• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិកាសមុទ្រអាស៊ានលើកទី ៩ បានប្រារព្ធនៅទីក្រុង Da Nang


 តំណាងដែលចូលរួមក្នុងវេទិកា ថតរូបអនុស្សាវរីយ៍ (រូបថតៈ Binh Nguyen) 

 

វេទិកា​សមុទ្រអាស៊ានលើកទី ៩ (AMF-9) ត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុង Da Nang ​ដោយវៀតណាមជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍នេះ មានការចូលរួមពីប្រតិភូជាង ៥០ នាក់ មកពីប្រទេសទាំង ១០ នៃ​សមា គមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងលេខាធិការ ដ្ឋានអាស៊ាន។
 
អញ្ជើញ​ថ្លែងក្នុងឱកាសបើកវេទិកានេះ លោក Vu Ho ប្រធាននាយកដ្ឋានអាស៊ាន នៃ​ក្រសួង​ការបរ​ទេសវៀត​ណាម​ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនិងសន្តិសុខដែនសមុទ្រតែងតែជាវិស័យអាទិភាពមួយ ក្នុង​កិច្ច​សហប្រតិ​បត្តិការរវាងបណ្តាប្រទេសអា ស៊ាននិងរវាងអាស៊ានជាមួយដៃគូ។ បច្ចុប្បន្ននេះ មានទីភ្នាក់ងារ​អាស៊ាន​ចំនួន​ ១២ ចូលរួមក្នុងសកម្មភាពសហប្រតិបត្តិការតាមសមុទ្រ ដែលមានខ្លឹមសារជាច្រើន ពោលគឺពីការ​ធានាសន្តិសុខ​និងសុវត្ថិភាពដែនសមុទ្រ ការស្វែងរកនិង​ ជួយសង្គ្រោះ រហូតដល់​ការ​ប្រឆាំង​នឹង​ចោរកម្ម​ដើម្បី​ប្រឆាំងនឹងការនេសាទខុសច្បាប់ ការការពារបរិស្ថាននិងការដោះស្រាយកាកសំណល់ប្លាស្ទិច។ លោក Vu ​Ho បានស្នើអោយបណ្តាប្រទេស បង្កើនកិច្ចពិភាក្សា ក៏ដូចជាដាក់ចេញនូវដំណោះស្រាយ ដើម្បី​ពង្រឹង​​ក៏ដូច​ជាលើកកម្ពស់តួនាទីនៃវេទិកាសមុទ្រអាស៊ាននិងពង្រីកវេទិកាសមុទ្រអាស៊ាន ក្នុងការ​ជំរុញ​កិច្ច​សន្ទនា ​ការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការអំពីបញ្ហាសមុទ្រក្នុងតំបន់។
 
ប្រធាន​បទជាច្រើនត្រូវបានលើកមកពិភាក្សានៅ ក្នុងវេទិកាសមុទ្រអាស៊ាន រួមមានការធានាសន្តិភាព សន្តិសុខ​និងសុវត្ថិភាពនាវាចរណ៍ ការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ព្រមទាំងការស្រាវជ្រាវនិងជួយ សង្គ្រោះនិងពង្រឹងការតភ្ជាប់កិច្ចការពារបរិស្ថានសមុទ្រ ក៏ដូចជា​លើកកម្ពស់ទេសចរ ណ៍សមុទ្រជាដើម៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top