• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងការពារជាតិជាមួយ EU និងថៃ


 ទិដ្ឋភាពនៃជំនួប 
 

នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់ការក្រ​សួងការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ឯក​បំរុង លោក​ Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបជាមួយលោក Giorgio Aliberti​ ឯកអគ្គរដ្ឋទូត ប្រធានប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម។
 
នៅក្នុង​ជំនួបនេះ លោកឧត្តមសេនីយ៍ឯកបំរុង Nguyen Chi Vinh បានអះអាងថា វៀតណាម​តែង​តែយក​ចិត្ត​ទុក​ដាក់​យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយ EU ក្នុងនោះមានវិស័យការពារជាតិ ព្រមទាំងបានសង្កត់ធ្ងន់ថា ក្រសួង​ការពារ​ជាតិ​វៀត​ណាម មាន​បំណង​ចង់​សហការ​យ៉ាង​ជិត​ស្និទ្ធជា​មួយ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំនៅ​វៀត​ណាម ដើម្បី​ប​ន្តជំរុញទំនាក់ទំនងការពារជាតិរវាងភាគីទាំងពីរ។ លោកឧត្តម​សេនីយ៍ឯក​បំរុង Nguyen Chi Vinh បាន​ស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានគណៈ​កម្មការយោធាសហភាពអឺរ៉ុបនៅ​ឆ្នាំក្រោយ​។
 
ចំណែក​ឯភាគី EU លោក Giorgio Aliberti សង្ឃឹមថា នៅក្នុងឆ្នាំ២០២០ កាន់ដំណែងប្រធានអាស៊ាន​ វៀត​ណាម​​នឹង​បន្តគាំទ្រដល់សហភាពអឺរ៉ុប ដើម្បីចូលរួមក្នុងរចនាសម្ព័ន្ធការពារជាតិនិងសន្តិសុខនៅតំ​បន់អាស៊ី -ប៉ាស៊ីហ្វិក ក្នុង​នោះមានយន្តការសន្និសីទថ្នាក់រដ្ឋមន្រ្តីការពារជាតិនៃបណ្តាប្រទេសអាស៊ានបើកទូលា​យ (ADMM +) ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top