• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានបំណងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដ៏ជិតស្និទ្ធនិងគួរឲ្យជឿទុក ចិត្តគ្នាជាមួយអូទ្រីសលើគ្រប់វិស័យ

នៅថ្ងៃទី១៦ ខែកញ្ញា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានអញ្ជើញធ្វើកិច្ចសន្ទនាការងារតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីអូទ្រីស លោក Sebastian Kurz។

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh។ (រូបថត៖ VGP)


នៅកិច្ចសន្ទនាតាមទូរស័ព្ទនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បាន បញ្ជាក់ថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយសាធា រណៈរដ្ឋអូទ្រីស ហើយមានបំណងចង់ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏ជិត ស្និទ្ធនិងគួរឲ្យជឿទុកចិត្តគ្នារវាងប្រទេសទាំងពីរលើគ្រប់វិស័យ។

រីឯខ្លួនវិញ លោកនាយករដ្ឋមន្រ្តី Sebastian Kurz ចាត់ទុកថា វៀតណាមជាដៃគូ គួរឲ្យជឿទុកចិត្តនិងសំខាន់របស់អូទ្រីសនៅតំបន់អាស៊ីអាគ្នេយ៍ ហើយសង្កត់ធ្ងន់ថា ប្រទេសទាំងពីរនៅតែមានសក្ដានុពលជាច្រើនដើម្បីអភិវឌ្ឍទំនាក់ទំនង។

លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ លោកនាយករដ្ឋមន្រ្តីទាំងពីរបាន បញ្ជាក់នូវគោលបំណងចង់សហការគ្នាយ៉ាងជិតសិទ្ធដើម្បីធ្វើអាជីវកម្មប្រកបដោយ ប្រសិទ្ធភាពនូវឱកាសដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) នាំមកជូន ក្នុងនោះផ្ដល់អាទិភាពដល់ការជួយឧបត្ថម្ភអភិវឌ្ឍ ជាពិសេសលើវិស័យ សុខាភិបាល បរិស្ថាននិងកាត់បន្ថយភាពក្រីក្រ។

ពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការបង្ការប្រឆាំងនឹងជម្ងឺកូវីដ ១៩ លោកនាយក រដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យអូទ្រីសពិចារណាជួយឧបត្ថម្ភ ផ្ទេរបន្តវ៉ាក់សាំង នៅសេសសល់ ហើយសហប្រតិបត្តិការផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំងនិងថ្នាំ ព្យាបាលជម្ងឺកូវីដ ១៩ ពិចារណាផ្គត់ផ្គង់សម្ភារៈបរិក្ខារពេទ្យជូនវៀតណាម ព្រមទាំង ឡើងសម្លេងជំរុញឲ្យ  COVAX ពន្លឿនការចែកចាយវ៉ាក់សាំងដល់វៀតណាមនាពេល ខាងមុខផងដែរ។

លោកនាយករដ្ឋមន្រ្តីទាំងពីរក៏បានឯកភាពលើការបន្តជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាលវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការជួយគាំទ្រគ្នាទៅ វិញទៅមកនៅតាមវេទិកានិងអង្គការអន្តរជាតិនានាផងដែរ។ លោកនាយករដ្ឋមន្រ្តី ទាំងពីរបានផ្លាស់ប្ដូរមតិអំពីបញ្ហាសមុទ្រខាងកើត ក្នុងនោះសង្កត់ធ្ងន់ថា ការធានាសេរី ភាពនាវាចរណ៍ អាកាសចរណ៍ សន្តិសុខ សន្តិភាពនៅសមុទ្រខាងកើត គឺជាផល ប្រយោជន៍របស់សហគមន៍អន្តរជាតិទាំងមូល ហើយគាំទ្រចំពោះការដោះស្រាយ ជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហ ប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញលោក នាយករដ្ឋមន្រ្តី Sebastian Kurz មកបំពេញទស្សនកិច្ចនៅវៀតណាមនាឆ្នាំ២០២២ ក្នុងឱកាសរំលឹកខួបលើកទី៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយ លោកនាយករដ្ឋមន្រ្តី Kurz បានរីករាយទទួលយក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top