• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

វៀតណាមប្រឹងប្រែងស្តារសេដ្ឋកិច្ចបន្ទាប់ពីជំងឺរាតត្បាតកូវិដ -១៩

រយៈ​ពេល​កន្លង​ ការិយាល័យ​​នយោបាយ​ គណៈ​កម្មាធិការ​លេខាធិការ​ រដ្ឋាភិបាល​ បាន​ទាន់​ពេល​ចេញ​សេចក្តី​​សម្រេចចិត្ត​ប្រកាសឱ្យ​ប្រើ​​ ដើម្បី​ការពារ​សុខភាព​ប្រជាជន​ លំនឹង​សង្គម​ កាត់បន្ថយ​ខូចខាត​​​​ចំពោះខឿ​ន​សេដ្ឋកិច្ច​ បង្ក​លក្ខណៈ​រក្សា​និង​ឆាប់​រហ័ស​ស្តារ​សកម្មភាព​ផលិត​​កម្ម​ អាជីវកម្ម ឆាប់​​ទាញ​យក​កាលានុវត្តនភាព​​​បន្ទាប់ពី​បញ្ចប់​ជំងឺ​រាតត្បាត​ ដើម្បី​ខឿន​សេដ្ឋកិច្ច​អភិវឌ្ឍន៍ឆាប់​​រហ័ស​​​និងស្ថេរ​ភាព​។​
 

តាម​រដ្ឋមន្រ្តី​ក្រសួង​ផែន​ការ​​និង​វិនិយោគ លោក ​ង្វៀន ​ជី​យុង​ (Nguyen Chi Dung) ​ការ​ឥទ្ធិពល​​នៃ​ជំងឺ​កូវិដ​ - ១៩ បូក​​នឹង​ដាន​ដំណើរ​ថយ​ចុះ​​​ចាប់ពី​​ឆ្នាំ​២០១៩ បាន​​ជះឥទ្ធិពល​​ទូទៅ​ដល់​​​គ្រប់​វិស័យ​​សេដ្ឋកិច្ច​ សង្គម​ជាតិ ​​គ្រប់ប្រទេសនៅ​​លើ​ពិភពលោក​​។ ចំពោះ​​វៀត​ណាម​ ឥទ្ធិពល​​នៃ​ជំងឺ​រាត​ត្បាត ​គឺ​ធ្ងន់ធ្ងរណាស់​​។ ល្បឿន​​កំណើន​នៃ​​សរុប​​ផលិត​ផល​​ក្នុង​ស្រុក​ (GDP) ត្រីមាស​ទី​១ រំពឹងនឹង​កំណើន​​ឡើង​ត្រឹមតែ​​ ​៣,៨២% បើប្រៀប​​នឹង​រយៈ​ពេលដូចគ្នា​​ ទាបបំផុត​តាំងឆ្នាំ​២០១១ មក​ដល់​សព្វថ្ងៃ​។


នាយករដ្ឋមន្រ្តី​នៃ​រដ្ឋាភិបាល ​បានប្រកាស​ឱ្យ​ប្រើ​សរាចរ​ណែនាំ​លេខ​11/CT-TTg ចុះនាថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២០  បញ្ជា​​គ្រប់ក្រសួង វិស័យ​​​ពង្រាយ​ទាន់​ពេល​នូវ​​​​ដំណោះស្រាយ​ដូចជា៖ ​​កាត់បន្ថយ​ប្រាក់ការ​ រចនា​សម្ពន្ធ​​បំណុល​សាឡើង​វិញ​ ​លើក​លែង​ថ្លៃសេវាកម្ម អនុវត្ត​​កម្មវិធី​​​ឥណទាន​​អនុគ្រោះ​, អូស​បន្លាយ​​កំណត់​​ពេល ​គម្លាត​ទឹ​កប្រាក់ត្រូវ​បង់​របស់​​សហគ្រាស​អំពី​ពន្ធ ប្រាក់ពន្ធដី​, កាត់​បន្ថយ​ថ្លៃអគ្គិសនី​ តម្លៃ​​ប្រេងសាំង​ ថ្លៃ​សេវាកម្ម​ជាដើម​។ល។ ជាមួយ​នឹង​តម្លៃ​​សរុប​​ប្រហាក់ប្រហែល​ជិត ​២២​​ពាន់លាន​ដូល្លា​អាមេរិក​​។

​​ជំងឺរាតត្បាត​កាន់តែ​អូសបន្លាយ​ ឥទ្ធិពល​ដល់​​ខឿន​សេដ្ឋកិច្ច​កាន់តែ​​ធ្ងន់​ធ្ងរ​ជាង​ គោលដៅ​កំណើន​ GDP ទូទាំង​ឆ្នាំ​ ​៦,៨%​ គឺជាបញ្ហាប្រឈម​​និង​ពិបាក​សម្រេច​បាន​។ ករណី​ជំងឺ​រាតត្បាត ​បាន​ទប់ស្កាត់​ក្នុង​ត្រៃមាស​ទី​២ កំណើន​ GDP រំពឹង​​សម្រេច​ប្រហេល​​៥,៣២%​ និង​​ករណី​ជំងឺ​រាតត្បាត​​អូស​បន្លាយ​ដល់អស់​ត្រី​មាស​ទី​៣ ​​កំណើន​ GDP រំពឹង​ទុក​​ប្រហែល​៥,០៥%​។​

កំហិត​ម៉ាក្រូ​មួយ​ចំនួន​ ដែល​មាន​​ហានិភ័យ​ឥទ្ធិពល​​ខ្លាំងដូចជា៖ ប្រមូល​ថវិកា​រដ្ឋ​ អាច​ថយ​​ចុះ ​១៤៥.០០០ ​ពាន់​លានដុង​,​ ការ​នាំចេញ​នាំចូល​ វិនិយោគ​នៃ​តំបន់​​ឯកជន​​និង​ FDI ថយ​ចុះ​ ដោយ​សារ​ “តម្រូវការ​” នៃ​ពិភពលោក​ថយ​ចុះខ្លាំង​​ វិនិយោគិន​ក៏​មាន​និន្នាការ​ប្រុង​ប្រយត្ន​ ក្នុង​​ការ​សម្រេចចិត្ត​វិនិយោគ​​និង​បង្វែទិស​​វិនិយោគ​​សុវត្ថិភាព​ជាង​។​


 


 ជាមួយ​ការ​​ម្ចាស់ការ​រក្សា​ទុកនូវ​​ប្រភព​វត្ថុធាតុ​​ដើម​ ចាប់ពី​ចុង​​ឆ្នាំ​២០១៩ ទើបសកម្មភាព​​ផលិត​កម្ម​​នៃ​សហគ្រាស ​នៅលើ​ភូមិសាស្រ្ត​ខេត្ត​​វិញ​ភុក​ (Vinh Phuc) ​រង​ឥទ្ធិពល​តិច​​នៃ​ជំងឺ​រាតត្បាត​កូវិដ​ - ១៩។ រូបថត៖ ហ្វាង​ហុង​/ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​


 បទដ្ឋាន​ផលិត​កម្ម​​នៅ​មូលដ្ឋាន​​ច្នៃ​ជលផល​មួយ ​នៃ​ខេត្ត​ដុង​ថាប​ (Dong Thap) ​ក្នុង​​រដូវ​​ជំងឺ​រាតត្បាត​កូវិដ - ១៩។​ រូបថត៖ ចឿង​ដាយ​/ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀត​ណាម​


 ទោះបី​​រង​ឥទ្ធិពល​​យ៉ាង​ច្រើន​​ដោយសារ​ជំងឺ​កូវិដ​ - ១៩ ប៉ុន្តែ​រដូវស្រូវ​សម្រក​ឆ្នាំ​​​២០១៩ - ២០២០ ​នៅ​តំបន់​វាល​​ទំនាប​ទន្លេ​​គឺវឡុង​ នៅ​តែ​សម្រេច​បាន​ជោគ​ជ័យទូទៅ​​​ ពេល​​​ទន្និផល​​ខ្ពស់​លំដាប់​ ប្រហែល​៧,៣​​លាន​តោន​ ខ្ពស់ជាង​​បើប្រៀង​នឹង​​រដូវ​ស្រូវសម្រក​​​​ឆ្នាំ​មុន​។ រូបថត៖ ទីភ្នាក់ងារ​សារ​ព័ត៌មានវៀតណាម


ក្រុមហ៊ុន​​កាត់ដេរ ​​ចំណុះ​​សម្ពន្ធក្រុមហ៊ុន​វាយន​ភណ្ឌ​វៀតណាម​​ដូចជា​៖ May 10, May ជ័យ​ជំនះ, May ថៃង្វៀន (Thai Nguyen) ​​ជាដើម​។ល។ បង្វែ​​​សង្វាក់​មួយ​ចំនួន​ ​ទៅ​កាត់ដេរ​​ខៅអាវ​​ការពារ​​សុខាភិបាល​ បង្ការ​ប្រឆាំង​ជំងឺ​កូវិដ​ - ១៩ តាម​លិខិត​កក់ទំនិញ ​នៃ​ក្រសួង​សុខាភិបាល​ ផ្គត់ផ្គង់​សម្រាប់ទីផ្សារ​ក្នុងស្រុក​និង​អន្តរជាតិ​។ ​រូបថត៖ ផឿង​ហ្វ័រ​/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 តំបន់​​​វប្បកម្ម​ឯកទេស​បន្លែ​សុវត្ថិភាព​ ឃុំ​តៀន​អៀន (Tien Yen) ស្រុក​ហ្វាយ​ឌឹក​ (Hoai Duc) ​(ហាណូយ​​) បាន​​ផ្គត់ផ្គង់​​បន្លែ​គ្រប់ប្រភេទ​​ជិត​​២០​តោន​​ សម្រាប់​​ប្រព័ន្ធ​ផ្សារទំនើប​​ ផ្សារ​​បោះម៉ុយ​ក្នុ​ង​​ក្រុង​​ហាណូយ​ ឆ្លើយ​​តប​តម្រូវការ​ប្រើប្រាស់​នៃ​ប្រជាជន​​រដ្ឋធានី​ ក្នុង​​ដំណាកកាល​ជំងឺ​​កូវិដ​ - ១៩។​ រូបថត៖ វូស៊ិញ​/ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម​​


 រួម​ដំណើរ​​នឹង​​អតិថិជន​ ​ក្នុង​ដំណាក់កាល​​​លំបាក​​​ដូច​សព្វថ្ងៃ​ ដោយសារ​​ជំងឺ​​កូវិដ​ - ១៩ ធនាគារ​ TMCP តៀន​​ផុង​ (Tien Phong) (TPBank) បាន​​ឆាប់​រហ័ស​ដាក់​ចេញ​​ដំណោះស្រាយ​ជាច្រើន​ ណែនាំ​​លម្អិត​ ក្នុង​នោះ​កំណត់​​ច្បាស់​​មុខ​សញ្ញា​​ លក្ខណៈ​ ​ទទួលបាន​​ការ​​អនុគ្រោះ​។ រូបថត៖ ត្រឹន​វៀត/​ទីភ្នាក់​ងារសារ​ព័ត៌មាន​វៀតណាម​


 ក្រុមហ៊ុន​ BRG Retail (សម្ពន្ធក្រុម​ BRG) បាន​ណែនាំ​ប្រព័ន្ធ​​ផ្សារ​ទំនើប​ និង​ហាង​រួមមាន​៖ HaproMart, Hapro Food, FujiMart, Intimex ជាដើម។ល។​​ ម្ចាស់​ការ​​​សហការ​​នឹង​​អ្នក​ផ្គត់ផ្គង់​ សហគ្រាស​ផលិតកម្ម​​​ទាំង​អស់​​ បង្កើន​​​ប្រភព​​ទំនិញ​​រក្សាទុក ទំនិញ​​ចាំបាច់ ចាប់ពី​​៣០០ទៅ​ដល់​​​៥០០%​ នៅ​​ផ្សារទំនើប​ និង​កើន​​ឡើង​​១០ដង​នៅ​ឃ្លាំង​កណ្តាល​ នារដូវ​​ប្រឆាំង​​ជំងឺ​កុវិដ​ - ១៩។​ រូបថត៖ ត្រឹនវៀត/​ទីភ្នាក់​ងារសារ​ព័ត៌មានវៀតណាម​​
 

ក្នុង​បរិបទ​នោះ​ រដ្ឋាភិបាល​បាន​ប្រគល់ឱ្យ​ ​ក្រសួង​ផែនការ​​​និង​វិនិយោគ ​បាន​​អធិបតី​សហការ​​នឹង​​ក្រសួង​វិស័យទាំង​អស់ ដែល​​ពាក់​ព័ន្ធ​​កសាង​​​ពង្រាង​សេចក្តី​​សម្រេចចិត្ត​​បទ​ឯកទេស ​នៃ​រដ្ឋាភិបាល​​អំពី​ភារកិច្ច​ វិធាន​ការ​ដំណោះស្រាយ​ភាពទុក្ខ​​លំបាក ​សម្រាប់​ការ​ផលិត​​អាជីវកម្ម ជំរុញ​ទូទាត់​ប្រាក់ដើម​ទុន​​វិនិយោគ​​រដ្ឋ​ នា​​បរិបទ​ជំងឺរាតត្បាត​កូវិដ​ - ១៩។

អំពីសេណារីយោ​​​ស្កាត់​ពី​មុខនៃ​ការ​​ស្តារ​​សេដ្ឋកិច្ច ​បន្ទាប់ពី​​ជំងឺ​រាតត្បាត​ រដ្ឋមន្រ្តី​ ង្វៀន​ ជីយុង​ (Nguyen Chi Dung) ​កំណត់​សម្គាល់​​ជំងឺ​កូវិដ - ​១៩​ បង្ក​ទុក្ខ​​លំបាក ធ្វើឱ្យ​ខូចខាត​​យ៉ាង​ច្រើន​ ​ចំពោះ​ខឿន​​សេដ្ឋកិច្ច​​លើ​ពិភពលោក ប៉ុន្តែ​ជា​​កាលនុវត្ថនភាព​​​សម្រាប់​​ខឿន​សេដ្ឋកិច្ច​ ប្រសិនបើ​​ចេះទាញ​យក​ចាប់​ពី​​ការ​កែ​សម្រួល​ រៀប​ចំ​​សាឡើង​វិញ​នូវ​ទម្រង់​ស្ថាន​ភាព​​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​​សាកល​លោក​ ដោយសារ​​ជំងឺរាត​ត្បាត​បង្ក​ឡើង​។​​​


​​នាយក​រដ្ឋមន្រ្តី​នៃ​រដ្ឋាភិបាល ​បាន​ប្រកាសឱ្យ​ប្រើ​​​សេចក្តី​សម្រេច​ចិត្តរបស់​​រដ្ឋាភិបាល​ ​អំពី​វិធានការ​​​ឧបត្ថម្ភ​ប្រជាជន​ដែល​​ជួប​ការទុក្ខ​​លំបាក ​ដោយសារ​​ជំងឺ​រាត​ត្បាត​​​។ សេចក្តី​សម្រេច​ចិត្ត​​នឹង​ឧបត្ថម្ភ​ប្រហែល​២០លាន​មុខសញ្ញា​ ជាមួយ​នឹង​​ថវិកា​​ប្រហែល ​៦២​.០០០​ពាន់​លាន​ដុង​។​​

តាំងពី​​ចាប់​ផ្តើមមាន​​ជំងឺ​​​កូវិដ​​ - ​១៩​ នាដើម​ឆ្នាំ​ វៀតណាម​បាន​ម្ចាស់​ការ​បង្កើន​​ការ​​យកចិត្តទុក​ដាក់ ​នៃ​សហគមន៍​​សហគ្រាស​ វិនិយោគិន​​អន្តរជាតិ​ចំពោះ​​វៀត​ណា​ម ដូចជា​​ទីកន្លែង​មួយ​​សម្រាប់​វិនិយោគ​ អាជីវកម្ម​​សុវត្ថិភាព​ និង​ស្ថេរភាព​។​

ម្យ៉ាងទៀត​​ រដ្ឋាភិបាល​​ក៏វាយ​តម្លៃការ​​ឥទ្ធិពល ​នៃ​ជំងឺ​​ទៅដល់​គ្រប់​ផ្នែក​ វិស័យ ​​ខឿន​សេដ្ឋកិច្ច​ជាតិ​, សិក្សា​និង​​ព្យាករណ៍​​និន្នាការ​ កាលានុវត្តនភាព​ និង​កំណត់​​កម្លាំង​ថ្មីសម្រាប់​​កំណើន ​ធ្វើ​ជា​​មូលដ្ឋាន​ជំរុញ​​រហ័ស​​​រចនាសម្ពន្ធ​សាឡើងវិញ ​នូវ​ខឿន​សេដ្ឋកិច្ច​​ឱ្យ​សមស្រប់​​នឹង​ភាព​បង្វែ​ ​រចនា​សម្ពន្ធ​ថ្មី ដូចជា​តម្រូវ​ការ​​អភិវឌ្ឍន៍ ​និង​បង្វែ​​អេឡិចត្រូវនិក​ តម្រូវ​​ការ​​អំពី​ពលករ​ និន្នាការ​វិនិយោគ​​ និន្នាការ​​ប្រើប្រាស់ជាដើម​។ល។​​​

រដ្ឋាភិបាល​ណែនាំយ៉ាង​ហ្មឹ​ងម៉ា​ត់​ ​​ឆាប់​​បង្កើត​​សេណារីយោ​ “ក្រោក​​ឡើង​” ខឿន​សេដ្ឋកិច្ច​ លម្អិត​​នីយកម្ម​​​​​​​​​ទៅដល់គ្រប់​​ផ្នែក​ ​វិស័យ​ មូលដ្ឋាន​ គ្រប់​​តំបន់​សហគ្រាស​ ​មុនពេល​ជំងឺ​រាតត្បាត​​បញ្ចប់​ ដើម្បី​​ខឿន​សេដ្ឋកិច្ច​​ត្រៀមជាស្រេច​បង្វែ​​ទៅ​កាន់ស្ថានភាព​​សកម្មភាព​​ថ្មី​ កម្លាំង​ប្រជែង​គ្រប់​គ្រាន់​ ម្ចាស់ការ​​ចូលរួម​ប្រព័ន្ធ​​តភ្ជាប់​ ប្រព័ន្ធ​តម្លៃ​ថ្មី​ ដែល​បានបង្កើត​​ឡើង​​​បន្ទាប់ពី​ជំងឺ​​រាតត្បាត។ ឆ្លៀត​ក្តាប់​យក​ ទាញ​យក ​រាល់​កាលានុវត្តនភាព ​ដើម្បី​ទឹក​ដី​អភិវឌ្ឍន៍​ឆាប់រហ័ស ​និង​ស្ថេរភាព​ មិនត្រឹមតែ​ស្មើ​ថែម​ទាំង​​ត្រូវតែ​លើសជាង​រយៈ​ពេល​ មុន​ពេល​មាន​ជំងឺ​ផ្តុះឡើង​ទៀតផង​៕​

 

 “រដ្ឋាភិបាល​វៀតណាម​ បាន​ប្រតិកម្ម​នឹង​ជំងឺ​កូវិដ​ - ១៩ យ៉ាង​ឆាប់​រ​ហ័ស​និង​​ហ្មឹង​ម៉ាត់​​។ ពិសេស​ ​គោល​នយោបាយ​​​សេដ្ឋកិច្ច ​របស់​វៀតណាម​ ហាក់ដូច​ជា​សម​ស្រប់​​បង្គួរ​​នឹង​ស្ថានភាព​”។

 សាស្រ្តាចារ្យ​ បណ្ឌិត Andreas Stoffers ​​នាយក​ជាតិ ​នៃ​អង្គការ Friedrich Naumann for Freedom (FNF)​ ​ប្រចាំនៅ​វៀតណាម​។
 

 អត្ថបទ៖ កាសែតរូបភាព​វៀតណាម​សរុប​
រូបថត​៖ ទីភ្នាក់ងារសារ​ព័ត៌មាន​វៀត​ណាម​

 

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

បន្ទាប់ពីជាង ២០ ឆ្នាំនៃការកសាង និងអភិវឌ្ឍ មុខរបរចិញ្ចឹមសត្វឃ្មុំនៅប្រទេសវៀតណាម ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាមដាវ (Tam Dao) (HONECO) បាននាំយកផលិតផលឱសថធ្វើពីទឹកឃ្មុំ "ផលិតផលបាន​ផលិតនៅវៀតណាម

Top