• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្វែងយល់អំពីរូបសណ្ឋានរដ្ឋាភិបាលអេឡិចត្រូនិករបស់កូរ៉េខាងត្បូង


 (រូបថត៖ TTXVN) 

នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០១៨ ​ក្នុងដំណើរទស្សនកិច្ចការងា​រនៅកូរ៉េខាងត្បូង រ​ដ្ឋមន្រ្តី ប្រធាន​ខុទ្ទកាល័យ​រដ្ឋាភិបាល​វៀត​ណាម លោក Mai ​Tien Dung បានជួបសន្ទនា ​ផ្លាស់ប្ដូរ និងចុះ​ហត្ថលេខាលើ​អនុ ស្សរណៈ​យោគយល់​ជាមួយរ​ដ្ឋមន្ត្រី​ក្រសួងសន្តិសុខ និងកិច្ចការផ្ទៃក្នុង​កូរ៉េខាងត្បូងលោក​ Kim Boo Kyum អំពីកិច្ច​សហប្រតិបត្តិការ​កសាង​រដ្ឋាភិបាលអេឡិចត្រូនិក​នៅវៀតណាម​។

រដ្ឋមន្រ្តី​លោក Kim Boo Kyum ចាត់ទុកថា ក្នុ​ងកាលៈទេសៈដែលវៀតណាម​ដើរតួនាទី​ដ៏សំខាន់ក្នុង “គោល​នយោបាយ​ឆ្ពោះទៅទិស​ខាង​ត្បូងថ្មី” របស់រដ្ឋអំណាច​ប្រធា​នាធិបតីលោក​ Moon Jae-in នោះ គឺទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​​នឹងអភិវឌ្ឍន៍កាន់​តែទូ​លំទូលាយលើគ្រប់វិស័​យ ក្នុងនោះ​មានវិស័យ​កសាង​រដ្ឋាភិបាល​អេឡិចត្រូ​និក​ទៀត​ផង។ នាខែធ្នូឆ្នាំ២០១៧និងខែ​មីនាឆ្នាំ២០១៨​ កូរ៉េ​ខាង​ត្បូង​បាន​បញ្ជូន​ក្រុម​អ្នកជំនាញ​ការខាង​កសាង​រដ្ឋាភិបាល​អេឡិចត្រូនិ​កមក ដល់កាន់វៀតណា​ម ហើយ​ភាគីទាំងពីរ​កំពុង​ពិភាក្សាអំពី​គម្រោង​ការណ៍​សហប្រតិបតិ្តការ​កសាង​រដ្ឋាភិបាលអេឡិ​ចត្រូនិក៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top