• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិកាសហប្រតិបតិ្តការអាស៊ី-អឺរ៉ុប (ASEM) ឯកភាពជំរុញការអភិវឌ្ឍប្រកបដោយ បរិយាប័ន្នខាងសេដ្ឋកិច្ចសង្គម


 ទិដ្ឋភាពនៅកិច្ចប្រជុំ ASEM ស្ដីពីការអភិវឌ្ឍប្រកបដោយបរិយាប័ន្នខាងសេដ្ឋកិច្ចសង្គម នៅទីក្រុង Nha Trang (រូបថត៖ TTXVN) 
 

នាថ្ងៃទី១៦​និងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ កិច្ចប្រជុំ ASEM ស្ដីពី “ជំរុញការអភិវឌ្ឍ ប្រកបដោយ​បរិយា​ប័ន្ន​ខាង​​សេដ្ឋកិច្ច​សង្គម នៅទ្វីបអាស៊ីនិងអឺរ៉ុប” បានប្រព្រឹត្តទៅ នៅទីក្រុង Nha Trang ​ភាគកណ្ដាលវៀតណាម​។
 
អង្គប្រជុំ​បានពិភាក្សាអំពី ប្រធានបទសំខាន់ជាច្រើនដូចជា ការអភិវឌ្ឍប្រកបដោយបរិយាប័ន្នក្នុងបដិវត្តន៍ ឧស្សាហកម្ម​៤.០ បទពិសោធន៍និងការពិតជាក់ស្ដែងនៃការអនុវត្តគោលដៅ “គ្មាន នរណាម្នាក់ត្រូវទុក​ចោល​នៅ​ខាង​ក្រោយ​ឡើយ” បង្កើនតួនាទីនិងការចូលរួម របស់ភាគីទាក់ទិននានា ហើយជំរុញកិច្ច​សហប្រ​តិបតិ្តការ​រវាង​ទ្វីប​ទាំង​ពីរលើ ការអភិវឌ្ឍប្រកបដោយបរិយាប័ន្នខាងសេដ្ឋកិច្ចសង្គម។ អង្គប្រជុំបានសង្កត់ធ្ងន់ ថា របៀបវា​រៈ​ឆ្នាំ២០៣០ស្ដីពីការអភិវឌ្ឍដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុង ប៉ារីសស្ដីពីប​ម្រែបម្រួល​អាកាសធាតុ​នោះ គឺក្របខ័ណ្ឌជាសកល ដែលរួមចំណែក ដោះស្រាយបញ្ហាសំខាន់ៗនៃការអភិវឌ្ឍ បង្កើតកម្លាំង​ចលករ​ថ្មី​សម្រាប់ការរៀប ចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាការផ្ទេរប្រគល់រូបសណ្ឋានកំណើន ទៅ ជាសេដ្ឋ​កិច្ច​បៃតង បញ្ចេញចោលឧស្ម័នតិច លើកកំពស់សមត្ថភាពខ្លួនទីពឹងខ្លួន របស់ប្រជាជន សហគមន៍​និង​បណ្ដា​ប្រទេស។
 
អង្គប្រជុំ​បានឯកភាពលើដំណោះស្រាយជាច្រើនសំដៅជំរុញកិច្ចសហប្រតិបតិ្តការក្នុង ASEM។ លេច​ធ្លោបំផុត​គឺការ​ជំរុញការរួមវិភាគទានរបស់ ASEM សម្រាប់កិច្ចខិតខំប្រឹង​ប្រែងទូទាំង​ពិភពលោក​ក្នុងការ​អនុវត្ត​របៀប​វារៈ​ឆ្នាំ​២០៣០ កិច្ចព្រមព្រៀងប៉ារីសស្ដីពីបម្រែបម្រួលអាកាសធាតុ តភ្ជាប់បណ្ដាគំនិតផ្ដួចផ្ដើម គម្រោងការណ៍ និងក្រុម​សហប្រតិបតិ្តការឯកទេស ASEM ស្ដីពីការបង្កើនសិទ្ធិ របស់នារី ការកាត់បន្ថយភាពក្រីក្រ អប់រំ និងការ​អភិវឌ្ឍប្រភពធនធានមនុស្ស។
 
ថ្លែងបិទកិច្ច​ប្រជុំប្រធាន SOM ASEM វៀតណាម បានសង្កត់ធ្ងន់ថា រាល់ លទ្ធផលនៃកិច្ចប្រជុំលើកនេះ បានរួម​ចំណែកអនុវត្តន៍ទស្សនៈវិស័យរបស់ថ្នាក់ ដឹកនាំ ASEM ស្ដីពីការជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​បរិយាប័ន្ន​ខាង​សេដ្ឋកិច្ច សង្គម ជាមួយគោលដៅកាត់បន្ថយភាពក្រីក្រ ហើយកសាងអនាគតមួយប្រកប ដោយបរិយាប័ន្ន​និងចីរភាពសម្រាប់មនុស្សគ្រប់រូប។
 
ក្រោយរយៈ​ពេល២ថ្ងៃប្រព្រឹត្តទៅ កិច្ចប្រជុំបានឯកភាពអនុម័តលើរបាយ ការណ៍ដាក់ជូនកិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការ​បរទេស​ ASEM លើកទី១៤នៅអេស្ប៉ាញនា ខែធ្នូឆ្នាំ២០១៩ និង​កិច្ចប្រជុំកំពូល ASEM លើកទី​១៣នៅកម្ពុជានា​ឆ្នាំ២០២០​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

កាលពីយប់ថ្ងៃទី ១៤ មេសា នៅស្ថានីយ៍រថភ្លើង Da Lat ទីក្រុង Da Lat ខេត្ត Lam Dong អគ្គក្រុមហ៊ុនផ្លូវរថភ្លើងវៀតណាម បានបើកសម្ពោធដំណើររថភ្លើងពេល រាត្រី Da Lat - Trai Mat ដោយមានឈ្មោះថា “ដំណើរពេលរាត្រីនៅ Da Lat”។

Top