• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រកាន់ខ្ជាប់នឹងការអភិវឌ្ឍយ៉ាងលឿននិងប្រកបដោយចីរភាព

 វេទិកាសេដ្ឋកិច្ចវៀតណាមឆ្នាំ២០១៩ ដែលបានរៀបចំឡើងដោយរដ្ឋា ភិបាល​និង​គណៈ​កម្មាធិការ​សេដ្ឋកិច្ច​មជ្ឈឹម​ ចាប់ពីថ្ងៃ ទី១៦ដល់ថ្ងៃទី១៧ ​ខែមករា ឆ្នាំ២០១៩ ដូ​ចជាសេចក្ដី​អំពាវនាវ​មួយ​អោយ​ប្រមូល​ផ្ដុំកម្លាំង​ចម្រុះដោះស្រាយ​ចំណោទលោតផ្លោះរបស់​វៀតណាម​ដើម្បីនាំ​ប្រទេស​ជាតិ​អភិវឌ្ឍន៍​យ៉ាងលឿន​និង​ប្រកបដោយ​ចីរភាព​ក្នុង​ឆ្នាំ ២០១៩។ នៅវេទិកានេះ ប្រមុខរដ្ឋាភិបាលវៀតណាម នាយ​ករដ្ឋមន្រ្តីលោក Nguyen​ Xuan Phuc បាន​អះអាងនូវ​ការជំរុញកំណែទម្រង់សេដ្ឋកិច្ច​ដែលបំផុស កំរិតយ៉ាងខ្លាំង​ក្លានូវ​ជំនឿជាក់​ចំពោះ​ការរីក​ចម្រើន​នៃប្រ​ទេស វៀតណាម។​
 
ឆ្នាំ២០១៨​ជាឆ្នាំដំបូងក្រោយរយៈពេល១១ឆ្នាំ ដែលវៀតណាមសម្រេចបាននូវកំ​ណើនសេដ្ឋកិច្ចហួសពី៧% ហើ​យវៀតណាម​នឹងខិតខំប្រឹង​ប្រែងអស់​ពីកម្លាំង​កាយ​ចិត្ត​ដើម្បី​អាច​រក្សា​បាន​នូវ​សន្ទុះ​កំណើន​នេះក្នុង​រយៈ​ពេល​ខាង​មុខ​។
 
វៀតណាម​ផ្ដល់អាទិភាពដល់ការកែទម្រង់របៀបរបប
 
តាមមជ្ឈដ្ឋានអ្នកជំនាញសេដ្ឋកិច្ចអោយដឹងថា ដើម្បីក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ជាងមុន វៀត​ណាម​ត្រូវមានគោលនយោបាយលោតផ្លោះ ដែលក្នុងនោះគោលនយោ បាយហិរញ្ញវត្ថុ​ចាំបាច់ត្រូវមាន​ភាពបត់​បែន។ ហើយ​វៀត​ណាម ក៏ចាំបាច់​ត្រូវបង្កើន​កំណែទម្រង់​របៀប​របប ដើម្បី​សម្រេចបាន​គោលដៅគឺ​ការអភិវឌ្ឍប្រកប​ដោយចីរភាព។ ស្ដីពីបញ្ហានេះ នាយករដ្ឋម​ន្រ្តីវៀតណាមលោក Ng​uyen Xuan Phuc បាន​សង្កត់​ធ្ងន់​ទៅលើអាទិភាពទាំង៣ក្នុងការ​កែ​ទម្រង់ របៀបរបបរបស់វៀត​ណាមយ៉ាងដូច្នេះថា៖
 
“​ទីមួយគឺ​យើងខ្ញុំនឹងបន្តកសាងរបៀបរបបសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម ដែលធ្វើ​អោយ​ប្រជាជន​សម្បូរធូធារ​ ប្រទេសជាតិខ្លាំងមាំមួន សង្គ​មយុត្តិធម៌ ប្រជាធិបតេយ្យនិងអរិ​យធម៌។ របៀបរបប​នោះរួមមាន​ទាំងការ​អភិវឌ្ឍគ្រប​ដណ្ដប់ដើម្បីអោយគ្មានអ្នក​ណាត្រូវទុក​ចោលនៅ​ខាងក្រោយឡើយ។ ទិ​សដៅទី២គឺ​ការ​កសាង​​នីតិរដ្ឋសង្គមនិយម ជាពិសេសគឺលើកកំពស់ប្រសិទ្ធភាពនៃការ​គ្រប់គ្រង​របស់​រដ្ឋក្នុង​ខឿន​សេដ្ឋកិច្ច​ទីផ្សារ​តាមទិសសង្គមនិយម ដើម្បីបម្រើប្រជាជននិងនាំ​មកនូវប្រសិទ្ធភាពខ្ពស់ថែមទៀត​។ ទិសដៅសំខាន់ទី៣គឺការ​បន្តកសាងបរិយាកាសវិនិយោគ ធ្វើអាជីវកម្មអោយកាន់តែងាយស្រួលថែមទៀត ពង្រីក​កម្លាំង​ផលិតកម្ម ដើម្បីអោយប្រជាជនគ្រ​ប់រូប សហគ្រាស​និង​ផ្នែកសេដ្ឋកិច្ច​ទាំងអស់​អភិវឌ្ឍន៍​ប្រកប​ដោយ​ភាព​ងាយ​ស្រួលនិង​ចីរភាព”។

ប្រកាន់ខ្ជាប់នឹងគោលដៅអភិវឌ្ឍយ៉ាងលឿននិងប្រកបដោយចីរភាព​
 
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា “ការអភិវ​ឌ្ឍយ៉ាងលឿននិងប្រកបដោយ​ចីរភាព” ពិត​ជាពាក្យ​គន្លឹះដ៏សំខាន់ជួរមុខ ជាជម្រើសយុទ្ធសាស្ត្រនិងសកម្មភាពឥតងាករេរបស់រដ្ឋាភិបាលវៀតណាម។ នោះ​ក៏ជា​គោល​ការណ៍​សារវ័ន្ត​នៃខឿន​សេដ្ឋកិច្ចទីផ្សារ​តាមទិស​សង្គម​និយម​នៅវៀត​ណាម​សំដៅអភិវឌ្ឍន៍​ដោយមិន​ទុកចោលអ្នកណានៅខាងក្រោយផងដែរ​។ លោកនាយករដ្ឋមន្រ្តីបានអោយ​ដឹង​ថា រដ្ឋាភិបាល​នឹងវាយតម្លៃឡើង​វិញចំពោះស្ថាន​ភាព​ជាក់ស្ដែង​និងសក្ដានុពល​ពិតប្រាក​ដ​នៃផ្នែកសេដ្ឋកិច្ច​មុខព្រួញ​ទាំងអស់​ សំដៅប​ង្កើតឡើងកម្លាំងចលករថ្មីសម្រាប់ការអភិ​វឌ្ឍ ដែលក្នុងនោះសេដ្ឋកិច្ច​ឌីជីថល​មានតួនា​ទី​សំខាន់​ចំពោះគោល​ដៅអភិវឌ្ឍយ៉ាងលឿន និងប្រ​កបដោយចីរភាព​របស់វៀតណាម។ នាយករដ្ឋមន្រ្តីលោ​ក Nguyen Xuan Phuc បានស​ង្កត់ធ្ងន់ថា៖
 
“នៅវេទិកាលើក​នេះ រដ្ឋាភិបាលវៀតណាមបានអះអាងសារជាថ្មីថា យើងអាច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​យ៉ាងលឿន​និងប្រកបដោយ​ចីរភាពដោយព្រមៗគ្នា ដែល​មិនចាំបាច់​ជ្រើសរើសរ​វាងគុណ​ភាព​កំណើន​ឬល្បឿន​កំណើន​នោះទេ។​ នេះមិនត្រឹមតែជាពាក្យស្លោកប៉ុ​ណ្ណោះទេ ថែមទាំងពិត​ជាការប្ដេជ្ញាចិត្ត​និងសកម្មភាព​របស់វៀត​ណាម ដោយ​សារតែសក្ដានុពលរបស់យើងខ្ញុំគឺធំធេងណាស់​។ សំខាន់បំផុតគឺប្រជាជនវៀត​ណាមទាំង១០០លា​ននាក់​ រួមទាំងនៅក្នុងប្រទេសនិងនៅឯបរ​ទេស សុទ្ធតែមានសេចក្ដីប្រាថ្នាក្លាយទៅជាប្រទេ​សមួយដ៏ឯករាជ្យ ខ្លួ​នទីពឹង​ខ្លួននិង​វិបុលភាព”។
 
នាយករដ្ឋមន្រ្តីរដ្ឋា​ភិបាលលោក Nguyen Xuan Phuc ក៏បានអះអាងថា ក្នុងឆ្នាំ២០១៩និងឆ្នាំក្រោ​យៗទៀត រដ្ឋាភិបាល​វៀតណាម​នឹងប្ដេជ្ញាចិត្តរក្សារឹងមាំនូវស្ថិរភាព​នយោបាយសង្គម ពង្រឹង ​ខឿនសេដ្ឋកិច្ច​ទាំងខាង​ម៉ាក្រូនិង​មីក្រូ សំដៅ​បង្កើនឧត្តមភាពរបស់វៀតណាម ក្នុ​ងកាលៈទេសៈ​ដែលស្ថានភាព​សេដ្ឋកិច្ច​នយោបាយលើ​ពិភពលោក​អស្ថិរភាពនាបច្ចុប្បន្ន៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top