• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពអំណរឆ្នាំថ្មីប្រពៃណីជាតិ ២០២០របស់សហគមន៍ជនវៀតណាមនៅឯបរទេស


 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc  (កណ្ដាល)
 

នៅសហរដ្ឋអាមេរិក ពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណិជាតិ (បុណ្យតេត) ២០២០ បានរៀបចំឡើងនាថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក។ 

ចែករំលែកអំពីស្ថានភាពប្រទេសជាតិក្នុងឆ្នាំ ២០១៩ ជាមួយនឹងសមិទ្ធិផលលើគ្រប់វិស័យទាំងក្នុងស្រុក និង​អន្តរជាតិ​នោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc បានវាយ​តម្លៃខ្ពស់​ចំពោះ​ការ​ចូលរួមចំណែករបស់សហគមន៍ជនវៀតណាមនៅអាមេរិក ក្នុងបុព្វហេតុអភិវឌ្ឍន៍ និង ការពារ​អធិបតេយ្យ​ភាពរបស់ប្រទេសជាតិ ក៏ដូចជាជំរុញទំនាក់ទំនង ភាពជាដៃគូគ្រប់ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ​។ ​លោកបានថ្លែងថា៖
 
“សហគមន៍​ជនវៀតណាមនៅអាមេរិកមានសមាជិកជាង ២,២ លាននាក់ ដែល កំពុងចូល​រួម​វិភាគ​ទាន​យ៉ាង​ជាក់​ស្ដែង​ទៅក្នុងទំនាក់ទំនងទ្វេភាគី។ ជាការពិតណាស់ នាបច្ចុប្បន្ននេះ មានជនវៀតណាមកាន់តែច្រើន ដែលបាន​ចូលរួមក្នុងប្រព័ន្ធរដ្ឋអំណាចគ្រប់ជាន់ថ្នាក់នៅអាមេរិក ហើយនេះគឺជាកត្តាដ៏សំខាន់ ដើម្បី លើកកម្ពស់​ការយល់ដឹងនិងកិច្ចសហប្រតិបត្តិការទៅវិញទៅមក។ ទីពីរគឺជនជាតិវៀត​ណាម​ក៏ដើរ​តួនា​ទី​តភ្ជាប់​ស្ថាន​ទូត ស្ថាប័នវៀតណាមជាមួយរដ្ឋ ខេត្ត ក្រុង តំបន់នានានៅអាមេរិក។ ជាពិសេស សហគមន៍ជន​វៀត​ណាម​នៅទី​នេះ មានពាណិជ្ជករឆ្នើមៗជាច្រើន ហើយនាបច្ចុប្បន្ននេះ ពួកគេកំពុងរកស៊ី វិនិយោគ ធ្វើ​អាជីវកម្ម​នៅ​ស្រុកកំណើតផងដែរ”។
 
នៅទីក្រុង​ស៊ីដនី ប្រទេសអូស្រ្តាលី នាថ្ងៃទី ១១ ខែមករា អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅរដ្ឋ New South Wales Queensland និង អូស្រ្តាលីខាងត្បូង នៃប្រទេស​អូស្រ្តាលី​បាន​រៀប​ចំ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​អាណិក​ជន​វៀតណាម ក្នុងឱកាសអំណរឆ្នាំថ្មីប្រពៃណីជាតិ ២០២០។
 
អញ្ជើញថ្លែងនៅទីនេះ ​លោក​អគ្គកុងស៊ុល Tran Duc Hai  បានឲ្យដឹងថា នាដើមឆ្នាំ ២០២០ នៅពេល​ដែល​តំបន់​ជាច្រើន​នៅក្នុងប្រទេសអូស្រ្តាលីកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារភ្លើងឆេះព្រៃ ដែលមិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រប្រទេសនោះ សហគមន៍ជនវៀតណាមនៅអូស្ត្រាលី និងរដ្ឋនានា ដែលកើត​មាន​គ្រោះភ្លើង​ឆេះព្រៃ​បានរៀបចំការរៃអង្គាសទឹកប្រាក់ និងទំនិញដើម្បីចែករំលែកការ​លំបាក​ជាមួយ​ប្រជាជន​អូស្រ្តាលី​នៅតាម​តំបន់​ដែលរងគ្រោះដោយសារអគ្គិភ័យនេះ។
 
នាថ្ងៃទី ១​១ ខែមករា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Vancouver ប្រទេសកាណា​ដាបាន​រៀបចំ​ពីធីជប់​លៀង​អំណរឆ្នាំថ្មីប្រពៃណីជាតិ ២០២០ ជូនបងប្អូនអាណិកជននៅ តាមបណ្តាខេត្តកាណាដាខាងលិច។ អញ្ជើញថ្លែង​នៅទីនេះ លោកស្រី Trinh Tu Lan អគ្គកុងស៊ុលវៀតណាមប្រចាំនៅ Vancouverបានសង្កត់​ធ្ងន់​ថាវៀត​ណាម​បន្តធ្វើជាដៃគូពាណិជ្ជកម្មដ៏បំផុតរបស់កាណាដា នៅអាស៊ីអាគ្នេយ៍ ហើយលោកស្រីមាន​ជំនឿជាក់​ថា ទំនាក់​ទំនងសហប្រតិបត្តិការវាងវៀតណាម - កាណាដា នឹងត្រូវបានពង្រឹងនិងពង្រីកថែមទៀត។
 
នាយប់ថ្ងៃទី​ ១១ ខែមករា នៅបរិវេណស្ថានទូតវៀតណាមប្រចាំទីក្រុងបាងកក (ថៃ) សមាគមជនថៃ ដើម​កំណើត​​វៀត​ណាមនៅទីក្រុងបាងកក បានរួមសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅថៃ រៀបចំ​ពិធី​ជួប​សំណេះ​​សំណាលអំណរឆ្នាំថ្មីប្រពៃណីជាតិ ២០២០។
 
អញ្ជើញ​ថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតលោក Nguyen Hai Bang បានសង្កត់ធ្ងន់ថា កត្តាមួយ​ក្នុង​ចំណោម​កត្តា​ដ៏ពិសេស​បំផុតក្នុងទំនាក់ទំនងរវាងវៀតណាមនិងថៃគឺសហគមន៍ជនថៃដើមកំណើតវៀតណាម ដែលកំពុង​រស់​នៅ​ និងធ្វើការ ហើយចូលរួមចំណែកទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ថៃ ដែលជាស្រុក​កំណើត​ទីពីរ​របស់​ជន​វៀតណាមនៅទីនេះផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top