• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាមេរិកនិងសិង្ហបុរី


  នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry

 នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាមលោក ​Nguyen Xuan Phuc បានអញ្ជើញទទួលជួបជា​មួយអតី​តរដ្ឋមន្ត្រីការបរ​​ទេស​អាមេរិក លោក John Kerry។ 

នៅក្នុង​ជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះ​រាល់ការ​ខិតខំប្រឹង​ប្រែង​របស់​ លោក John Kerry មហាមិត្ត​របស់ប្រ​ជាជន​វៀតណាម ដែលបាន​រួមចំណែក​សកម្មសម្រាប់​ទំនាក់​ទំនង រវាង​ប្រទេសទាំងពីរ កំពុងមានការអភិវឌ្ឍយ៉ាងល្អប្រ​សើរ នាពេលកន្លងទៅ។ នាយករដ្ឋមន្រ្តី លោក ​Nguyen​ Xuan Phuc មានប្រសាសន៍ថា​ រ​ដ្ឋាភិបាលវៀតណាមសន្យា បង្កលក្ខណៈ​ងាយស្រួល សម្រាប់​សហគ្រាស​អាមេរិក​ ធ្វើការរកស៊ីប្រកបដោយ​ជោគជ័យនៅ​វៀត​ណាម។​

ចំណែក​ខ្លួនវិញ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry សម្តែងនូវគោលបំណង រួមជាមួយ​ដៃគូរបស់​វៀត​ណាម ដើម្បីបង្កើតបណ្តាញអគ្គិសនីសម្រាប់បម្រើប្រភពថាមពលខ្យល់។

 
 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអតីតឯកអគ្គរដ្ឋទូតអាមេរិក លោក Pete Peterson 

នៅក្នុងជំនួបជាមួយអតីតអគ្គរដ្ឋទូតអាមេរិកនៅវៀតណាម លោក Pete Peterson បានឲ្យដឹងថា មាន​វិនិយោគិន​ជាច្រើន ​មានការយកចិត្តទុកដាក់លើការផ្ទេរសិទ្ធិធ្វើអាជីវ​កម្មលើគម្រៀងការផ្លួវហា​យវៃ Ha ​Noi- Hai Phong​។ តាមនោះ ប្រសិនបើកិច្ចសហប្រតិបត្តិកា​រនេះទទួលបានជោគជ័​យ រដ្ឋាភិបាល​អាចប្រមូល​ផ្តុំបានទាំង​ស្រុង នូវ​ចំណាយវិនិ យោគលើផ្លូវហាយវៃនេះ ដោយមិនចាំបាច់អូ​សបន្លាយរយៈពេលច្រើន​ឆ្នាំទេ។

​នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះការ​ដែលលោក Peterson​ មានការយល់​ដឹងយ៉ាង​ជ្រាលជ្រៅអំ​ពីវៀតណាម ក៏ដូចជាលើកឡើងនូវគំនិតសហប្រតិបត្តិ​ការសម្រាប់​ប្រទេស​ទាំងពីរ។

 
 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានសហព័ន្ធកែច្នៃសិង្ហបុរី លោក Douglas Foo 

ក៏នា​រសៀលថ្ងៃទី១៨ខែមករា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​អញ្ជើញ​ទទួល​ជួប​ជាមួយប្រធាន​សហព័ន្ធ​កែច្នៃសិង្ហបុរី ​លោក Douglas Foo។ ក្នុងជំនួបនេះ នាយក​រដ្ឋមន្ត្រីលោក ​Nguyen Xuan Phuc បានវា​យតម្លៃខ្ពស់​ចំពោះសន្ទស្សន៍​ការច្នៃប្រឌិតនិងផលិតភាពការងាររ​បស់សិង្ហបុរី ព្រមទាំងសម្តែងនូ​វគោល​បំណង ជំរុញ​កិច្ចសហប្រតិ​​បត្តិការ ជាមួយសិង្ហបុរីឲ្យ​បានខ្លាំងក្លាថែមទៀតលើវិស័យនេះ​ផងដែរ​៕
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top