• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម​អំពាវនាវដល់ស្ត្រីនៅលើពិភពលោក​ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិនិង​ចូលរួម​យ៉ាងសកម្មក្នុងការសម្រេចគោលដៅអភិ​វឌ្ឍន៍ប្រក​បដោយចីរភាព​


អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញថ្លែងក្នុងពិធីបើក

 វេទិកាស្ត្រី​អាស៊ី - អឺរ៉ុបលើកទីពីរ ក្រោមប្រធានបទ ​“ស្ត្រីដើម្បីសន្តិសុខស​កល និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព”​ ត្រូវបានប្រារព្ធឡើងនៅទី​ក្រុង St. Petersburg នៃប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី១​៩ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ​២០១៨​​។
 
គណៈប្រតិភូ​វៀត​ណាម ដឹកនាំដោយអនុប្រធាន​រដ្ឋ លោកស្រី Dang Thi Ngoc Thinh បានចូលរួមវេ​ទិកា​នេះ និង​មាន​បទសុន្ទរកថានៅក្នុងសម័យប្រ​ជុំពេញអង្គក្នុង​ថ្ងៃទី២០ ខែកញ្ញា នេះតែម្តង។

ក្នុង​សុន្ទរកថារបស់ខ្លួន អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​រាល់​ការរួម​ចំណែក​របស់ វេទិកាស្ត្រីអាស៊ី - អឺរ៉ុបក្នុងការត​ភ្ជាប់ ស្ត្រីមកពីបណ្តាប្រទេស ​ពីវប្បធម៌​ផ្សេងគ្នា​រវាង​អាស៊ីនិង​អឺរ៉ុប ជាពិសេស លើកកម្ព​ស់ តួនាទីរបស់ស្ត្រី​នៅក្នុងគ្រប់​វិស័យទាំង​អស់នៃជី​វភាព​សង្គមដែល​ជាការរួម​ចំណែកដ៏សំខាន់ក្នុងការកសា​ងពិភពលោកសន្តិភាពសន្តិសុខ​វិបុលភាព​និង​ការអភិវឌ្ឍន៍​ប្រកប​ដោយ​ ចីរភាព។​
 
លោកស្រី​អនុប្រធានរដ្ឋវៀតណាម បានអំពាវនាវឲ្យស្ត្រីដើរឈានមុខក្នុងការជម្រុញកិច្ច សហប្រតិបត្តិការ​សេដ្ឋកិច្ច​ក៏ដូចជាកិច្ចសហប្រតិបត្តិការអន្តរជាតិនានា​ ព្រមទាំង លើក ឡើងថា​ ប្រទេស​នីមួយៗ​ត្រូវតែគោរព​ការធានាឲ្យបាន​នូវ និងការបង្កើន ឱកាសសម្រាប់ស្ត្រីដោយចាត់ទុកជាភារកិ​ច្ចអាទិភាពរបស់រដ្ឋាភិបា​ល និង​សហគ្រាស​ ដើម្បី ជួយសម្រួលដល់ស្រ្តីអោយទាក់ទងផ្ទាល់ជាមួយ​ផលិតភាពអាជីវកម្ម និ​ងចូលរួម ទី​ផ្សារការ​ងារ​យ៉ាង​សកម្ម​។ អនុប្រធានរដ្ឋ ​លោកស្រី Dang Thi Ngoc Thinh ក៏​បានអំពាវ​នាវ​ដល់​ស្ត្រីនៅជុំវិញ​ពិភព​លោក​ដើម្បី​ពង្រីកកិច្ច​សហប្រតិបត្តិការអន្តរជាតិក្នុ​ងគោល បំណងរួមចំណែក​កាន់តែ​សកម្មក្នុង​ការលើកកម្ពស់​របៀបវារៈ​សម្រាប់​ការអនុវត្តគោល ដៅអភិវឌ្ឍន៍និរន្តរភា​ព៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top