• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសម្រេចបានវឌ្ឍនភាពជាវិជ្ជមានលើវិស័យសិទ្ធិមនុស្ស

ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនតិចដែលកសាងរបាយការណ៍នេះ វៀតណាមបានបង្ហាញការទទួលខុសត្រូវរបស់ប្រទេសសមាជិក តម្លាភាពនិងភាពម៉ឺងម៉ាត់របស់វៀតណាមចំពោះយន្តការ UPR និយាយដោយឡែកនិងក្នុងការអនុវត្តការសន្យាអំពីការធានាសិទ្ធិមនុស្សនិយាយរួមផងដែរ។

របាយការណ៍ពាក់កណ្ដាលអាណត្តិស្ដីពីការអនុវត្តដោយស្ម័គ្រចិត្តនូវអនុសាសន៍ក្រោមយន្តការត្រួតពិនិត្យតាមកាលកំណត់ជាសកល (UPR) ជុំទី៣របស់វៀតណាម នឹងត្រូវបានឧទ្ទេសនាម ក្នុងឱកាសសម័យប្រជុំជាប្រចាំលើកទី៤៩របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប) ដែលនឹងប្រព្រឹត្តទៅនៅខែមីនាឆ្នាំ២០២២នៅទីស្នាក់ការអ.ស.បនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនតិចដែលកសាងរបាយការណ៍នេះ វៀតណាមបានបង្ហាញការទទួលខុសត្រូវរបស់ប្រទេសសមាជិក តម្លាភាពនិងភាពម៉ឺងម៉ាត់របស់វៀតណាមចំពោះយន្តការ UPR និយាយដោយឡែកនិងក្នុងការអនុវត្តការសន្យាអំពីការធានាសិទ្ធិមនុស្សនិយាយរួមផងដែរ។

ចំពោះលើកដំបូងដែលវៀតណាមកសាងរបាយការណ៍ពាក់កណ្ដាលអាណត្តិស្ដីពីការអនុវត្តដោយស្ម័គ្រចិត្តនូវអនុសាសន៍ក្រោមយន្តការ UPR ជុំទី៣ ដើម្បីដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.បនោះ លោកស្រី Diana Torres ជំនួយការរបស់ប្រធានតំណាងកម្មវិធីអភិវឌ្ឍអ.ស.ប (UNDP) ប្រចាំ វៀតណាម បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមនេះរបស់វៀតណាម ព្រមទាំងសង្កត់ធ្ងន់ថា នេះជាការខិតខំប្រឹងប្រែងដ៏សកម្មមួយ ដែល “បង្ហាញការប្ដេជ្ញាចិត្តរបស់វៀតណាមចំពោះបញ្ហាសិទ្ធិមនុស្សនៅកម្រិតអន្តរជាតិ”។ តំណាង UNDP ចាត់ទុកថា របាយការណ៍ពាក់កណ្ដាលអាណត្តិដោយស្ម័គ្រចិត្ត បានបង្កើតកាលានុវត្តភាពបន្ថែមទៀតជូនវៀតណាមដើម្បីក្លាយទៅជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប ហើយបង្ហាញឲ្យឃើញនូវសុឆន្ទៈ ការប្ដេជ្ញានយោបាយនិងទិសដៅត្រឹមត្រូវក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តអនុសាសន៍។

យល់ស្របជាមួយទស្សនៈរបស់តំណាង UNDP លោក Stephen Taylor ទីប្រឹក្សានយោបាយនៃស្ថានទូតអង់គ្លេសប្រចាំនៅទីក្រុងហាណូយ ចាត់ទុកថា ការពិតជាក់ស្ដែងបានបង្ហាញឲ្យឃើញវឌ្ឍនភាពជាវិជ្ជមានដែលវៀតណាមសម្រេចបានក្នុងការធានាសិទ្ធិសេដ្ឋកិច្ចនិងសង្គមសម្រាប់ប្រជាពលរដ្ឋ។ វៀតណាមកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស សេដ្ឋកិច្ចកាន់តែរីកចម្រើន ដែលបង្កើតឱកាសជាច្រើនថែមទៀតសម្រាប់ប្រជាជនក្នុងការទទួលបានសេវាសុខាភិបាល និងស្បៀងអាហារ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់ វៀតណាមក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ផងដែរ។

ក្នុងពេលជាមួយគ្នានោះ លោក Giorgio Aliberti ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំវៀតណាម បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់វៀតណាមក្នុងការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងក្នុងការជួយឧបត្ថម្ភក្រុមមុខសញ្ញាងាយរងគ្រោះ ជនជាតិភាគតិចនិងជនពិការ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top