• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សក្តានុពលមូលដ្ឋាន

សត្វមាន់ហូ (Ho) - សត្វមាន់មួយប្រភេទដ៏ល្បីឈ្មោះនៅភូមិឡាកថូ (Lac Tho)

ភូមិឡាកថូ (Lac Tho) (ទីរួមស្រុកហូ (Ho)  ស្រុកធួនថាញ (Thuan Thanh) ខេត្តបាក់និញ (Bac Ninh))មាន​​ពូជមាន់ហូ (Ho) ​​ដ៏ល្បីឈ្មោះដែលគេចាត់ទុកដូចជា៖ ពូជមាន់អស្ចារ្យមួយប្រភេទក្នុងសម័យសក្តិភូមិ មាន់ប្រភេទនេះ​​​ត្រូវបានថ្វាយ​​ស្តេចនិង​​លេចចេញក្នុងគំនូរដុងហូ (Dong Ho) ដោយសារ​មាន់​ប្រភេទនេះនិមិត្តរូបឲ្យភាពសម្បូរ៍រុងរឿង។ នាសព្វថ្ងៃនេះ ការបន្តពូជ​និ​ង​ចិញ្ចឹម​មាន់​ហូ (Ho) នៅភូមិឡាក​ថូ (Lac Tho) បាន​ក្លាយទៅជាទិស​ដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​​ផ្តល់​​ប្រាក់​ចំណេញ​​​សំរាប់​បងប្អូន​កសិករ​រស់​នៅ​ទីនោះ។

ប្រជាជនរស់នៅឡាក​ថូ (Lac​ Tho) ​ចាត់ទុក​មាន់​ហូ​ (Ho) ​​និមិត្តរូប​​ឲ្យភូមិរបស់​​គេ​។ ​ក្នុងពិធីបុណ្យ​នានា និង​​ក្នុងពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណីវៀតណាម​ ​​មាន់​ហូ (Ho) ក្លាយទៅជា​មុខ​ម្ហូប​ដ៏​ចាំ​បាច់​​​ ដើម្បីសែន​ជីដូនជីតា។ 

ក្នុងរយៈពេលជាង ៦០០ ឆ្នាំ​កន្លង​មកនេះ  មាន់ហូ (Ho) បានល្បីឈ្មោះ​នៅទូទាំង​ភាគខាង​ជើង ពីព្រោះ​គុណសម្បត្តិ​របស់​ពូជមាន់​នេះ៖ រាង​កាយ​​ធំ ក្បាល​ធំ សិរមាន់មាន​ពីរភាគ ស្បែក​ក​ពណ៌ក្រហម ស្លាប​ដូចជា​សំបកខ្យងងាវសមុទ្រ ខ្នង​​វែង​ កន្ទុយ​​មាន​រោម​​ជា​ច្រើន​និង​មើល​ដូចជា​រូបភាពអង្រុត...

ជាពិសេស​ តាម​លោក​ ង្វៀន​ដាំង​ជូង (Nguyen Dang Chung) ប្រធាន​ក្លឹម​ចិញ្ចឹមមាន់​ហូ​ឡាក​ថូ (Ho Lac Tho) ភាព​មាន​តំលៃបំផុតគឺ​រោម​មាន់​ពណ៌ខ្មៅ ឬពណ៌ត្នោតចាស់ និង​រោម​រលូន​ ។ ក្រៅពីនោះ ពូជមាន់នេះ​​ដើរយ៉ាង​អង់់អាច សម្លេងរងាវ​លាន់លឺ សាច់​មាន់​ឈ្ងុយឆ្ងាញ់។ ដូច្នេះ​ តាំង​ពី​យូរ​លង់​មក​នេះហើយ ពូជ​មាន់​ហូ (Ho) បាន​ចាត់​ទុក​ដូចជា​និមិត្តរូប​ឲ្យ​អ្នក​អង់​អាច​ក្លាយ​ហានដែល​មាន​ចរិតល្អ ៖ ​ពូកែ​អក្សរសាស្ត្រ ក្បាច់គុន​ដ៏​ខ្ពង់​ខ្ពស់ ចិត្ត​អង់​អាច​ក្លាហាន ចិត្ត​មនុស្សធម៌និងកិត្យានុភាព។


ក្នុង​ឆ្នាំ២០១០ គម្រោង​ថវការ​បរិស្ថាន​ពិភពលោក  - កម្មវិធី​បរិស្ថាន​អង្គការ​សហប្រជាជាតិ វិទ្យាស្ថាន​ស្រាវជ្រាវ​
អំពីការ​ចិញ្ចឹម​អន្តរជាតិ (GEF - UNEP - ILRI) បាន​​ស្រាវជ្រាវ​និង​ជួយឧបត្ថម្ភ​ក្លឹម​ចិញ្ចឹម​មាន់​ហូឡាក
(Ho Lac) នូវ​បច្ចេកទេស ប្រព័ន្ធ​​ទ្រុង​ចិញ្ចឹម​តាម​ស្តង់​ដារ​សំដៅ​បន្តពូជ​មាន់​ហូឡាក​ថូ (Ho Lac Tho)


ក្នុងឆ្នាំ២០១២ មហាវិទ្យាល័យកសិកម្មទី១ ហាណូយ ក៏បានអនុវត្តន៍គម្រោងអភិវឌ្ឍន៍និងបន្តពូជមាន់ហូ (Ho)
ផងដែរ។ ជួយឧបត្ថម្ភប្រព័ន្ធទ្រុង ថ្នាំបង្កាជំងឺទៅកាន់គ្រួសារដែលចិញ្ចឹមមាន់ហូឡាកថូ (Ho Lac Tho)
រួមចំណែកក្នុងការបន្តប្រភេទមាន់នេះ


ការជ្រើសរើសពូជមាន់ល្អនិងបន្តពូជ ដែលអនុវត្តន៍តាមដំណាក់កាលជាច្រើននិងទាមទារកសិករត្រូវ
តាមដានយ៉ាងហ្មត់ចត់។ តាំងពីមាន់កើតស៊ុត កូនមាន់ចេញពីស៊ុតរហូតដល់ដំណាក់កាលមាន់ធំឡើងនិង
អាចកើតស្ទើរតែកត់ត្រានិងតាមដានយ៉ាងហ្មត់ចត់ ដើម្បីចៀសវាងការច្រឡំនិងរក្សាបានពូជល្អ


ទ្រុងកូនមាន់ ត្រូវដាក់នៅទីកន្លែងខ្ពស់ ស្អាតនិងត្រជាក់នៅរដូវក្តៅ កក់ក្តៅនិងខ្យល់មិនបក់ចូល
នៅរដូវរងារដើម្បីធានាការធំធាត់របស់មាន់ហូ (Ho)


ចំណីអាហាររបស់មាន់ហូ ក៏បានជ្រើសរើសយ៉ាងហ្មត់ចត់ ភាគច្រើនគឺកសិផលដូចជា៖ ស្រូវ ពោត កន្ទក់អង្ករ
បន្លែ បាយកិន  ដែលលាយនឹងគ្នា…ដាច់ខាតមិនប្រើប្រាស់ចំណីអាហារឧស្សាហកម្ម ដូច្នេះសាច់មាន់ហូ
ឈ្ងុយឆ្ងាញ់ និងសម្បូរ៍អាហារូបត្ថម្ភ


“គ្រួសារ” មាន់ហូ (Ho)  ត្រូវបានកសិករភូមិឡាកថូ (Lac Tho) លែងក្នុងចំការ ក្រោមម្លប់
សំដៅចៀសវាងថ្ងៃក្តៅនិងភ្លៀង


ស្លាបមានរូបរាងសំបកខ្យងងាវសមុទ្រនិងកន្ទុយក្រាសដូចជាអង្រុ ដែលគឺលក្ខណៈពិសេសរបស់ពូជមាន់
ហូឡាកថូ (Ho Lac Tho)


 ដើម្បីចៀសវាងជំងឺសំរាប់ហ្វូងមាន់ កសិករចិញ្ចឹមមាន់ហូ (Ho) មានវិធានការបង្កានិងចាក់ថ្នាំ
លោក ង្វៀនដាំងជូង (Nguyen Dang Chung) ប្រធានក្លឹមមាន់ហូឡាកថូ (Ho Lac Tho) ចាក់ថ្នាំតាមកាលកំណត់
ចំពោះមាន់ឈ្មោលក្នុងទ្រុងរបស់គ្រួសារលោក


មាន់ហូ (Ho) នៅភូមិឡាកថូ (Lac Tho)គឺពូជមាន់មានតំលៃនិងមានលក្ខណៈ ខុសនឹងបណ្តាពូជមាន់ផ្សេងៗ
ទៀតដូចជា៖ រាងកាយធំនិងខ្ពស់ ក្បាលធំ សិរមាន់មានពីរភាគ ស្បែកកពណ៌ក្រហម ស្លាបដូចជាសំបក
ខ្យងងាវសមុទ្រខ្នងវែង កន្ទុយមានរោមជាច្រើននិងមើលដូចជារូបភាពអង្រុត សម្លេងរងាវលាន់លឺ
សាច់មាន់ឈ្ងុយឆ្ងាញ់និងសម្បូរ៍អាហារូបភ្ថម្ភជាងបណ្តាប្រភេទមាន់ផ្សេងៗ...


មាន់ឈ្មោលហូ (Ho) ធំធាត់ត្រូវបានចិញ្ចឹមក្នុងរយៈពេល ១២ ដល់ ១៣ ខែ ទំងន់មធ្យមពី ៥ ដល់ ៦ គីឡូក្រាម
កសិករលក់អស់មួយឆ្នាំ ប៉ុន្តែពូជមាន់នេះលក់ដាច់បំផុតក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម
និងមានតំលៃពី ៥០ម៉ឺននិង ៦០ ម៉ឺនដុងមួយគីឡូក្រាម


មាន់ហូ (Ho)ដែលត្រូវបានចិញ្ចឹមនៅភូមិឡាកថូ (Lac Tho) ក្នុងរយៈពេលជាង ៦០០ ឆ្នាំ  និងពូជមាន់
ដ៏ពិសេសនេះ ត្រូវបានប្រជាជនចូលចិត្តនិងចាត់ទុកដូចជា“ពូជមាន់អស្ចារ្យមួយប្រភេទ”

ទីរួម​ស្រុក​ហូ (Ho) បាន​សម្រេច​ការ​ចុះ​ឈ្មោះ​យឺហោ​មាន់​​ហូឡាកថូ (Ho Lac Tho) នា​ដើម​ឆ្នាំ២០១៦ ព្រម​ទាំង​​បិទ​តែមម៉ាក​សំរាប់មាន់ហូ (Ho) និមួយៗ មុន​ពេល​យកទៅ​លក់ រួមចំណែក​ក្នុង​ការ​ការពារ​ពាណិជ្ជៈសញ្ញា​មាន់​ហូឡាក​ថូ (Ho Lac Tho)។ 

នៅចុង​ឆ្នាំ យើង​ខ្ញុំ​បាន​មើលឃើញបរិយាកាស​អ៊ូរអរ​​នៅ​ភូម​ឡាក​ថូ (Lac Tho) ពីព្រោះ​បណ្តា​គ្រួសារ​ក្នុងភូមិ​កំពុង​ផ្គត់​ផ្គង់​មាន់​​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​វៀតណាម ឆ្នាំ២០១៧។ លោក​ ង្វៀន​ដាំង​ជូង​ (Nguyen Dang Chung) និយាយឲ្យ​ដឹង​ថា៖​នាសព្វ​ថ្ងៃនេះមាន​ចំនួនជាង ១០០ គ្រួសារ​ កំពុង​ចិញ្ចឹម​មាន់​ហូ បរិមាណ​មាន់​សរុប​មាន ១៥០០ ដល់ ២០០០ ក្បាល។ “មាន់​ហូ(Ho) ​ត្រូវបាន​លែង​ក្នុង​ចំការ ចំណី​អាហារ​ភាគច្រើន​គឺ​ស្រូវ ពោត កន្ទក់អង្ករ បន្លែ បាយ យើង​ដាច់ខាត​មិន​ប្រើ​ប្រាស់​ចំណីអាហារ​ឧស្សាហកម្មទេ។ ដូច្នេះ សាច់​មាន់​គង់​ ឈ្ងុយ​ឆ្ងាញ់ ” បង​ ង្វៀន​វ៉ាន់​ទ្រឿង​ (Nguyen Van​ Truong) កសិករ​ម្នាក់​បាន​ចិញ្ចឹម​មាន់​ប្រភេទ​នេះ ២០០ ក្បាល​បាននិយាយ។
 
ទន្ទឹម​នឹង​នេះ ប្រព័ន្ធទ្រុង​ចិញ្ចឹម​មាន់​ហូ​​ត្រូវបាន​កសិករ​កសាង​តាម​បទដ្ឋាន​បច្ចេកវិទ្យា​។ ទ្រុង​ចិញ្ចឹម​ស្អាត មាន​កម្ពស់​ល្អបំផុត​ចាប់ពី ២,៥ ម៉ែត្រ​ដល់ ៣,៥ ម៉ែត្រ​ ខឿន​ទ្រុង​ខ្ពស់​ពី​ដី​ប្រមាណ ៣០ ដល់ ៥០ សង្ទីម៉ែត្រ ដើម្បី​ធានា​កក់​ក្តៅ​ក្នុង​រដូវ​រងារ​និង​ត្រជាក់​ក្នុង​រដូវ​ក្តៅ​។ ក្រៅនោះ​ ទ្រុង​ត្រូវបាន​មាន​ភ្លើង​​សំដៅ​កំដៅ​ឲ្យ​មាន់ ជាពិសេស​កូនមាន់​​ក្នុង​បណ្តា​ថ្ងៃមានអាកាសធាតុ​រងារ​​។ មាន់ហូ​​កម្រមាន​និង​​កើកបន្តិច ដោយ​សារ​ជើង​មាន់​វែង មិន​អាចញាស់ស៊ូត ដូច្នេះ​​​កសិករ​ត្រូវ​បំពាក់​ម៉ាស៊ីន​ញាស់​ស៊ូត ដើម្បី​ធានា​កូន​ពូជ​ជា​ព្រមៗគ្នា។ ការ​បន្ត​ពូជមាន់​ហូ (Ho) ត្រូវបាន​អនុវត្តន៍​ តាម​របៀប​បុរាណ​៖ យក​ពូជ​របស់​មាន់​ឈ្មោល​រួម​ជាមួយ​មាន់​ញី​របស់​បណ្តា​គ្រួសារ ដើម្បី​រក្សាបាន​ប្រភពពូជចាស់ ក៏​ដូចជា​ចៀសវាង​​ស្ថានភាព​សាច់​ញត្តិ​ក្នុង​ហ្វូង​មាន់​ហូ (Ho)។

ពូជមាន់​កម្រមានដ៏មាន​តំលៃនេះយើង​អាចធ្វើ​ជា​អំណោយ មាន់​ប្រភេទនេះ​និមិត្តរូបឲ្យ​ភាព​សម្បូរ៍​រុង​រឿង លោក​ ង្វៀន​ដាំង​ជូង​​​ ( Nguyen Dang Chung) និយាយឲ្យ​ដឹង​ថា៖ “​នៅពេល​ពិធីបុណ្យ​ចូល​ឆ្នាំ​មក​ដល់ មាន់​ហូ ត្រូវបាន​ផ្គត់​ផ្គង់មិនគ្រប់គ្រាន់​ឲ្យទីផ្សារ​ទូទាំង​ប្រទេស”./.




ចុង​ឆ្នាំ២០១៦ ភូមិឡាក​ថូ (Lac Tho) ​បាន​លក់មាន់ហូ​ចំនួន ២.០០០ ក្បាល ដើម្បី​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណី​វៀតណាម ឆ្នាំ២០១៧។ មាន់ហូ​មាន​តំលៃ​ខុស​គ្នា​និង​បែង​ចែក​តាម​ទម្ងន់ ពី ៥ គីឡូក្រាម​និង​លើសជាងនោះ​ ដែល​មានតំលៃ​ពី ៥០ ម៉ឺន​ ដល់ ៦០ ម៉ឺន មួយគីឡូក្រាម។

 

 អត្ថបទ៖ ធូក​ហៀន រូបថត៖ ខាញ់ឡុង

 

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

កូន​ជ្រូកដី​​ក្រមិចក្រមើម​  មាន​គ្រប់ពណ៌​ ផ្សារភ្ជាប់នឹង​វ័យ​កុមារ​ នៅតែ​បាន​អភិរក្ស​ និង​អភិវឌ្ឍ​ជិត​ពាក់កណ្តាល​សតវត្សរ៍​ នៅ​ឡាយ​ធេវ​ (Lai Thieu) ខេត្តប៊ិញ​យឿង ​(Binh Duong)

Top