• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី១២៨នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ


ទិដ្ឋភាពនៃមហោស្រពសំនៀងភូមិ Sen

នាព្រឹកថ្ងៃទី១៩​ ខែឧសភា ឆ្នាំ​២០១​៨ នៅទីក្រុងហូជីមិញ ក្នុង​ឱកាសរំលឹកខួបលើកទី១២៨​ ទិវាកំណើត​របស់​លោក​ប្រធាន​ហូជី មិញ (ថ្ងៃទី១៩ឧសភា​១៨៩០-ថ្ងៃទី១៩ឧ​សភា ២០១៨​) គណៈប្រតិភូ​រួមមាន​អតីតនាយក​រដ្ឋមន្ត្រី​ លោ​ក Nguyen Tan Dung ថ្នាក់ ដឹក​នាំទីក្រុងហូជីមិញរួមទាំង​ប្រជាជន​គ្រប់​ស្រទាប់ បានទៅ​អុជធូប​នៅសារៈ​មន្ទី​ហូ​ជីមិញ និង​ដាក់ផ្កានៅស្តបហូជីមិញផងដែ​រ។
 
នៅភូមិ Sen (ផ្កាឈូក) ​ឃុំ Kim Lien ស្រុក N​am Dan ខេត្ត Nghe An ស្រុ​កកំ​ណើត របស់​លោក​ប្រធាន​ហូជីមិញ​កំពុង​ប្រារព្ធ​ពិធី​បុណ្យភូមិ​ Sen ចាប់ពីថ្ងៃទី១៧ដល់​ថ្ងៃទី ១៩ខែឧសភា។ មហោ​ស្រពសំនៀងភូមិ ​Sen ជាចំណុច​ពិសេស​នៃពិធី​បុណ្យភូមិ​ Sen ២០១៨ ក្នុងឱ​កាសរំលឹកខួបលើកទី១២៨​ ទិវា​កំណើត​របស់លោកប្រធាន​ហូជី មិញកំពុង​បាន​ប្រព្រឹត្តទៅនៅ​​។
 
សិល្បៈកប្រជាជន Pham Tien ​Dung នាយករ​ង​មន្ទីវ​ប្បធម៌ កីឡា​ខេត្ត Nghe An បានឲ្យដឹងថា​៖ នេះជាលើកទី១ ​ដែលខេត្ត​ Nghe An រៀបចំពិធីបុណ្យសំនៀងភូមិ ​Sen ក្រោមដំបូលផ្ទះរបស់លោកប្រ​ធានហូជីមិញ​ ដែល​បាន​បង្កើត​ចំណាប់​អារម្មណ៍​ ជូនចំពោះទស្សនិកជនគ្រប់រូប​មកទស្សនាស្រុកកំណើត​ របស់​លោកប្រធានហូជីមិញ​។ លោក ​Pham Tien Dung សំណេះសំណាលថា៖ “​ឆ្នាំនេះ ​មហោស្រពសំនៀងភូមិ ​Sen បានសម្រេច​ចិត្ត រៀបចំនៅ​មណ្ឌល​កេរ ដំណែល​ Kim Lien ហើយតាំងពីថ្ងៃនោះ​មក មិនត្រឹមតែមានអ្នកស្រុក N​am Dan ទស្សនាប៉ុណ្ណោះទេ​ ថែមទាំង​មានភ្ញៀវ​មកពីគ្រប់ទិសទីទូទាំងប្រ​ទេសពេលមក ទុ​ស្សនាស្រុកកំណើត​របស់លោក​ប្រធាន​ហូជីមិញ​គឺសុទ្ធ​សឹង​តែចូលរួមសកម្ម​ភាព នៃពិធីបុណ្យដែរ​”។​
 
នៅប្រទេសជាច្រើន សហគម​ន៍ជនវៀតណាមក៏បានរៀបចំសក​ម្មភាពជាច្រើនក្នុងឱ​កាស​រំលឹកខួបលើកទី១២៨ទិវាកំ​ណើត​របស់លោកប្រធានហូ​ជីមិញ។ ពោលគឺ នាថ្ងៃ ទី១៨​ខែឧសភា អគ្គកុងស៊ុលវៀ​តណាម​នៅខេត្ទ Savannakhet រួ​មទាំងគណៈគ្រប់​​គ្រង​បណ្តាមណ្ឌលកេរដំណែលប្រវត្តិសាស្ត្រ​-វប្បធម៌​ខេត្ត Savannakhet រៀប​ចំពិធី អុជធូប​នៅមណ្ឌល​អនុស្សវរីយ៍ លោកប្រធានហូជីមិញនៅភូមិ Sayap​houm ទីរួមខេត្ត Ka​ysone Phomvihane ផង​ដែរ។
 
ក្នុងឱកាស​នេះ ស្ថានទូតវៀតណាមប្រចាំនៅ​ឈីលី នាថ្ងៃទី១៧ខែឧសភា​ ក៏បាន​រួម សហការជាមួយ​រដ្ឋអំណាច​ខ័ណ្ឌ​ Cerro Navia រៀបចំពិធីរំលឹកខួបលើ​កទី១២៨ ទិវា ​កំណើត​របស់​លោក​ប្រធាន​ហូជីមិញ។ អញ្ជើញថ្លែង​មតិក្នុង​ពិធី​ អភិបាលខ័ណ្ឌ Cerro​ Navia លោក Mauro Tamayo​ មានបំណងថា ​នាពេលខាងមុខ នឹងបន្ត​រួម សហការ​ជាមួយ​ស្ថានទូតវៀត​ណាម​ប្រចាំ​នៅឈីលី​ រៀ​បចំសកម្មភាព​ជួបប្រាស្រ័យ វប្បធម៌​និង​បើកការតាំង​ពិព័រណ៍​ដើម្បីប្រ​ជាជនឈី​លីយល់ដឹងបន្ថែមអំពីទឹកដីនិង​ ប្រជាជនវៀតណាម។
​ 
នៅបារាំង ​ពិធីរំលឹកខួបលើកទី១២៨ ទិវាកំណើ​តរបស់លោកប្រធានហូជីមិញបាន​រៀបចំនាថ្ងៃទី​១៨ ខែឧសភា នៅសួន​ឧទ្យាន​ Montreau ​ទីក្រុង Montre​uil៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top