភាពរបស់ស្ថាប័នរដ្ឋនានា ព្រមទាំង​ពង្រីក​កម្លាំង​មហាសាមគ្គី​ជាតិ​ទាំងមូលផងដែរ។ លោក Do Duy Thuong សមាជិកអង្គប្រធាន​គណៈកម្មាធិការ​មជ្ឈឹម​រណសិរ្ស​មាតុភូមិ​វៀត​ណាម បានលើកសំណើថា៖
 
“បន្តដាក់បញ្ចូលក្នុង​ច្បាប់នូវសិទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ និងសិទ្ធិប្រជា ធិបតេយ្យដោយតំណាង ដើម្បីពង្រីក​បាននូវ​កម្លាំងនៃផែនមហាសាមគ្គីជាតិទាំង មូល និងកម្លាំអនៃសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន។ សេចក្ដីព្រាង​ឯកសារលើកនេះ ត្រូវការសង្កត់ធ្ងន់លើការអនុវត្តជាក់ស្ដែងនូវយន្តការស្ដីពីប្រជាធិបតេយ្យដោយ ផ្ទាល់​របស់​ប្រជាជន ជាពិសេសគឺប្រជាធិបតេយ្យនៅតាមមូលដ្ឋាននានា”។
 
បណ្ដា​កម្មាភិបាលនិងបក្ខជនក៏បានចាត់ទុកថា រាល់សេចក្ដីសម្រេចនៃ សន្និបាតមជ្ឈឹមលើកនេះ មាន​អត្ថន័យ​ដ៏សំ​ខាន់ ជាពិសេសគឺចំពោះការងារចាត់ តាំងបក្ស។ លោកស្រី Mai Thi Phuong បក្ខជនម្នាក់​នៅខេត្ត​ Quang Ninh បាន​ ចាត់ទុកថា៖
 
“យើងអាចឃើញថា មជ្ឈឹមបក្សបានត្រៀមរៀបចំយ៉ាងហ្មត់ចត់ ហើយ ត្រៀមខ្លួនជាស្រេចស​ម្រាប់​មហាសន្និ​បាត​លើក​ទី១៣ ជាពិសេសគឺក្នុងការងារ កសាងបក្ស ការអនុវត្តលក្ខ័ន្តិកៈបក្ស។ ប្រការ​នេះត្រូ​វ​បាន​បង្ហាញ​តាម​រយៈសកម្ម​​ភាព​ជាក់ស្ដែងនានាដូចជា ការបណ្ដេញចេញពីបក្សចំពោះ​កម្មាភិបាលមិ​ន សក្តិ​សមមួយ​ចំនួ​ន​ដូច​ជាលោក Nguyen Bac Son និងលោ​ក Truong Minh​ Tuan”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top