• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

វៀតណាមយកចិត្តទុកដាក់លើទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិ

នៅ​សម័យ​ប្រជុំ​ពិភាក្សា​រួម​ថ្នាក់​កំពូល ​​នៃ​មហាសន្និបាត​អង្គការ​សហប្រជា​ជាតិ​​លើកទី៧៣​ នៅ​ទីក្រុង​​ញូវ​យ៉ក​ (អាមេរិក​) លោក​នាយករដ្ឋមន្រ្តី ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) បាន​ថ្លែង​សុន្ទរកថា​​សំខាន់​ៗ​ ក្រោម​ប្រធាន​បទ​៖ “​ដើម្បី​អង្គការ​សហប្រជាជាតិ​ផ្សារ​ភ្ជាប់​នឹង​ប្រជាជន៖​ ថ្នាក់​ដឹក​នាំ​សកល​លោក​​និង​ភារកិច្ច​រួម​ ដើម្បី​សង្គម​សន្តិភាព​ សមភាព​ និង​ស្ថេរភាព​​" បាន​សមាជិក​ទាំង​ឡាយ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើកទី​ ៧៣ វាយ​តម្លៃ​ខ្ពស់​។​

ក្នុង​​បទ​ថ្លែង​សុន្ទរកថា​របស់​ខ្លួន ​លោក​នាយក​រដ្ឋមន្រ្តី ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) បាន​សង្កត់​​ធ្ងន់ថា​៖ “បច្ចុប្បន្ន​ អង្គការ​សហប្រជា​ជាតិ​ពិត​ជា​​ក្លាយជា​និមិត្តរូប​​នៃ​ស្មារតី​សាមគ្គី​សកល​លោក​ ទី​កន្លែង​​​ប្រមូល​ផ្តុំ​តម្លៃ​ជឿន​លឿននៃ​មនុស្សសាស្រ្ត​​ ​ និង​ធ្វើ​ឲ្យទៅ​ជា​ការពិត​​ចំណង់​​ប្រាថ្នា​​​ឆ្ពោះទៅ​កាន់​ពិភពលោក​​​​​មួយ​សន្តិភាព​ រុង​រឿង​​ និង​សមភាព​។ វៀតណាម​​​រួម​ដំណើរ​ការ​និង​រួម​ចំណែក​ឲ្យ​គោល​បំណង​ដ៏​​ខ្ពង់​ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​​​​ក្នុង​អំឡុង​ជាង​​៧០​ឆ្នាំកន្លង​។ យើង​ខ្ញុំ​គាំ​ទ្រ​​ខ្លាំង​តួនាទី​កណ្តាល​នៃ​អង្គការ​សហប្រជាជាតិ​​ ក្នុង​ប្រព័ន្ធ​អន្តរជាតិ​ពហុភាគី​ និង​សកម្ម​រួម​ចំណែក​អនុវត្ត​សសរស្តម្ភ​នៃ​សហប្រតិបត្តិការ​​​មូលដ្ឋាន របស់​អង្គការសហប្រជា​ជាតិ​ ស្តីពី​ការ​រក្សា​សន្តិភាព​ សន្តិសុខ​អន្តរជាតិ​ សហប្រតិបត្តិការ​អភិវឌ្ឍន៍​ និង​​ធានា​សិទ្ធិមនុស្ស​”។​

ក្រៅពី​នោះ​ លោក​នាយករដ្ឋមន្រ្តី ង្វៀន ស្វឹន​ភុក​ (Nguyen Xuan Phuc) ក៏​បាន​អះអាង​ថា៖ “វៀតណាមមាន​​មោទនភាព​បាន​ក្លាយ​​​ជា​សមាជិក​សកម្ម របស់​អង្គការ​សហប្រជាជាតិ​។ យើង​ខ្ញុំ​មាន​បំណង​រួម​ចំណែក​​ច្រើន​​ថែម​ទៀត​​ក្នុងការងារ​​កសាង​របបពហុភាគី​ និង​អនុវត្ត​ភារកិច្ច​រួម​របស់​សហគមន៍​​អន្តរជាតិ​ ក្នុង​នោះ​មាន​​​បញ្ជូនកង​​ពេទ្យកម្រិត ២ ចូល​រួម​ក្រុម​រក្សា​សន្តិសុខ​អង្គការ​សហប្រជា​ជាតិ​ (UNMIS) នៅ​សូ​ដង់​ខាង​ត្បូង​។

កន្លង​​ហើយ​ វៀតណាម​បាន​ចុះ​ឈ្មោះ​ជា​សមាជិកមិនអចិន្ត្រៃយ៍នៃ​​ក្រុម​ប្រឹក្សា​សន្តិសុខ​​​អង្គការ​សហប្រជា​ជាតិ​ អាណត្តិ២០២០ - ២០២១។ យើង​ខ្ញុំសូម​អរគុណ​ដល់ ​៥៣​ ប្រទេស​​នៅ​អាស៊ី​ - ប៉ាស៊ី​ហ្វិក​ បាន​ឯកភាព​ស្នើ​ឲ្យ​វៀត​ណាម ​ជា​អ្នក​ឈ​រឈ្មោះតែ​មួយ​គត់​របស់​ក្រុម​ ហើយ​អរគុណប្រទេសនានា​ ដែល​បាន​គាំទ្រ​ដ៏ពេញ​ទំហឹង​មក​ចំពោះ​វៀត​​​ណាម​។ ពីវេទិកា​អធិក​អធម​នេះ តាងនាមឲ្យ​​រដ្ឋាភិបាល​និង​ប្រជាជន​វៀតណាម​ ខ្ញុំ​សូម​គោរព​ស្នើ​​និង​បំណង​ប្រាថ្នាចង់​ទទួល​បាន​ការគាំទ្រ​ពី​ប្រទេសនានាដែលជា​សមាជិក​។ វៀតណាម​សន្យា​នឹង​តែង​តែជា​សមាជិក​សកម្ម​​ ​មាន​ភារកិច្ច​របស់​សហគមន៍​អន្តរជាតិ ​និង​អង្គការ​សហប្រជាជាតិ​”។

 


  លោក​នាយក​រដ្ឋមន្រ្តី ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) ​ថ្លែង​សុន្ទរកថា​ នៅ​សម័យ​ប្រជុំ​ពិភាក្សា​កំពូល
លើក​ទី​៧៣ មហាសន្និបាត​​អង្គការ​សហប្រជា​ជាតិ​។
រូបថត៖ ថុង​ញ៉ឹត​/​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​



 កិច្ចជំនួប​ក្រៅ​ផ្លូវ​ការ​ ​​សម័យ​ប្រជុំ​ភាក្សា​កំពូល​​លើកទី​៧៣ មហាសន្និបាត​​អង្គការ​សហប្រជាជាតិ​ លោក​
នាយករដ្ឋមន្រ្តី ង្វៀន​ស្វឹន​ភុក​ (Nguyen Xuan Phuc) ជួប​​សវនាការជាមួយ លោក​អគ្គលេខាធិការ​​អង្គការសហប្រជាជាតិ​ Antonio Guterres។ រូបថត៖ ថុង​ញ៉ឹត​/​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​



 កិច្ចជំនួប​ក្រៅ​ផ្លូវ​ការ​ ​​​សម័យ​ប្រជុំ​ភាក្សា​កំពូល​​លើកទី​ ៧៣ នៃមហា​សន្និបាត​​អង្គការ​​សហប្រជាជាតិ
​ លោក​នាយករដ្ឋមន្រ្តី ង្វៀន​ ស្វឹន​ភុក​ (Nguyen Xuan Phuc) បានជួប​សវនាការជាមួយ ​ប្រធាន​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លោក​ស្រី Maria Fernanda Espinosa Garces ​ ។
រូបថត៖ ថុង​ញ៉ឹត​/​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​



កិច្ចជំនួប​ក្រៅ​ផ្លូវ​ការ ​​សម័យ​ប្រជុំ​ភាក្សា​កំពូល​លើកទី​៧៣ នៃមហាសន្និបាត​អង្គការ​សហប្រជាជាតិ​ លោក​
នាយករដ្ឋមន្រ្តី ង្វៀន ​ស្វឹន​ភុក​ (Nguyen Xuan Phuc) ​បាន​ជួប​សវនាការជាមួយ លោក​ស្រីប្រធានាធិបតី​ Croatia Kolinda Grabar-Kitarović។ ​រូបថត៖ ថុង​ញ៉ឹត​/​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម



កិច្ចជំនួប​ក្រៅ​ផ្លូវ​ការ សម័យ​ប្រជុំ​ភាក្សា​កំពូល​លើកទី​៧៣ នៃមហាសន្និបាត​​អង្គការ​សហប្រជាជាតិ​ លោក​
នាយករដ្ឋមន្រ្តី ង្វៀន​ ស្វឹន​​ភុក​ (Nguyen Xuan Phuc) បានជួប​សវនាការជាមួយ លោក​នាយករដ្ឋមន្រ្តី Fiji ។
រូបថត៖ ថុង​ញ៉ឹត​/​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម



 កិច្ចជំនួប​ក្រៅ​ផ្លូវ​ការ ​​សម័យ​ប្រជុំ​ភាក្សា​កំពូល​លើក​ទី​៧៣ នៃមហាសន្និបាត​អង្គការ​សហប្រជាជាតិ​ លោក​
នាយករដ្ឋមន្រ្តី ង្វៀន ​ស្វឹន​ភុក​ (Nguyen Xuan Phuc) បានជួប​សវនាការជាមួយ លោក​នាយក​រដ្ឋមន្រ្តី
ប៊ុលហ្គារី Boyko Borisov។ រូបថត៖ ថុង​ញ៉ឹត​/​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​



 កិច្ចជំនួប​ក្រៅ​ផ្លូវ​ការ សម័យ​ប្រជុំ​ភាក្សា​កំពូលលើក​ទី​៧៣ នៃមហាសន្និបាត​អង្គការ​សហប្រជាជាតិ​ លោក​
នាយករដ្ឋមន្រ្តី ង្វៀន​ ស្វឹន​ភុក​ (Nguyen Xuan Phuc)  បាន​ជួបសវនាការជាមួយ លោក​នាយករដ្ឋមន្រ្តី
Saint Lucia Allen Chastanet ។ រូបថត៖ ថុង​ញ៉ឹត​/​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​



 កិច្ចជំនួប​ក្រៅ​ផ្លូវ​ការ ​​សម័យ​ប្រជុំ​ភាក្សា​កំពូល​​លើកទី​៧៣ នៃមហាសន្និបាត​អង្គការ​សហប្រជាជាតិ​ លោក​
នាយក​​​​រដ្ឋមន្រ្តី ង្វៀន​ស្វឹន​ភុក​ (Nguyen Xuan Phuc) អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​តុមូល​ជាមួយ​ សហគ្រាស​សហរដ្ឋ​
អាមេរិក ស្តីពី​ការទាក់ទាញការ​​វិនិយោគ​នៅ​វៀតណាម​ ក្នុង​សម័យ​អភិវឌ្ឍន៍​ឧស្សាហកម្ម ​៤.០ រៀប​ចំ​​​ដោយ​​ក្រុម​
ប្រឹក្សា​ពាណិជ្ជកម្ម​ ដើម្បី​ការ​យល់ដឹង​អន្តរជាតិ​ និង​សម្ពន្ធ​ក្រុម​ហ៊ុន​ FPT។
រូបថត៖ ថុ​ង​ញ៉ឹត​/​ទីភ្នាក់​ងារសារ​ព័ត៌មាន​​វៀត​ណាម​​



 កិច្ចជំនួប​ក្រៅ​ផ្លូវ​ការ ​​សម័យ​ប្រជុំ​ភាក្សា​កំពូល​លើកទី​៧៣ នៃមហាសន្និបាត​អង្គការ​សហប្រជាជាតិ​ លោក​
នាយករដ្ឋមន្រ្តី ង្វៀន ​ស្វឹន​ភុក​ (Nguyen Xuan Phuc) បាន​ជួប​សវនាការជាមួយ លោក​​ប្រធាន​ក្រុម​ប្រឹក្សា​
រដ្ឋ​គុយ​បា Miguel Diaz-Canel ​។ រូបថត៖ ថុង​ញ៉ឹត​/​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​



 នាឱកាស​ដំណើរ​ចូល​រួម​សម័យ​ប្រជុំ​ពិភាក្សា​កំពូល​លើកទី​៧៣ នៃមហាសន្និបាត​អង្គការ​សហប្រជាជាតិ​
លោកនាយករដ្ឋមន្រ្តី ង្វៀន ​ស្វឹនភុក (Nguyen Xuan Phuc) បានជួប​សំណេះ​សំណាល​ជាមួយ​មិត្ត​ភក្តិ​អាមេរិក​ កម្មាភិបាល​គណៈប្រតិភូ​តំណាង​អចិន្ត្រៃយ៍​វៀតណាម​ នៅ​អង្គការ​សហប្រជាជាតិ ​និង​តំណាង​សហគមន៍​
ជនជាតិ​វៀតណាម​ នៅក្រុង​​ញូវ​យ៉ក​។ រូបថត៖ ថុង​ញ៉ឹត​/​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​

 

ក្រៅពី​​​ការ ​ថ្លែង​សុន្ទរកថា​​​ដ៏សំខាន់​ ​ក្នុ​សម័យ​ប្រជុំ​ពិភាក្សនៃមហាសន្និបាត​អង្គការ​សហប្រជា​ជាតិ​លើក​ទី ​៧៣ នៅ​​ទាំង​ប្រព្រឹត្តទៅ​សកម្មភាព​ការទូត​ ​របស់​លោក​នាយក​រដ្ឋមន្រ្តី ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) ​ដូចជា៖ជំនួប​ថ្នាក់​ដឹក​នាំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​, លោក​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​ និង​ជំនួប​ទ្វេភាគី​ជាមួយ​លោក​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ​គុយ​បា​, លោក​ប្រធានាធិបតី​ Fiji, លោកប្រធានាធិបតី​ Croatia, លោកនាយក​រដ្ឋមន្រ្តី Saint Lucia, លោក​នាយករដ្ឋមន្រ្តី Bulgaria, ជំនួប​ពិភាក្សា​នឹង​សហគ្រាស​អាមេរិក​ ស្តីពី​ការទាក់ទាញ​វិនិយោគ​នៅ​វៀតណាម​ ក្នុង​សម័យ​អភិវឌ្ឍន៍​ឧស្សាហកម្ម ​៤.០, ជួប​សំណេះ​សំណាល​ជាមួយ​ មិត្តភក្តិ​អាមេរិក​ កម្មាភិបាល​គណៈ​ប្រតិភូ​តំណាង​អចិន្ត្រៃយ៍​វៀតណាម ​នៅ​អង្គការការសហប្រជាជាតិ ​និង​តំណាង​សហគមន៍​ជនជាតិ​វៀតណាម​នៅ​ក្រុ​ង​ញូវ​យ៉ក​។​
 
ពិភាក្សា​យោបល់​នឹង​លោក​ប្រធាន​មហាសន្និបាត​ Maria Fernanda Espinosa Garces លោក​នាយក​រដ្ឋមន្រ្តី​ ង្វៀន​ស្វឹន​ភុក​ (Nguyen Xuan Phuc) ស្នើ​​អង្គការ​សហប្រជាជាតិ​​អាទិភាព​ជំរុញ​ការទូត​បង្ការ​ គាំទ្រដោះស្រាយ​ជម្លោះ​ នៅ​​លើ​សមុទ្រ​ខាងកើត​ ដោយ​សន្តិវិធី​លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​។ ការ​អះអាង​របស់​វៀតណាម​ នឹង​រួម​ចំណែក​សកម្ម​ ​មាន​ភារកិច្ច​លើការងារ​រួម ​របស់​អង្គការ​សហប្រជាជាតិ​ ចូល​រួម​ម្ចាស់​ការ​ មាន​ភារកិច្ច​លើ​គំនិត​ផ្តួច​ផ្តើម ​របស់​អង្គការ​សហប្រជាជាតិ​ អំពី​ការ​អភិវឌ្ឍ​និង​រក្សា​សន្តិភាព​។​
 
នៅ​​ក្នុង​ជំនួបជាមួយ​លោក​អគ្គលេខាធិការ​ Antonio Guterres លោក​នាយករដ្ឋមន្រ្តី ង្វៀន ស្វឹន​ភុក​ (Nguyen Xuan Phuc) វាយ​តម្លៃ​ខ្ពស់​លើ​ការ​ខិតខំប្រឹង​ប្រែង​ របស់​លោក​អគ្គ​លេខាធិការ​ក្នុង​ការងារ​កែប្រែ​អង្គការសហ​ប្រជាជាតិ​ ពិសេស​ប្រព័ន្ធ​អភិវឌ្ឍន៍​​អង្គការសហប្រជាជាតិ​ ដើម្បី​ឧបត្ថម្ភ​ប្រទេស​នានា​ប្រសើរ​ជាង​  ក្នុងការ​ងារ​អនុវត្ត​កម្ម​វិធី​របៀង​វារះ​ការ​អភិវឌ្ឍ​ស្ថេរភាព​​ដល់​ឆ្នាំ​២០៣០។ លោក​នាយក​រដ្ឋមន្រ្តី ចង់​ឲ្យ​អង្គការ​សហ​ប្រជា​ជាតិ​​ បន្ត​ឧបត្ថម្ភវៀតណាម ​អនុវត្ត​ជោគ​ជ័យ​គោល​បំណង​អភិវឌ្ឍន៍​​ស្ថេរភាព​និង​កិច្ចព្រមព្រៀង​ប៉ារីស​ស្តីពី​បម្រែ​បម្រួល​អាកាសធាតុ​។​

 


 លោក​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបរទេស​ ផាម ​ប៊ិញ​មិញ​ (Pham Binh Minh) និងលោក​​ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ការបរទេស Sabah Al Khalid Al Sabah សហអធិបតី​សន្និសីទ​រដ្ឋមន្រ្តីការបរទេ​ស​​ អាស៊ាន​ - ក្រុម​​ប្រឹក្សា​
សហប្រតិបត្តិការ​តំបន់​ឈូង​សមុទ្រ ​(GCC) កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​ នៃ​សម័យ​ប្រជុំ​មហាសន្និបាត​​អង្គការ
សហប្រ​ជា​ជាតិ​លើក​ទី​៧៣​​។ រូបថត៖ ហ្វាយ​ថាញ​​/​ទីភ្នាក់ងារសារព័ត៌​មាន​វៀតណាម​​



 កិច្ច​ប្រជុំក្រៅផ្លូវ​ការ ​នៃ​មហាសន្និបាត​អង្គាការ​សហប្រជាជាតិ​លើកទី​៧៣ លោក​ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការ​បរទេស ​​ផាម ​ប៊ិញ​មិញ​ (Pham Binh Minh) សហអធិបតី​កិច្ច​ជំនួប​ចលនា​គាំទ្រ​វៀតណាម ​ឈរ​ឈ្មោះ​ជា​សមាជិក​មិន​​​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​អង្គការ​សហប្រជាជាតិ​ អាណត្តិ​២០២០ - ២០២១។ ក្នុង​រូបថត៖ លោក​ឧបនាយក​រដ្ឋ​មន្រ្តី​​ រដ្ឋមន្រ្តី​ការ​បរទេស​ ផាម​ ប៊ិញ​មិញ​ (Pham Binh Minh) ​ថ្លែង​​សុន្ទរកថា​នៅ​កិច្ច​ជំនួប​​កៀង​​គរ​។
រូបថត៖ ហ្វាយ​ថាញ​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​



 លោក​ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបរទេស ​ផាម​ ប៊ិញ​មិញ​ (Pham Binh Minh) ជួប​​ លោកអនុរដ្ឋមន្រ្តី​
ការបរទេសអាមេរិក​​ John J. Sulivan។ រូបថត៖ ហ្វាយ​ថាញ​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​



 លោកឧប​​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបរទេស ​ផាម​ ប៊ិញ​មិញ (Pham Binh Minh) ជួប​ពិភាក្សាការងារជាមួយ
លោក​ប្រធានា​ធិបតី Palau Tommy Remengesau។ រូបថត៖ ហ្វាយ​ថាញ​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​



លោកឧប​​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបរទេស​ ផាម​ប៊ិញ​មិញ​ (Pham Binh Minh) 
ជួប​ពិភាក្សាការងារជាមួយ 
លោក​​ស្រីរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី Marise Payne ។
រូបថត៖ ហ្វាយ​ថាញ​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​



 កិច្ច​ប្រជុំ​ក្រៅផ្លូវការ​ នៃ​មហាសន្និបាតអង្គការ​សហប្រជា​ជាតិ​លើកទី​៧៣​ លោក​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​
ការបរទេស ​ផាម ​ប៊ិញ​មិញ​ (Pham Binh Minh) បាន​​អញ្ជើញ​ចូល​រួម​សន្និសីទ​ថ្នាក់​រដ្ឋមន្រ្តី នៃ​ប្រទេស​នានា​​ក្នុង​តំបន់អាស៊ាន​ និង​សហព័ន្ធ​​ប៉ាស៊ី​ហ្វីក​លើកទី​៥។ រូបថត៖ ហ្វាយ​ថាញ​/​ទីភ្នាក់ងារសារ​ព័ត៌មានវៀតណាម

 

លោកប្រធាន​មហាសន្និបាត​ និងលោក​អគ្គលេខា​ធិការ​​អង្គការ​សហប្រជាជាតិ​សម្តែង​ចំណាប់អារម្មណ៍ ​ចំពោះ​​សមទ្ធិផល​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ - សង្គម​​របស់​វៀតណាម​ វាយ​តម្លៃ​ខ្ពស់​ និង​អរគុណ​ដល់​ការ​រួម​ចំណែក​សកម្ម​របស់​វៀតណាម​ លើ​ការ​អនុវត្ត​ការ​ងាររួម​របស់​អង្គការសហប្រជាជាតិ​ និង​គំនិត​ផ្តួច​ផ្តើម​វិធីសាស្រ្ត​សកម្មភាព ​របស់​អង្គការ​សហប្រជា​ជាតិ​ បំណង​ឲ្យ​វៀតណាម​បន្ត​នាំ​មុខ​អនុវត្ត​គោល​បំណង​​​អភិវឌ្ឍន៍​ស្ថេរភាព ​(SDGs) ការ​​អះអាង​អង្គការ​សហប្រជាជាតិ​​នឹង​បន្ត​​ឧបត្ថម្ភ​វៀតណាម​។ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​សម្តែង​ការ​យក​ចិត្ត​ទុកដាក់​ដល់​ស្ថាន​ភាព​សមុទ្រខាង​កើត​ និង​អះអាង​គោល​នយោបាយ​តែ​មួយ ​របស់​អង្គការ​​សហប្រជាជាតិ​គាំទ្រ​ដំណោះស្រាយ​ជម្លោះ​ដោយ​​សន្តិវិធី​លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​៕​

លោក​ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តីការបរទេស​ ផាម​ប៊ិញ​មិញ​ (Pham Binh Minh) បាន​អធិបតី​ភាព​កិច្ច​ប្រជុំ​ចល​នា​ប្រទេសនានា​​គាំទ្រ​វៀតណាម​ ឈរ​ឈ្មោះ​ធ្វើជា​សមាជិក​មិន​អចិន្រ្តៃយ៍ នៃ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​​​អង្គការ​សហប្រជា​ជាតិ​ ចូល​រួម​សន្និសីទ​ថ្នាក់​រដ្ឋមន្រ្តី​នៃ​ប្រទេសនានា ​នៅ​អាស៊ាននិង​សហព័ន្ធ​ប៉ាស៊ី​ហ្វីក​​​លើកទី​៥ ក្រុម​ប្រឹក្សា​​សហប្រតិបត្តិ​​ឈូង​សមុទ្រ​ (GCC)  និង​កិច្ច​ប្រជុំ​ទ្វេភាគី​ ​ជាមួយ​នឹង​​រដ្ឋ​មន្រ្តី​ការ​បរទេស​ អូស្រ្តាលី​ អ៊ុយ​ក្រែន​ ស្លូវ៉ាគី ស្លូវេនី អ៊ូហ្គង់ដា អេក្វាឌ័រ និង​ទទួល​ជួប​​អនុរដ្ឋ​មន្រ្តី​ការ​បរទេស​​អាមេរិក​​។

 

 អត្ថបទ៖ កាសែត​រូបភាពវៀតណាម​ - ទីភ្នាក់ងារសារ​ព័ត៌មាន​វៀត​ណាម​​

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

ក្នុង​បរិយាកាស​អ៊ូ​​អរ​អធិក​អធមនៅ​នាបណ្ដា​ថ្ងៃខាងដើមនៃ​​និទាឃរដូវ​ ពិធី​បុណ្យ​ទាន​ប្រពៃណី​បាន​រៀប​ចំនៅ​បណ្តោយ​​ទឹក​ដី​អក្សរ ​S នៅ​គ្រប់​​ច្រកល្ហក​ មនុស្ស​ម្នា​ ផ្ទះ​សម្បែង​អ៊ូ​អរ​លេង​កម្សាន្ត​ថ្ងៃបុណ្យ...

Top