• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសំណូមពរអោយចិនបញ្ឈប់អំពើខុសច្បាប់ ដកនាវាទាំងអស់ចេញពីតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាមភ្លាមមួយរំពេច


អ្នកនាំពាក្យ ក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang (រូបថត៖ TTXVN)
 

អ្នកនាំ​​ពាក្យ ក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានថ្ងៃ កន្លងទៅ ក្រុម​នាវា​​ស្រាវជ្រាវ Haiyang Dizhi 8 របស់ចិន បានវិលត្រឡប់មក ហើយ​បន្ត​អំពើ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើតំបន់​សេដ្ឋកិច្ចផ្ដាច់មុខនិងតំ​បន់ ខ្ពង់រាប បាតស​មុទ្រ​របស់​វៀត​ណាម ដែល​ត្រូវ​បាន​កំណត់​តាម​បទបញ្ញត្តិ​នៃអ​នុ សញ្ញាអង្គការសហប្រជា​ជាតិស្ដីពីច្បាប់ស​មុទ្រ​ (UNCLOS) ឆ្នាំ១៩៨២។ 
 
​នៅក្នុង​សន្និសីទកាសែតរបស់ក្រសួងការបរទេសវៀតណាម ដែលត្រូវបានរៀបចំឡើងនារសៀលថ្ងៃទិ២២ ខែសីហា ​​នៅរដ្ឋធានីហាណូយ អ្នកនាំពាក្យ ក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មាន​​ថ្ងៃ កន្លងទៅ ក្រុមនាវាស្រាវជ្រាវ Haiyang Dizhi 8 របស់ចិន បាន វិលត្រឡប់មក ហើយបន្ត​អំពើ​រំលោភ​​បំពាន​យ៉ាងធ្ងន់ធ្ងរទៅលើតំបន់សេដ្ឋកិ​ច្ចផ្ដាច់មុខ និងតំបន់ ខ្ពង់រាប​បាត​សមុទ្រ​របស់​វៀត​ណាម​ដែល​ត្រូវ​បាន​កំណត់តាមបទបញ្ញត្តិនៃអនុ សញ្ញាអង្គការសហប្រ​ជាជា​តិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ​១៩៨២​។ អ្នកនាំ ពាក្យក្រសួងការបរទេសវៀតណាមបានសង្កត់ធ្ងន់ថា៖​
 
“វៀតណាមបានទាក់ទងជាច្រើនលើកច្រើនសារជាមួយ​ ចិនដោយសំណូម ពរអោយចិន បញ្ឈប់ភ្លាម​មួយ​រំពេច​នូវ​ទង្វើ​ខុសច្បាប់ ដកនា​វាទាំងអស់ចេញពី ដែនសមុទ្ររបស់វៀតណាម មិនមានអំពើ​ធ្វើអោយ​ភាព​តាន​តឹង​កើន​​ឡើង​ ឬធ្វើ អោយស្ថានភាពកាន់តែស្មុគស្មាញ ដែលគំរាមកំហែងដល់សន្តិភាព ស្ថិរភាព និងសន្តិ​សុខ​នៅ​សមុទ្រ​ខាង​កើត។ បណ្ដាកម្លាំងសមត្ថកិច្ចនៅសមុទ្របស់វៀត ណាម បន្តដំណើរការវិធាន​ការ​ដ៏​សម​ស្រប​ជាច្រើន​ដើម្បី​អនុវត្តន៍អធិបតេយ្យភាព សិ​ទ្ធិ អធិបតេយ្យភាព និងយុត្តាធិកា​រ របស់​វៀត​ណាម​អោយ​បាន​សម​ស្រប​នឹង​ ច្បាប់អន្តរជាតិនិងច្បាប់របស់វៀត ណាម។ ដោយមានការប្ដេជ្ញាចិត្តការពារសិទ្ធិ និងផល​ប្រយោជន៍​ស្រប​ច្បាប់​របស់ខ្លួន និងរួមចំណែកទៅក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខនៅ​ក្នុង​តំបន់​និង​លើពិភព​លោក​ វៀត​ណាមជានិច្ចកាលត្រៀម ខ្លួនជា​ស្រេចដោះស្រាយ​ការខ្វែង​គំនិត​នានា​ដោយ​សន្តិវិធី​អោយ​បាន​សម​ស្រប​ នឹងច្បាប់អន្តរជាតិ​ផង​ដែរ”។
 
ឆ្លើយសំណួររបស់​អ្នកព័ត៌មានស្ដីពីការដែលនាពេលថ្មីៗនេះ អ្នកនាំពាក្យ ក្រសួងការបរទេសចិនលោក Geng Shuang បានចាត់ទុកថា ក្រុមនាវារបស់ចិន ធ្វើសកម្មភាព​ក្នុងតំបន់​ចំណុះសិទ្ធិ​អធិបតេយ្យ​ភាព​របស់​ប្រទេ​ស​​នេះ​ អ្នកនាំពាក្យ ​ក្រសួងការបរទេសវៀ​តណាមលោកស្រី Le Thi ​Thu Hang បានអះអាង​សារជាថ្មី​ថា៖​ “វៀត​ណាម​​មាន​មូលដ្ឋានគតិយុត្តនិងភស្តុតាងប្រវត្តិសា​ស្ត្រយ៉ាងគ្រប់គ្រាន់ ដើម្បីអះអាងនូវ​អធិបតេយ្យភាព​ប្រវត្តិសាស្ត្រ​ដ៏សម​ស្រប ​នឹង​ច្បាប់​អន្តរជាតិចំពោះប្រជុំកោះ Hoang Sa និង​ប្រជុំកោះ Tru​ong Sa។ ចំពោះ​អំពើ​រំលោភ​បំពាន របស់ក្រុមនាវា Haiyang Dizhi 8 យើងខ្ញុំបាននិយាយច្បាស់ជាច្រើនលើកច្រើន សារហើយ។ នេះជាតំបន់​សមុទ្រ​របស់វៀតណាមទាំងស្រុង ដែលត្រូវ​បានកំណត់ យ៉ាងត្រឹមត្រូវតាម ​UNCLOS​ 1982”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top