• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសន្យារួមចំណែកទៅក្នុងការអភិវឌ្ឍនៃចលនាមិនចូលបក្សសម្ព័ន្ធ


 ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានគណៈបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ (រូបថត៖ Vietnam+)
 

និយាយដល់បញ្ហានៅតំបន់អាស៊ីអាគ្នេយ៍​នៅស្ថានភាពនៅសមុទ្រខាងកើត​ លោក​ឯកអគ្គរដ្ឋ​ទូត​បាន​អំពាវ​នាវ​អោយ​ប្រទេសទាក់ទិនទាំ​ងអ​ស់គប្បីអត់ធ្មត់ ​មិនមាន​សកម្មភាព​ដែល​ធ្វើអោយ​ស្ថាន​ភាព​កាន់​តែស្មុក​ស្មាញថែម​ទៀត​ ដូចជា សកម្មភាពដោយឯកតោភាគីនិងការធ្វើយោធូបនីយកម្មនៅសមុទ្រខាងកើតផង ដែរ។
 
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី​នៃចលនាមិនចូលបក្សសម្ព័ន្ធ (NAM) ក្រោមប្រធានបទ “ជំរុញនិងពង្រឹង​សន្តិភាព​តាម​រយៈការ​គោរព​ច្បាប់អន្តរជាតិ” បានប្រព្រឹត្តទៅចាប់ ពីថ្ងៃទី២០ដល់ថ្ងៃទី២១ ខែកក្កដា នៅទីក្រុង Caracas ប្រទេស​វេណេហ្ស៊ុយ អេឡា ដោយមានការចូលរួមរបស់ប្រទេសសមាជិកចំនួន៥០ ប្រទេសសង្កេត ការណ៍និង​ភ្ញៀវ​ពិសេស​មួយចំនួនទៀត។ គណៈប្រតិភូវៀតណាមដឹកនាំដោយ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានគណៈ​បេសកកម្មវៀតណាមប្រចាំអង្គ ការសហប្រជាជាតិបានអញ្ជើញចូលរួមកិច្ចប្រជុំលើកនេះ។
 
ថ្លែងនៅកិច្ច​ប្រជុំ លោក Dang Dinh Quy បានលើកឡើងសំណើររបស់វៀត ណាមស្ដីពីទិសដៅអភិវឌ្ឍរបស់ NAM នាអនាគត។​ នោះគឺចលនា NAM ចាំបាច់ ត្រូវបន្តពង្រីក​តួនាទី​ដើរ​ជួរ​មុខ​ក្នុង​ការ​ជំរុ​ញ​ការ​គោរ​ព​ធម្មនុញ្ញ​អង្គ​ការ​សហប្រជាជាតិនិងច្បាប់អន្តរជាតិ គោរពការសន្យា កិច្ចព្រមព្រៀងអន្តរជាតិ ជំរុញការរៀបចំ រចនា​សម្ព័ន្ធ​ទម្រង់សេដ្ឋកិចឡើងវិញ ជំរុញប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយម ប្រកបដោយសមភាព តម្លាភាព ហើយឈរលើ​ច្បាប់អន្តរជាតិ សំដៅធានាផល ប្រយោជន៍របស់ប្រទេសកំពុងអភិវឌ្ឍនានា។
 
និយាយដល់​បញ្ហានៅតំបន់អាស៊ីអាគ្នេយ៍នៅស្ថានភាពនៅសមុទ្រខាងកើត លោកឯក​អគ្គរដ្ឋ​ទូត​បាន​អំពាវ​នាវ​អោយ​ប្រទេសទាក់ទិនទាំងអស់គ​ប្បីអត់ធ្មត់ មិនមានសកម្មភា​ពដែល​ធ្វើអោយ​ស្ថានភាព​កាន់​តែស្មុក​ស្មាញ​ថែម​ទៀត​ ដូចជា សកម្មភាពដោយឯកតោភាគីនិងការធ្វើ យោធូបនីយកម្មនៅសមុទ្រខាងកើតផង ដែរ។ លោក​ក៏បានធ្វើបច្ចុប្បន្នកម្មនូវការវិវត្តន៍នាពេលថ្មីៗនេះនៅសមុទ្រខាងកើត ហើយអំពាវនាវអោយ​ប្រទេស​សមាជិក​ NAM ទាំងអស់ មានការយោគយល់ក៏ ដូចជាគាំទ្រចំពោះទស្សនៈរួមរបស់អាស៊ាន ដោយ​ចាត់​ទុក​នេះជាការបង្ហាញដ៏ ជាក់លាក់នៃការគោរ​ព​ច្បាប់​អន្តរជាតិ​និង​ចំណង​សាមគ្គី​ភាព​ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់​ផងដែរ។
 
ឯកអគ្គរដ្ឋ​ទូតលោក Dang Dinh Quy ក៏បានអះអាងថា វៀតណាមសន្យារួម ចំណែក​ទៅក្នុង​ការ​អភិវឌ្ឍនៃ​ចលនាមិន​ចូលបក្សសម្ព័ន្ធ ដោយប្រកាន់យ៉ាងខ្ជាប់ នឹងគោលការណ៍ជាសារវ័ន្តរបស់ចលនា ព្រមទាំង​ថ្លែង​អំណរ​គុណចំ​ពោះប្រទេស សមាជិកដទៃ ដែលបានជឿទុកចិត្តបោះឆ្នោតអោយវៀតណាមចូលកាន់តំណែង ជាសមាជិកមិន​អចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top