• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងប្រតិបត្តិការទូទៅរបស់ WIPO


 ឯកអគ្គរដ្ឋទូតវៀតណាម លោក Duong Chi Dung ប្រធានគណៈកម្មការអចិន្ត្រៃយ៍ របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរ ជាតិដទៃទៀតប្រចាំនៅទីក្រុងហ្សឺណែវ (រូបថត ៖ TTXVN)

 នាថ្ងៃ​ទី២៤ ខែកញ្ញា ឆ្នាំ​២០១៨ កិច្ចប្រជុំទូទៅប្រចាំឆ្នាំលើកទី ៥៨ មហាសន្និបាតនៃបណ្តាប្រទេសសមាជិក នៃអង្គ​ការកម្មសិទ្ធិបញ្ញាពិភពលោក (WI​PO) បានប្រារព្ធឡើងនៅទីក្រុងហ្សឺណែវ​ ប្រទេសស្វីស​។
 
នេះ​ជាលើក​ទីដំបូងហើយដែលប្រធានគណៈកម្មការអចិន្ត្រៃយ៍ របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) និងអង្គការអន្តរ ជាតិដទៃ​ទៀតប្រចាំនៅទីក្រុងហ្សឺណែវ​ ​(ស្វីស) ឯកអគ្គរដ្ឋទូត​វៀត​ណាម លោក Duong Chi Dung បានដឹកនាំកិច្ចប្រជុំ ក្នុ​ងនាមជាប្រធានមហា​សន្និ​បាត WIPO​ អាណត្តិ ២០១៨-២០១៩។  កិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៨ នៃមហាសន្និបាត WIPO លើកនេះ មាន​ការ​ចូល​រួម​របស់​ប្រតិភូជាង១.២០០នាក់មកពីប្រទេសសមាជិក WIPO ចំនួន ១៩១ ។ គណៈប្រ​តិភូ​វៀត​ណាម​ដឹក​នាំ​ដោយ​អនុរដ្ឋមន្ត្រី​ក្រសួងវិទ្យា សាស្ត្រនិងបច្ចេកវិទ្យា  ​លោក Pham Cong Tac ។
 
ថ្លែង​នៅឯពិធីបើក អគ្គនាយក  WIPO លោក Francis Gurry បានលើកឡើងថា កម្ម​សិទ្ធិ​បញ្ញា​កាន់​តែ​មាន​សារៈ​សំខាន់​ពីមួយថ្ងៃទៅមួយថ្ងៃ ពោលគឺក្នុងវិស័យ​សេដ្ឋ កិច្ចសង្គម ​ក្នុងការ​អភិវឌ្ឍ​គោលនយោបាយ​ក៏ដូច​ជាទំនាក់​ទំនង​ពាណិជ្ជកម្មអន្តរ ជាតិ។ យោងតា​មរបៀបវារៈ មហាសន្និបាត ​WIPO នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី​២៤ ​ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ដោ​យផ្តោតការយកចិត្តទុ​កដា​ក់ លើវិធាន​ការមួយ​ចំនួន​ដែលទទួល​យកពីកិច្ច​ពិភាក្សាកម្រិតខ្ពស់ ទាក់ទងនឹងការ​សាងសង់ច្បាប់អំពីកម្ម​សិទ្ធិប​ញ្ញា ដែល​ជាធាតុ​មួយ​ដែល​កាន់​តែមាន​សារៈសំខាន់​នៅក្នុងពា​ណិជ្ជកម្មពិភពលោក។
​ 
អនុ​រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម លោក Pham Cong Tac បានឱ្យដឹងថា គណៈ​ប្រតិភូ​វៀត​ណាម​នឹង​ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទាំង​អស់របស់ WIPO។ រួមជាមួ​យការដែល លោក​  Bui Chi Dung​ នឹងកាន់ដំណែងជាប្រធាន​មហាសន្និ​បាត WIPO ការចូលរួមរបស់​គណៈ​ប្រតិភូ​វៀត​ណាម​បាន​បង្ហាញ​នូវ​ភាព​ម្ចាស់​ការនិងសកម្មទៅក្នុងរាល់សក​ម្មភាពរួមរបស់ W​IPO ផងដែរ​ ៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top