• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិកាសេដ្ឋកិច្ចពិភពលោកលើកសំណើរនូវកម្មវិធីសហប្រតិបត្តិការធ្វើសកម្មភាពជាតិស្ដីពី ប្លាស្ទិចសម្រាប់វៀតណាម


 លោក Tran Hong Ha រដ្ឋមន្ត្រីកស្រួងធនធាន និងបរិស្ថានវៀតណាម និងលោក Jutin Wood នាយកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)
 

 នាបច្ចុប្បន្ននេះ ក្រសួងបានប្រគល់ឲ្យអគ្គនាយកដ្ឋានបរិស្ថានជាអង្គភាពគ្រប់គ្រងសំរាមរឹង ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​​អំពី​សំណើរ​របស់ WEF ព្រមទាំងផ្លាស់ប្ដូរមតិ និងរួមសហការជាមួយ WEF។
 
វេទិកាសេដ្ឋកិច្ច​ពិភពលោក​បាន​លើក​សំណើរ​នូវ​កម្ម​វិធី​សហ​ប្រតិបត្តិការ​ធ្វើ​សកម្ម​ភាព​ជាតិ​ស្ដីពី​ប្លាស្ទិច​សម្រាប់​វៀត​​ណាម​។ នេះគឺជាសំណើ​ររបស់លោក Jutin Wood នា​យកតំ​បន់​អាស៊ីប៉ាស៊ី​ហ្វិក​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ (WEF) នៅក្នុងជំនួបនាថ្ងៃទី ១៥ ខែឧសភា ជាមួយលោក Tran Hong Ha រដ្ឋមន្ត្រីកស្រួងធនធាន និងបរិស្ថាន​វៀត​ណាម ស្ដីពីផែនការចូលរួម កម្មវិធីសហប្រតិបត្តិការធ្វើសកម្មភាពជាសកលអំពី ប្លាស្ទិចរបស់​វៀត​ណាម​។
 
នៅក្នុង​ជំនួបនេះ លោក Jutin Wood បានអះអាងថាលទ្ធផលសំខាន់មួយដែលវៀតណាមទទួលបានគឺ ពិធីសារ ស្ដីពីការដោះ​ស្រាយសំរាមប្លាស្ទិច និងខឿនសេដ្ឋកិច្ចកែច្នៃឡើងវិញដែលបានចុះហត្ថលេខារវាងក្រសួងធនធាន និង​បរិស្ថាន​វៀត​ណាមជាមួយ WEF កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៩។ ពិធីសារ​នេះ​បាន​ផ្ដោត​លើកិច្ច​សហ​ប្រតិបត្តិ​ការដោះស្រាយសំរាមប្លាស្ទិច ការអភិវឌ្ឍន៍សេដ្ឋកិច្ចកែច្នៃឡើងវិញនៅវៀតណាម ជាពិសេសគឺ​បណ្ដា​ខ្លឹមសារ​អំពី​គំនិត​ផ្ដួច​ផ្ដើម​ ការធ្វើសកម្មភាពរបស់វៀតណាម​ក្នុងឆ្នាំធ្វើជាប្រធានអាស៊ាន ​២០២០ របស់​វៀត​ណាម​។ ហើយតាមនោះ WEF បានកសាងសំណើរជាបឋមស្ដីពីផែនការចូលរួមកម្មវិធីសហប្រតិបត្តិការ ធ្វើសកម្ម​ភាពជា​សកលអំពី ប្លាស្ទិ​ចរបស់​វៀតណាម។
 
ជាការ​ឆ្លើយតប លោក Tran Hong Ha បានឲ្យដឹងថា នាបច្ចុប្បន្ននេះ ក្រសួ​ង​បាន​ប្រគល់​ឲ្យ​អគ្គ​នាយ​កដ្ឋាន​បរិស្ថាន​ជាអង្គភាពគ្រប់គ្រងសំរាមរឹង ដើម្បីសិក្សាស្រាវជ្រាវអំពីសំណើររបស់ WEF ព្រមទាំងផ្លាស់ប្ដូរមតិ និងរួម​សហការជាមួយ WEF។
 
ចំពោះ​សកម្មភាពអំពីអាស៊ាន និងឆ្នាំអាស៊ាន ២០២០ នោះ ក្រសួងធនធាន និងបរិស្ថាន​បាន​ប្រគល់​ការងារ​ឲ្យ​អគ្គនា​យ​ដ្ឋានកោះសមុទ្រវៀតណាម ដើម្បីផ្លាស់ប្ដូរមតិ និងរួមសហការជាមួយ WEF អំពីការកសាង​គំនិត​ផ្ដួច​ផ្ដើម និងសកម្មភាពជាក់ស្ដែងអំពីសំរាមប្លាស្ទិចមហាសាគរសម្រាប់រៀតណាម ក៏ដូច​ជា​សម្រាប់​តំបន់​អាស៊ាន​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុ​សំឡេង​វៀតណាម
 

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top