• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពជូនពរបុណ្យវិសាខបូជា ព.ស២៥៦២ នៅតំបន់មួយចំនួននៃប្រទេសវៀតណាម


 ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទៅសាកសួរសុខទុក្ខនិងជូនពរ​បុណ្យវិសាខបូជា​នៅមលដ្ឋានជំនឿសាសនាមួយចំនួននៅទីក្រុងហូជីមិញ (រូបថត៖ TTXVN)

ក្នុងឱកាសមហា​ពិធីវិសាខបូជា ព.ស ២៥៦២ (​ឆ្នាំសកល ២០១៨) នាព្រឹកថ្ងៃទី២៧ ខែ​ឧសភា ឆ្នាំ​២០១៨​ ប្រធាន​រដ្ឋសភាវៀត​ណាម លោកស្រី Nguyen Thi Kim Ngan បានទៅសាកសួរសុខទុ​ក្ខ និងជូនពរ នៅមូ​លដ្ឋាន​ពុទ្ធសាសនា​មួយចំនួន​នៅទីក្រុងហូជីមិញ​។
 
មកសាកសួរសុខទុក្ខព្រះ​សង្ឃ Thich Thien Nhon ប្រធានក្រុមប្រឹក្សាភិបាលស​មាគមន៍ពុទ្ធសាសនា វៀ​តណាម​និង​បណ្ដាព្រះសង្ឃ​ ពុទ្ធបរិស័ទ្ធនៅការិយាល័យ​ទី២សមាគមន៍ពុ​ទ្ធសាសនា​វៀត​ណាម ប្រធានរដ្ឋសភាលោក​ស្រី Nguyen Thi Kim Ngan បានអះ​អាង​ថា បក្សនិង​រដ្ឋជានិច្ច​កាល​គោរព​និង​ធានាសិទ្ធិ​សេរីភាព​ខាង​ជំនឿ​សាសនា​​របស់ប្រជាជន​ ហើយធានាការប្រតិបត្តិជំ​នឿសាសនាស្របច្បាប់។ បក្ស​ រដ្ឋក៏បង្កលក្ខណៈ​ងាយ​ស្រួល​ដោយ​​ឥតឈប់​ឈរសំរាប់​សាសនិក​ជននិង​អ្នកមុខ​អ្នកការ​នៃជំនឿសាសនា​ទាំងអស់ដែល​ក្នុងនោះមាន​ពុទ្ធសាសនាផង​ ដើម្បីអនុវត្តន៍​ឲ្យបាន​ល្អនូវការ​ប្រតិបត្តិ​ជំនឿសាសនា​ក៏ដូចជា​បំពេញ​កាតព្វ​កិច្ច​របស់​ពល​រដ្ឋ​ចំពោះ​មាតុប្រទេសផងដែរ។
 
​នាថ្ងៃដដែល គណៈប្រតិភូថ្នា​ក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្ស​មាតុភូមិ​វៀត​ណាម​ដឹកនាំ​ដោយ​ប្រធាន​គណៈ​កម្មាធិការ​​មជ្ឈឹមរណសិរ្ស​មាតុភូមិលោក Tran Tha​nh Man បានទៅសាកសួរសុខទុក្ខ ​ជូនពរ​បណ្ដាអ្នក​មុខអ្នក​ការនិង​​ព្រះសង្ឃនៅខេត្ត​ Soc Trang ភាគខាងត្បូង​វៀតណាម​។​
 
មុននោះ នារសៀលថ្ងៃទី២៦ ឧសភា នៅទីក្រុងហ្វេ ភាគកណ្ដាលវៀតណាម ឧបនាយក​រដ្ឋមន្រ្តី​អចិន្ត្រៃយ៍​រដ្ឋាភិបាល​វៀត​ណាម​លោក Truong Hoa Binh និងថ្នាក់ដឹក​នាំក្រសួង ស្ថាប័នមជ្ឈឹមនិង​ទីក្រុង​ហ្វេ បានទៅ​អបអរ​សាទ​រមហាពិធីវិសាខបូជាព.ស២៥៦២ ​នៅមូលដ្ឋានជំនឿសាសនាមួយ​ចំនួន៕ ​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top