• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅសហព័ន្ធរុស្ស៊ី


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានឌូម៉ាជាតិរុស្ស៊ីលោក Vyacheslav Volodin​បានអញ្ជើញចូលរួមពិធីបើកនិងសម័យប្រជុំលើកទី១នៃគណៈកម្ម ការសហប្រតិបតិ្តការ​អន្តរសភារ​វាងរដ្ឋសភាវៀតណាម​និងឌូម៉ាជាតិរុស្ស៊ី (រូបថត៖ VOV)
 

នារសៀល​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ តាមម៉ោងតំបន់ ក្នុងក្របខ័ណ្ឌនៃដំណើរ ទស្សនកិច្ចជាផ្លូវ​ការ​នៅ​សហព័ន្ធ​រុស្ស៊ី​ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​ឌូម៉ា ​ជាតិរុស្ស៊ីលោក Vyacheslav Volodin នៅទីស្នាក់ការឌូម៉ាជាតិរុស្ស៊ី។
 
លោក​ស្រី Nguyen Thi Kim Ngan បានអះអាងថា វៀតណាមជានិច្ច កាល​គោរ​ព​ហើយ​ប្ដេជ្ញាចិត្ត​ពង្រីក​ទំនាក់​ទំនង​ភាព​ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ីអោយកាន់តែស៊ីជំរៅ ជាក់ស្ដែង និងប្រកប ដោយ​ប្រសិទ្ធ​ភាពពីមួយថ្ងៃទៅមួយថ្ងៃ ឆ្លើយតបនឹងផលប្រយោជន៍ពិត ប្រាកដនៃប្រជាជាតិទាំងពីរ។ លោកស្រី​ប្រធានរដ្ឋសភាវៀតណាមបានស្នើ អោយភាគីទាំងពីរបន្តបើកទូលាយការជួបប្រាស្រ័យ កិច្ច​សហប្រតិ​បតិ្តការ​ រវាងរដ្ឋសភាទាំងពីរ ស្ថាប័នចំណុះរដ្ឋសភានិងក្រុមសមាជិកសភាមិត្តភាព នៃប្រទេសទាំងពីរ ព្រម​ទាំង​បង្កើនកិច្ចសហការឃ្លាំមើលនិងដាស់តឿនការ អនុវត្តកិច្ចព្រមព្រៀង​សហប្រតិ​បតិ្តការ​នានា​ដែល​រដ្ឋាភិបាល​​ទាំងពីរបានចុះហត្ថលេខាផងដែរ។
 
បន្ទាប់ពី​ជំនួបពិភាក្សាការងារ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធាន​ឌូម៉ា​ជាតិ​រុស្ស៊ីលោក Vyacheslav Volodin បានអញ្ជើញចូលរួមពិធីបើកនិងសម័យប្រជុំលើកទី១នៃគណៈកម្ម ការសហប្រតិ​បតិ្តការអន្តរសភារវាងរដ្ឋសភាវៀតណាមនិងឌូម៉ាជាតិរុស្ស៊ី។
 
មុននោះ នាថ្ងៃ​ដដែល ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួប​សវនា​ការ​ជាមួយ​នាយករដ្ឋមន្រ្តី រុស្ស៊ីលោក Dmitry Medvedev។ នៅក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បាន​ស្នើ​អោយ​រដ្ឋាភិបាលរុស្ស៊ីបន្តគាំទ្រនិងលើកទឹកចិត្តសហ គ្រាសប្រេងឧស្ម័ន​រុស្ស៊ីចូល​រួមបណ្ដាក់​ទុនក្នុង​គម្រោង​ប្រេង​ឧស្ម័នថ្មីៗនៅ វៀតណាម ដោយស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការ សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រឆ្នាំ១៩៨២។ ចំណែកឯនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានសង្កត់ធ្ងន់ថា រុស្ស៊ីនិងវៀត​ណាមមានទំនាក់ ទំនងដ៏ល្អប្រសើរ ហើយក្រុមហ៊ុនជាច្រើននៃប្រទេសទាំងពីរកំពុងសហប្រតិ បតិ្តការគ្នាយ៉ាង​ល្អណាស់។
 
បន្ទាប់នោះ ក្នុង​ជំនួបជាមួយប្រធានគណៈបក្សកុម្មុយនិស្តរុស្ស៊ីលោក Zuganov នោះ លោកស្រីប្រធាន​រដ្ឋសភា​បាន​​ជម្រាបពីស្ថានភាពអភិវឌ្ឍ សេដ្ឋកិច្ចសង្គមរបស់វៀតណាមនាពេលកន្លងទៅ។ រីឯខ្លួនវិញ លោក Zuganov បានសង្កត់ធ្ងន់ថា វៀតណាមជាអាទិភាពមួយក្នុងចំណោម អាទិភាពនៃគោល​នយោបាយ​កិច្ច​ការបរទេស​របស់រុស្ស៊ី​ ​ព្រមទាំងអះអាងថា សាជីវកម្មវៀតណាម-រុស្ស៊ី (Vietsovpetro) ជានិមិត្តរូបនៃកិច្ចសហប្រតិបតិ្ត ការរវាង​ប្រទេសទាំងពីរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top