មជ្ឈមណ្ឌលអវកាសវៀតណាមនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមបានឲ្យដឹងថា មជ្ឈមណ្ឌល អវកាសវៀតណាមនិងសម្ព័ន្ធក្រុមហ៊ុន Sumitomo នៃប្រទេសជប៉ុន បានចុះហត្ថលេខាលើគម្រោងផលិតផ្កាយរណប LOTUSat-1 និងបណ្តុះបណ្តាលធនធានមនុស្ស។
ពិធីចុះហត្ថលេខាលើគម្រោងផលិតផ្កាយរណប LOTUSat-1 (រូបថត៖ vietnamnet.vn)
ផ្កាយរណប LOTUSat-1 (រូបថត៖ vietnamnet.vn)
គ្រោង “ មជ្ឈមណ្ឌលអវកាសវៀតណាម” ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលវៀតណាមក្នុងដើមឆ្នាំ ២០០៩។ អាស្រ័យហេតុនេះ ក្រុមវិស្វករវៀតណាមនិងអ្នកជំនាញជប៉ុននឹងកែច្នៃផ្កាយរណប LOTUSat-1 ទំងន់ ៦០០ គីឡូក្រាម ដោយមានល្បឿនដោះស្រាយទិន្នន័យជាអតិបរមារហូតដល់ ៨៣២Mbps ដោយប្រើបច្ចេកវិទ្យារ៉ាដាថ្មីបំផុតដើម្បីថតរូបផែនដីជាមួយនឹងគុណភាពល្អនៅគ្រប់អាកាសធាតុទាំងយប់ទាំងថ្ងៃ។ ផ្កាយរណបនេះនឹងផ្តល់រូបភាពនិងព័ត៌មានត្រឹមត្រូវដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ ការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងធនធាននិងការត្រួតពិនិត្យបរិស្ថាន។ តាមការគ្រោងទុក ផ្កាយរណប LOTUSat-1 នឹងត្រូវបានបញ្ចូនទៅដងតារាវិថីនាឆ្នាំ ២០២៣ ៕
តាមកាសែតកងទ័ពប្រជាជនអនឡាញ