• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពថែទាំបុណ្យចូលឆ្នាំថ្មីប្រពៃណីសម្រាប់ប្រជាជនក្រីក្រ


  នាប៉ុន្មានថ្ងៃនេះ សកម្មភាពថែទាំដល់ប្រជាជនក្រីក្របានប្រព្រឹត្តទៅនៅទូទាំងប្រទេស 

 នាយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅខេត្ត Quang Tri បានប្រព្រឹត្តទៅនូវកម្មវិធី “តភ្ជាប់​រង្វង់​ដៃមនុស្ស​ធម៌”​ ឆ្នាំកុរ​ឯក​ស័ក ២០១៩​។
 
កម្មវិធីនេះត្រូវបានរៀបចំឡើងជាលើកទី​១៤ សំដៅ​ប្រមូល​ផ្តុំប្រភព​កម្លាំ​ង​ថែទាំ​បុណ្យចូល​ឆ្នាំ​ប្រ​ពៃណី ​ជូន​ដល់​ប្រជា​ជន​ក្រីក្រ​។ កម្មវិធីបានអំពាវនា​វ ផងនិងតភ្ជាប់អង្គការ បុគ្គល ចូ​លរួមក្នុង​សកម្មភាពមនុ​ស្សធម៌ ជួយ​ដល់​​គ្រួសារ​ក្រីក្រ អាចមាន​លក្ខណៈ​ទ​ទួ​ល​បុណ្យចូល​ឆ្នាំថ្មីប្រពៃណី ជួបជុំគ្រួសារយ៉ាងកក់ក្តៅ​។ រហូត​ដល់​ឥឡូវ​នេះ​ កម្ម​វិធីបានរៃអង្គាសប្រាក់ចំនួន៩ពាន់ លានដុងសម្រា​ប់ជួយដល់ប្រជាជនក្រីក្រ ទទួល​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណី​។ លោក Nguyen Dang Quang ប្រធានគណៈ​កម្មាធិការរណសិរ្សមាតុភូមិ វៀតណា​ម ខេត្ត Quang​ Tri​ បាន​ឲ្យដឹង​ថា៖ “មានគ្រួសារជាច្រើនខ្វះមុខខ្វះ​ក្រោយ រួមទាំងខ្វះសន្ទស្សន៍​ទាក់ទងផ្ទាល់​នូវសេវាសង្គម​ជា​សារវ័ន្ន​​។ តាម​នោះ​​ កម្មវិធី “តភ្ជាប់រង្វាន់ដៃមនុស្សធម៌ - បុណ្យតេ​តដើម្បីជនក្រីក្រ” និទា​ឃៈរដូវឆ្នំា​កុរ​ឯកស័ក​ សំដៅ​ចល​នា​ឲ្យ​អង្គការនិងបុគ្គលនា​នា រួមចំណែកចែករំលែក​និង​ជួយឧបត្ថម្ភ ដល់គ្រួសារ​មាន​ស្ថានភាព​លំបាក​​ មុន​ឆ្នាំថ្មី​ប្រពៃ​ណីមក​ដល់”​។
 
ក៏នាយប់​ថ្ងៃ​ទី១៧ខែមករា នៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅនូវកម្មវិធី “បុណ្យចូលឆ្នាំ​ប្រពៃណីធ្វើអំពើល្អ” សម្រាប់​​និទាឃៈរដូវឆ្នាំកុរឯកស័ក ២០១៩ ដោយ​សមាគមកសិករ​ទីក្រុងហូជីមិញរៀបចំឡើង សំដៅ​រៃអង្គាស​មូលនីធិ​​ជួ​យ​ឧបត្ថម្ភកសិករក្រីក្រ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top