• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអបអរសាទរខួបលើកទី ៣០ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ

ពិធីរំលឹកខួបលើកទី ៣០ នៃអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារត្រូវបានប្រារព្ធធ្វើឡើង នាថ្ងៃទី ១៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ។
 

ទិដ្ឋភាពនៃពិធី 

ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដើម្បីកុមារ និងកុមារចំនួន ២០០ នាក់ ដែលតំណាងឱ្យកុមារជាង ២៦ លាននាក់នៅទូទាំងប្រទេស បានចូលរួមក្នុងពិធីនេះ។ នាឆ្នាំ ១៩៨៩ អនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារដែលជាច្បាប់អន្តរជាតិសម្រាប់កុមារត្រូវបានអនុម័ត រហូតមកដល់ពេលនេះ មានប្រទេសចំនួន ១៩៦ បានផ្តល់សច្ចាប័នលើអនុសញ្ញានេះ។ យ៉ាងណាមិញ វៀតណាមគឺជាប្រទេសដំបូង​គេនៅទ្វីបអាស៊ីនិងជាប្រទេសទី ២ នៅលើពិភពលោកដែលបានផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ នាឆ្នាំ ១៩៩០។ ក្នុងរយៈពេលជាង ៣ ទសវត្សរ៍កន្លងមក រាល់ការប្តេជ្ញាចិត្តនយោបាយក៏ដូចជាការដឹកនាំដ៏រឹងមាំរបស់វៀតណាមក្នុងការអនុវត្តសិទ្ធិកុមារបានជួយលើកកម្ពស់ជីវភាពរបស់កុមាររាប់​លាននាក់នៅទូទាំងប្រទេស។ មានកុមារកាន់តែច្រើនត្រូវបានការពារដោយច្បាប់បានរស់នៅ ទទួលបានការថែទាំសុខភាពបានរៀនសូត្រចំណេះដឹងនិងជំនាញចាំបាច់ តាំងពីមត្តេយ្យ ហើយត្រូវបានផ្តល់អាទិភាពសម្រាប់គោលនយោបាយសុខុមាលភាព។ ក្នុងឱកាសនេះសកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ៣០ នៃអនុសញ្ញានេះបានប្រព្រឹត្តទៅនៅទីក្រុងហាណូយនិងទីក្រុងហូជីមិញ ដោយមានបំណងចង់អោយកុមារ​វៀតណាម​គ្រប់រូបអាចរស់នៅក្នុងបរិយាកាសមានសុវត្ថិភាព ក៏ដូចជាបានចូលរួមរាល់សកម្មភាពសង្គមផងដែ​រ​៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top