• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសហប្រតិបតិ្តការជាមួយប្រទេសផ្សេងៗដោះស្រាយជម្លោះនៅសមុទ្រ​ខាងកើត​ប្រកបដោយ​សន្តិភាព​

 នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំម៉ូសំប៊ិកលោក Le Huy Hoang នៅ​ក្នុង​ពេល​បង្រៀន​នៅ​សាកល​វិទ្យាល័យ​ Joaquim Chissano ក្រោមប្រធានបទ “ស្ថានភាពនៅ​អាស៊ី​អាគ្នេយ៍​និង​គោល​នយោបាយ​របស់​វៀត​ណាម​” កាលពីថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០១៩​។
 
លោកឯក​អគ្គរដ្ឋទូត​បានបំភ្លឺយ៉ាងច្បាស់នូវ ស្ថានភាពនាពេលថ្មីៗនេះ ដែលក្នុងនោះ​មាន​រឿង​ក្ដី​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ លើតំបន់សេដ្ឋកិច្ចផ្ដាច់មុខ តំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ព្រមទាំង សង្កត់ធ្ងន់​លើកិច្ច​ខិត​ខំប្រឹងប្រែងរបស់វៀតណាម ក្នុងកិច្ចសហប្រតិបតិ្តការជា មួយប្រទេស​ផ្សេងៗ​ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ខាង​កើតដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហ ប្រជាជាតិស្ដីពី​ច្បាប់​សមុទ្រ​ឆ្នាំ១៩៨២​។ ចំពោះទំនាក់ទំនងរវាងវៀតណា​មជាមួយអាស៊ាននិងប្រទេស​ដទៃ ឯកអគ្គ​​រដ្ឋ​ទូតលោក Le Huy Hoang បានអះអាងថា វៀតណាមជា​និច្ចកាលប្រកាន់​យ៉ាង ខ្ជាប់ខ្ជួន​នូវគោល​ជំហរកិច្ច​ការបរទេសដ៏ឯករាជ្យ ម្ចាស់ការ ពហុភាគីនិយម ហើយធ្វើពិពិធកម្មទំនាក់ទំនងអន្តរជាតិ។ វៀតណាម​កំពុង​សហប្រតិ​បតិ្តការ កាន់តែសកម្មពីមួយថ្ងៃទៅមួយថ្ងៃជាមួយ​ប្រទេសអាស៊ាននានា ក្នុងការ​កសាង​ សហគមន៍​អាស៊ាន ដើម្បីជំរុញសន្តិភាពនិងការអ​ភិវឌ្ឍនៅក្នុងតំបន់​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top