• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្នើឱ្យបញ្ចប់ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត

គណៈប្រតិភូវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Phan Van Giang (រដ្ឋមន្រ្តីក្រសួងការពារប្រទេស) ។
 

ឧត្តមសេនីយ៍ឯក Phan Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម


នាថ្ងៃទី ១៦ ខែមិថុនា កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូកលើកទី៨ (ADMM-Plus)  បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ Pehin Datu Lailaraja Dato Paduka Seri Haji Awang Halbi bin Haji Md Yussof រដ្ឋមន្រ្តីក្រសួងការពារជាតិប្រ៊ុយណេ។ គណៈប្រតិភូវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Phan Van Giang (រដ្ឋមន្រ្តីក្រសួងការពារប្រទេស)។

ចែករំលែកនៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phan Van Giang បានសង្កត់ធ្ងន់លើសារសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខនិងសុវត្ថិភាពនៅសមុទ្រខាងកើត។ លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែគោរពឱ្យបានម៉ឺងម៉ាត់នូវគោលការណ៍នៃការដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ហើយបំពេញនូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពជាក់ស្តែង សមស្របនឹងច្បាប់អន្តរជាតិ។ យោងតាមលោករដ្ឋមន្ត្រី Phan Van Giang  ការបន្តអនុវត្តន៍សេចក្តីថ្លែងការណ៍ពីការប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (DOC) និង UNCLOS ១៩៨២ គឺចាំបាច់ជាងពេលណាៗទាំងអស់ ក៏ដូចជាការប្រព្រឹត្ដប្រកបដោយមនុស្សធម៌ចំពោះអ្នកនេសាទនៅគ្រប់កាលៈទេសៈ ក្នុងស្ថានភាពណាក៏ ដោយនៅសមុទ្រ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា “សម្រេចបានប្រការនេះ គឺបញ្ជាក់ ថាយើងជាមេដឹកនាំការពារជាតិដើម្បីសន្តិភាព”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top