• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសហប្រតិបតិ្តការជាមួយប្រទេសផ្សេងៗដោះស្រាយជម្លោះនៅសមុទ្រខាង​កើត​ប្រកប​ដោយ​សន្តិភាព​


 ឯកអគ្គរដ្ឋទូតលោក Le Huy Hoang ឆ្លើយតបសម្ភាសន៍ (រូបថត៖ TTXVN)
 

នេះជា​ការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំម៉ូសំប៊ិកលោក Le Huy Hoang នៅក្នុង​ពេល​បង្រៀន​នៅ​សាក​ល​វិទ្យាល័យ Joaquim Chissano ក្រោមប្រធានបទ “ស្ថានភាព​នៅអាស៊ី​អាគ្នេយ៍​និង​គោល​នយោបាយ​របស់​វៀត​​ណាម​” កាលពីថ្ងៃទី១៥​ ខែសីហា។
 
លោកឯកអគ្គ​រដ្ឋទូតបានបំភ្លឺយ៉ាងច្បាស់នូវ ស្ថានភាពនាពេលថ្មីៗនេះ ដែលក្នុងនោះមាន​រឿង​ក្ដី​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរទៅ លើតំបន់សេដ្ឋកិច្ចផ្ដាច់មុខ តំបន់ខ្ពង់រាបបាតសមុទ្ររបស់ វៀតណាម ព្រមទាំង សង្កត់ធ្ងន់​លើកិច្ច​ខិត​ខំប្រឹងប្រែងរបស់វៀតណាម ក្នុងកិច្ចសហប្រតិបតិ្តការជា មួយប្រទេស​ផ្សេងៗ​ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រខាងកើតដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរ ជាតិ ជាពិសេសគឺ​អនុសញ្ញា​អង្គការ​សហ​​ប្រជាជាតិ​ ស្ដីពីច្បាប់សមុទ្រឆ្នាំ​១៩៨២។
 
 
ចំពោះទំនាក់ទំនងរវាង​វៀតណាមជាមួយអាស៊ាននិងប្រទេសដទៃ ឯកអគ្គ រដ្ឋទូតលោក Le Huy Hoang បាន​អះ​អាងថា វៀត​ណាមជានិច្ចកាលប្រកាន់យ៉ាង ខ្ជាប់ខ្ជួននូវគោលជំហរកិច្ចការបរទេសដ៏ឯករាជ្យ ម្ចាស់ការ​ ពហុភាគី​និ​យម ហើយធ្វើពិពិធកម្មទំនាក់ទំនងអន្តរជាតិ។ វៀតណាមកំពុងសហប្រតិបតិ្តការ កាន់តែ​សក​ម្មពីមួយ​ថ្ងៃទៅមួយថ្ងៃជាមួយប្រទេសអាស៊ាននានា ក្នុងការកសាង​ សហគមន៍អាស៊ាន ដើម្បី​ជំរុញ​សន្តិ​ភាព​និងការ​អភិវឌ្ឍនៅក្នុងតំបន់​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top