• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

សក់ផ្តល់ទៅ សង្ឃឹមបន្សល់នៅ

ជាមួយ​នឹង​ទិសស្លោក​​សក់​ជា​ដើម​កំណើតនៃ​​មនុស្ស​ ជា​សម្រស់ល្អ​ផូរផង់​​​ ជា​ទំនុក​ចិត្ត​ ​​កម្មវិធី​ “សក់​ផ្តល់ទៅ​ ​សង្ឃឹមបន្សល់​​នៅ​​” ដើម្បី​ភាព​ស្អាត​​​មិន​គិត​​ថ្លៃ​ សម្រាប់​អ្នក​ជំងឺ​មហារីក​សុដន់ ដឹក​នាំ​ដោយ​ប្រព័ន្ធ​​​​មហារីក​​សុដន់​​វៀតណាម​ (BCNV) រៀបចំ​សម្តែង​នៅ​ទីក្រុងហូជីមិញ​។​

​នេះជា​លើកដំបូង BCNV​ រៀប​ចំ​សកម្មភាព​កាត់និង​បង្កើត​ម៉ូដ​សក់​សម្រាប់​អ្នក​ជំងឺមហារីក​សុដន់​ បន្ទាប់ពី​សកម្មភាព​​​ជំនួយ​អំណោយ​​សក់​ក្លែងក្លាយ​​។ តាមរយៈ​នោះ​ BCNV បំណង​នាំយក​ក្តី​សប្បាយ​រីករាយ​ និង​ភាព​​ស្អាត​​ទៅដល់​​​នារី​រងជំងឺ​ ក្រោយ​អំឡុង​ពេល​ប្រឆាំង​តទល់​ជាមួយនឹង​ជំងឺ​ដ៏​កាច់​សាវ​ហាវមួយ​​​នេះ។ ពួកគាត់​បាន​កាត់សក់​និង​ពិគ្រោះ​​បង្កើត​ម៉ូដ​សក់​ ចេញ​ពី​អ្នក​បង្កើត​​ម៉ូដ​សក់​ជំនាញ​ Dmytro Guchko រួមនឹងការ​ពិ​គ្រោះ​​​អំពី​របៀប​​ថៃទាំ​សក់​​យ៉ាង​ណា​ បន្ទាប់ពី​ព្យាបាល​​ជំងឺ​។ អ្នកជំងឺ​ដែល​មាន​សក់​មិនទាន់​វែង​ កម្មវិធី​បាន​ជំនួយ​សក់ក្លែងក្លាយ​ បន្ទាប់មក​កាត់និង​បង្កើត​ម៉ូដ​សក់​។​
 
មធ្យម​ជារៀង​រាល់ឆ្នាំ​ មាន​មនុស្ស​ចូលរួម​ផ្តល់​សក់​ដោយ​ផ្ទាល់ជាង​៥០០នាក់ នៅតាម​ព្រឹត្តិការណ៍​​ ​​ ​​​សក់មក​ពី​​​សហគមន៍បាន​​ជិត​២០០០ឈុត ​ផ្ញើ​ជូន​​ទៅដល់​​បណ្ណាល័យ​​សក់ក្លែងក្លាយ​​។ ប្រព័ន្ធ​បណ្ណាល័យ​សក់ក្លែងក្លាយ​​ បាន​ដាក់​នៅចំនួន​​៥មន្ទីរពេទ្យ​ នៅតាម​​ភូមិភាគ​ទាំងបី​ខាង​ជើង ​​កណ្តាល ​និង​ខាង​ត្បូង ​ដើម្បី​អ្នក​ជំងឺ​មហារីក​​សុដន់​ អាច​ខ្ចី​និង​ប្រើប្រាស់តាម​ចិត្ត​។ តាម​ដំណើរ​នោះ នឹង​នាំមក​ក្តីសង្ឃឹម​រស់​ ទំនុក​ចិត្ត​ ភាព​ស្អាត​​ និង​ចិត្ត​ក្លាហាន​ សម្រាប់​អ្នក​ជំងឺ​ក្នុង​បទដ្ឋាន​ព្យា​បាល​ជំងឺមហារីក​សុដន់​។ BCNV ជឿជាក់ថា ឈុត​សក់នីមួយ​ៗ​បាន​ផ្តល់​ជូន​ទៅ ​សុទ្ធតែ​នាំមក​ក្តី​សង្ឃឹម​​និង​ប្រការល្អ​​ប្រពៃ​ ដើម្បី​អះអាង​ថា​ ទោះបី​ក្នុង​ស្ថាន​ភាពណា​ក៏ដោយ​ នារី​សុទ្ធតែ​មានសិទ្ធិស្រស់​​ស្អាត​ និង​ស្រឡាញ់​ខ្លួន​ឯង។​



សក់​ក្លែង​ក្លាយ​បាន​ផ្ញើ​ទៅ​ដល់​កម្មវិធី​ ដើម្បី​ជូន​ជា​អំណោយ​ដល់​អ្នក​ជំងឺ​មហារីក​​សុដន់​។


 កម្មវិធី​ប្រព្រឹត្តទៅ​នៅ​​ Salon សក់ A Cut Above Asia ​លេខ​៩០/១០​ ផ្លូវ​ក្វឹក​ហឿង​ (Quoc Huong) សង្កាត់​ថាវ​ឌៀន​ (Thao Dien) ខណ្ឌ២ ទីក្រុង​ហូជីមិញ​។


 អ្នក​បង្កើត​ម៉ូដ​សក់​ជំនាញ​ Dmytro Guchko ជា​សប្បុរសជន ​​តែង​ផ្តល់​អំណោយ​ដល់​មាន​អ្នក​ជំងឺ​មហារីក​សុដន់​។​


 ក្រៅពី​សក់​ អ្ន​ក​ជំងឺ​មហារីក​សុដន់​ នៅ​​ទាំងបាន​ថែ​ទាំស្បែក​មុខ​។​


 កម្មវិធី​បានចាត់ទុក ជា​ថ្ងៃបុណ្យ​នៃ​អ្នក​ជំងឺ​មហារីក​សុដន់​។​


ថែ​ទាំ​ស្បែក​មុខ​។


 ឈុត​សក់ថ្មី​​បាន​អ្នក​ជំងឺ​មហារីក​សុដន់​ពាក់​។​


 អ្នក​ជំងឺ​មហារីក​សុដន់ ​បាន​ពិគ្រោះ​សក់​សក្តិ​សម​​នឹង​​រង្វង់​​មុខ​។


កម្មវិធី “​សក់​ផ្តល់ទៅ​ ​សង្ឃឹម​សន្សល់​នៅ​” ជា​ទិវា​បុណ្យ​ចំពោះ​អ្នក​ជំងឺមហារីក​សុដន់​។

 

​លោក​ស្រី​ ហូ ធី​ចូវ​ (Ho Thi Chau) ​អាយុ​៦៤​ឆ្នាំ​ រងជំងឺ​មហារីក​សុដន់​ចំនួន​៧​ឆ្នាំ​ បាន​រាលដាល​ចូល​​​ដល់​​សួត​​ឱ្យ​ដឹក​ថា៖ “ពេល​​ចូលរួម​កម្មវិធី ពាក់សក់​​ក្លែង​ក្លាយ​នៅពី​​លើ​ក្បាល ​ក៏មានអារម្មណ៍​​ឃើញ​ខ្លួ​ន​មានទំនុក​ចិត្ត​​​ជាង​ អាច​ចេញ​ទៅ​ខាងក្រៅ​​ដោយ​មិនចាំបាច់​​ពាក់​មួក​ មិនជួប​ប្រទះ​នូវ​កែវ​ភ្នែក​រើស​អើង​ ពេល​សំឡឹង​មើលមក​​ក្បាល ដែលគ្មាន​​សក់​របស់​ខ្លួន​ បន្ទាប់ពីច្រើ​ន​​លើក​ព្យាបាល​ដោយ​វិទ្យុសកម្ម​។

កម្មវិធី​រួមមាន​​សកម្មភាពជាច្រើន​​ដូចជា ​កាត់​សក់​ឥតគិត​ថ្លៃ សម្រាប់​យុទ្ធជនពណ៌​ផ្កាឈូក​,​ ទទួល​អាវ​ទ្រនាប់​​គុណភាព​ខ្ពស់​ដោយ​ឥតគិត​ថ្លៃ​ផង, សកម្មភាព​​ព្យាបាល​ដោយ​វិធី​រស្មី Bioptron ​សម្រាប់​យុទ្ធជន​ពណ៌​ផ្កា​ឈូក​​ចំនួន​២០នាក់​,​ ទទួលការ​ឧបត្ថម្ភ​ផ្ទាល់ពី​សហគមន៍​និង​តាំង​បទដ្ឋាន​ធ្វើ​សក់​ក្លែង​ក្លាយ​មកពី​សក់​ពិត​ ដើម្បី​​នាំមកជូន​សហគមន៍​ គំហើញ​មួយ​ពិត​ជាក់ស្តែង​អំពីសកម្មភាព​បណ្ណាល័យ​សក់​ក្លែងក្លាយ,​ តាំង​កម្រង​​រូបភាព​​និង​រឿង​រ៉ាវ​ នៃ​យុទ្ធ​ជនពណ៌ផ្កាឈូក​​៕

 

អត្ថបទនិង​រូបថត៖ ថុង​ហាយ​


Top