• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអះអាងជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះកូឡុំប៊ីក្នុងការឃ្លាំមើលការប្រតិបត្តិកិច្ចព្រមព្រៀងសន្តិភាព

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមអនឡាញមួយ នៅថ្ងៃទី ១៤ ខែកក្កដា ដើម្បីពិភាក្សាពីសកម្មភាពរបស់ស្ថាប័ន បេសកម្មអង្គការសហប្រជាជាតិ លើការឃ្លាំមើលការប្រតិបត្តិកិច្ចព្រមព្រៀងសន្តិភាពនៅកូឡុំប៊ី។

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថាប័នបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ


នៅក្នុងកិច្ចប្រជុំនេះ សមាជិកនៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិបានទទួលស្គាល់ការខិតខំប្រឹងប្រែងនិងគាំទ្ររាល់វិធានការ ដើម្បីរាំងស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជា ការប្រតិបត្តិកិច្ចព្រមព្រៀងសន្តិភាពនៅកូឡុំប៊ីផងដែរ។

ថ្លែងមតិនៅឯកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថាប័នបេសកកម្មវៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងសភាកូឡុំប៊ី ក្នុងការពិភាក្សានូវសេចក្តីព្រាងច្បាប់និងការកំណែទម្រង់រដ្ឋធម្មនុញ្ញ។ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវការព្រួយបារម្ភអំពី ស្ថានភាពអំពើហឹង្សានិងការសម្លាប់អតីតទាហាននិងមេដឹកនាំសង្គម។ ទន្ទឹមជាមួយគ្នានោះ លោកក៏បានអំពាវនាវឲ្យភាគីពាក់ព័ន្ធ បន្តអនុវត្តសេចក្តីអំពាវនាវរបស់អគ្គលេខាធិការអំពី បទឈប់បាញ់ជាសកលនិងអនុវត្តវិធានការចាំបាច់ ដើម្បីការពារជនស៊ីវិលនៅក្នុងតំបន់ដែលរងជម្លោះ ជាពិសេសស្ត្រីនិងកុមារ។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានស្នើឱ្យក្រុមប្រឹក្សាជាតិបង្រួបបង្រួមជាតិចូលរួមជាមួយអង្គការសហប្រជាជាតិនិងអង្គការក្នុងតំបន់និងអន្តរជាតិ ដើម្បីជួយគាំទ្រយ៉ាងសកម្មនូវយន្តការហិរញ្ញវត្ថុនិងដាក់ចេញគំនិតផ្តួចផ្តើមសមស្រប ដើម្បីជួយអតីតទាហានស្ថិរភាពជីវភាពរស់នៅបានឆាប់រហ័ស៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top