• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអនុវត្តន៍គោលនយោបាយឥតងាករេស្ដីពីការរំសាយសព្វាវុធប្រល័យលោកទាំងស្រុង

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖baoquocte.vn)


នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងសម័យពិភាក្សាទូទៅប្រចាំឆ្នាំរបស់គណៈកម្មាធិការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ (គណៈកម្មាធិការទី ១) នៃមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៧៦។

អញ្ជើញថ្លែងនៅក្នុងសម័យពិភាក្សាទូទៅនោះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់ថា វៀតណាមបានបន្តសន្យា រួមជាមួយប្រទេសដទៃទៀតជំរុញសន្តិសភាព ក្នុងការសន្តិសុខអន្តរជាតិ និងដោះស្រាយរាល់បញ្ហាក្នុងតំបន់។ វៀតណាមបានអនុវត្តន៍គោលនយោបាយឥតងាករេស្ដីពីការប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយ និងការរំសាយសព្វាវុធប្រល័យលោក ហើយឆ្ពោះទៅរកការរំសាយសព្វាវុធនេះទាំងស្រុង។ ទន្ទឹមនឹងនេះ ការអនុវត្ត សន្ធិសញ្ញាស្តីពីអាវុធធម្មតាគឺចាំបាច់ត្រូវសមស្របនឹងច្បាប់អន្តរជាតិ មានតុល្យភាព មិនប្រកាន់ការប្រព្រឹត្តិ និងចាំចាច់ត្រូវគោរពសិទ្ធិស្របច្បាប់របស់បណ្ដាប្រទេសស្ដីពីការពារជាតិ និងសន្តិសុខផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top