• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសាទររាល់ការរួមចំណែកដ៏វិជ្ជមានរបស់សហភាពអឺរ៉ុបចំពោះសន្តិភាពសន្តិសុខនិងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍


 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រប៊ែលហ្សិក  លោក Vu Anh Quang
 

នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ពិធីអបអរសាទរខួបលើកទី ៧៤ នៃទិវាបុណ្យជាតិ ទី ២ កញ្ញា​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីស្តី​ការស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រប៊ែលហ្សិក នៃលុចសំបួ ក្រុមបេសក​កម្ម​វៀត​ណាម​អម​អង្គ​ការ​សហប្រជាជាតិ (EU)។ ដោយមានអ្នកចូលរួមចំនួន ៣០០ នាក់ ដែលជាមន្រ្តីសហភាពអឺរ៉ុប មន្រ្តីធុរកិច្ច​ប៊ែលហ្សិក  តំណាងអ្នកការទូត និងជនវៀតណាមនៅប៊ែលហ្សិក ផងដែរ។

 
ថ្លែងក្នុង​ពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រប៊ែលហ្សិក និងជាប្រធាន​ក្រុម​បេសក​កម្ម​វៀត​ណាម​ប្រចាំនៅសហភាពអឺរ៉ុប លោក Vu Anh Quang បានសង្កត់ធ្ងន់ថា វៀតណាម​តែង​តែ​យក​ចិត្ត​ទុក​ដាក់​យ៉ាងខ្លាំង ចំពោះទំនាក់ទំនងជាមួយ EU  និងបណ្តាប្រទេសសមាជិក EU និយាយ​រួម​និង​ជា​មួយ​ព្រះ​រាជាណាចក្រ​ប៊ែលហ្សិកនិយាយដោយឡែក។ ការលើកកម្ពស់ភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយ EU គឺជាសសរ​ស្តម្ភ​មួយ​ក្នុងចំណោមសរសរគ្រឹះនៃគោលនយោបាយការបរទេសរបស់វៀតណាម។ លោកឯកអគ្គរដ្ឋទូត Vu Anh Quang ​បានសាទរចំពោះការចូលរួមចំណែកវិជ្ជមាននិងប្រកបដោយការស្ថាបនារបស់ EU ចំពោះសន្តិភាព សន្តិសុខ​និងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍ ជាពិសេសគឺសេចក្តីថ្លែងការណ៍របស់ EU នៅក្នុងខែសីហា កន្លងមក រួមទាំងសេចក្តី​ថ្លែងការណ៍របស់អ្នកនាំពាក្យទីភ្នាក់ងារកិច្ចការបរទេសអឺរ៉ុប (SEAE) ស្តីពីបម្រែបម្រួលថ្មីៗនេះ កើតឡើងនៅ​សមុទ្រខាងកើត ដែលត្រូវបានគេចាត់ទុកថាជាកង្វល់រួមរបស់សហគមន៍អន្តរជាតិ។
 
ជាការឆ្លើយ​តបលោក Jan Zahradil ប្រធានក្រុមសមាជិកសភាមិត្តភាពអឺរ៉ុប - វៀតណាម​និង​ជា​អនុប្រ​ធាន​គណៈ​កម្មាធិការពាណិជ្ជកម្មអន្តរជាតិ នៃសភាអឺរ៉ុប បានចាត់ទុកថា ការចុះហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីវៀត​ណាម - EU (EVFTA) រវាងវៀតណាមនិង ​EU កាលពីជាង ២ ខែមុ​ន នៅទីក្រុង​ហាណូយ​គឺជា​ព្រឹត្តិកា​រណ៍មួយដែលត្រូវបានគេរំពឹងទុកបំផុត។​ តាមលោករូបនេះ កិច្ចព្រមព្រៀង​នេះចាំបាច់​ត្រូវ​សភា​អឺរ៉ុប​ផ្តល់​សច្ចាប័ន ហើយលោកសង្ឃឹមថាក្រុមសមាជិកសភាមិត្តភាព EU - វៀតណាម​នឹងបន្ត​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការជំរុញកិច្ចព្រមព្រៀងនេះជាពុំខា​ន៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top