• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នៅខេត្ត Ben Tre

នាព្រឹកថ្ងៃទី ១៧ ខែមករា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅដាក់ផ្កានិងអុជធូប នៅឈាបនដ្ឋានយុទ្ធជនពលីនៅខេត្ត Ben Tre។


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ VOV)

សកម្មភាពនេះត្រូវបានប្រ ព្រឹត្តទៅ ចំទៅនឹងឱកាសដែលខេត្ត Ben Tre អបអរសាទរ ខួបលើកទី៦០ឆ្នំា នៃទិវា Ben Tre Dong Khoi (ខេត្ត Ben Tre ធ្វើកុបកម្មទូទៅ ថ្ងៃទី១៧ មករា ១៩៦០ - ១៧ មករា ២០២០) ហើយក៏ជាឱកាសដែល ប្រ ជាជនទូទាំងប្រទេសកំពុងត្រៀមទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំជូត ទោ ស័ក ២០២០។

មុននោះ នាយប់ថ្ងៃទី ១៦ ខែមករា នៅទីក្រុង Ben Tre ខេត្ត Ben Tre បានប្រព្រឹត្តទៅ ពិធីរំលឹកខួបលើកទី ៦០ នៃទិវា Ben Tre Dong Khoi។ អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានគូសបញ្ជាក់ឡើងវិញពីស្មារតីនៃការធ្វើកុបកម្មទូទៅ ដែលបានក្លាយទៅជាប្រពៃណីដ៏អង់អាចក្លាហាន ក្លាយទៅជាឆន្ទៈ ការប្តេជ្ញាចិត្ត ក៏ដូចជាជំនឿនជាក់ក្នុងប្រជាជនម្នាក់ៗ។ ទន្ទឹមជាមួយគ្នានោះ ពង្រីកយ៉ាងខ្លាំងពីការអភិវឌ្ឍរបស់ប្រទេសជាតិ ក្រោយរយៈពេល ៣០ ឆ្នាំផ្លាស់ប្តូរថ្មី ដែលរួមចំណែកទៅក្នុងបណ្តាសមិទ្ធិផលដ៏ធំធេងដែលវៀណាមសម្រេចបាន។ លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖ “ក្នុងពេលវេលាដ៏រំជួលចិត្តនេះ យើងទាំងអស់គ្នា យល់ដឹងកាន់តែជ្រាលជ្រៅអំពីភារកិច្ចដ៏ធំធេងរបស់ខ្លួន ក្នុងការរក្សានិងពង្រីកប្រពៃណីជាតិ ដើម្បីរួមចំណែកទៅក្នុងកិច្ចការកសាងប្រទេសជាតិ ស្រុកកំណើត ដើម្បីសក្តិសមជាមួយនឹងប្រពៃណីនិងពលីកម្មទាំងសាច់ស្រស់ឈាមស្រស់របស់ជីដូនជីតាយើងគ្រប់ជំនាន់”។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan មានបំណងថា នាពេលខាងមុខ បក្សភាគ រដ្ឋអំណាច កងទ័ពនិងប្រជាជនខេត្ត Ben Tre ត្រូវពង្រីកថែមទៀតនូវស្មារតីក្រោកឈរឡើងកាលពីអតីតកាល ជាពិសេសពង្រីកអោយបានល្អថែមទៀតនូវប្រភពកម្លាំងពលំ ដើម្បីការអភិវឌ្ឍ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top