• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរួមចំណែកកសាងប្រទេសកម្ពុជាកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ


 អនុព័ន្ធយោធាវៀតណាម លោក Nguyen Anh Dung អញ្ជើញប្រគល់អំណោយជូនអំណោយ
ចំពោះភាគីកម្ពុជា (រូបថតៈ Van Do/VOV

នាព្រឹកថ្ងៃទី២៥ ខែ​ឧសភា ឆ្នាំ​២០១៨ នៅរាជធានីភ្នំពេញ​ តំណាងក្រសួងការពារប្រទេសវៀត​ណាម បានរៀបចំ​ពិធីប្រគល់​អំណោយ​របស់រដ្ឋាភិបាលវៀតណាម ជូ​នចំពោះរណសិរ្សសាមគ្គីអភិ​វឌ្ឍន៍មាតុភូមិកម្ពុ​ជា។

សំដៅ​បង្កលក្ខណៈងាយស្រួលថែមទៀតសំរាប់សកម្មភាព​ របស់រណសិរ្សសាមគ្គីអភិវ​ឌ្ឍន៍មាតុ ភូមិកម្ពុជា ​រដ្ឋាភិបាល​​វៀត​ណាម បានសម្រេចប្រគល់ជូនមិ​តនូវរថយន្ត៣គ្រឿងនិង​កុំព្យូទ័ រ៣គ្រឿងក្នុងតំលៃស​រុប​ចំនួន៣សែន​ដុល្លា​អាមេរិក។

ថ្លែងមតិក្នុងពិធីនេះ អនុ​ព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា​ លោក Nguyen Anh Dung បាន​វាយតំ​លៃ​ខ្ពស់​ចំពោះ​សកម្មភាព​ របស់រណសិរ្ស​សាមគ្គីអភិវឌ្ឍន៍មាតុភូ​មិកម្ពុជា ដែលបាន​រួមចំណែក​ពូនជ្រុំ​ឲ្យចំណង​សាមគ្គីភាព​ មិត្តភាពប្រ​ពៃណីរវាងវៀតណាមនិងកម្ពុជា។​ វៀតណាមសង្ឃឹម​ថា អំណោយនេះ​នឹង​ជួយ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិកម្ពុជាធ្វើសកម្មភា​ពប្រកបដោយប្រសិទ្ធភា​ព​ថែមទៀត រួមចំណែក​កសាង​ព្រះរាជាណាចក្រ​កម្ពុជាឲ្យកាន់​តែសម្បូ​ររុង រឿងពីមួយថ្ងៃទៅមួយ​ថ្ងៃ។

 


 អនុព័ន្ធយោធានវៀតណាម លោក Nguyen Anh Dungនិង អនុប្រធានអចិន្ត្រៃយ៍​រណសិរ្សសាមគ្គី
អភិវឌ្ឍន៍​មាតុភូមិកម្ពុ​ជាលោក ញ៉ែម វ៉ាលី នៅក្នុងពិធី (រូបថតៈ Van Do/VOV)

ចំណែកឯលោក ​ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍​រណសិរ្សសាមគ្គីអភិវឌ្ឍន៍​មាតុភូមិកម្ពុជា បានថ្លែង​អំណរគុណ​ដ៏ជ្រាល​ជ្រៅ​របស់​ប្រជាជន​កម្ពុជា​និយាយ​រួមនិង​រណសិរ្ស​សាមគ្គីអភិវឌ្ឍន៍​មាតុភូមិកម្ពុជា​និយាយ​ដោយ​ឡែក​ចំពោះការ​ជួយ​ឧបត្ថម្ភដ៏ធំធេង​ និងថ្លៃថ្លារបស់រដ្ឋាភិបាល​​​និងប្រជាជន​វៀត​ណាម​៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top