• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្តេជ្ញាចិត្តនិងផ្តល់អាទិភាពខ្ពស់បំផុតសម្រាប់ឆ្នាំប្រធានអាស៊ាន ២០២០

នៅក្នុងសន្និសីទកាសែតអន្តរជាតិដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអាស៊ាន ២០២០ បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២០ គឺជាឆ្នាំដែលមានអត្ថន័យសម្រាប់អាស៊ាន និយាយរួម និងសម្រាប់វៀតណាមនិយាយដោយឡែក។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung (រូបថត៖ vietnamplus.vn)

សម្រាប់អាស៊ានឆ្នាំ ២០២០ គឺជាឆ្នាំសំខាន់មួយសម្រាប់ការត្រួតពិនិត្យឡើងវិញនៅពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការមេស្តីពីការកសាងសហគមន៍អាស៊ាន២០២៥។ សម្រាប់វៀតណាមនេះក៏ជាព្រឹត្តិការណ៍សំខាន់មួយ​ដែលកត់សម្គាល់រយៈពេល ២៥ ឆ្នាំដែលវៀតណាមធ្វើជាសមាជិកនិងអមដំណើរជាមួយអាស៊ានផងដែរ។ ឆ្នាំ ២០២០ វៀតណាមក៏ចាប់ផ្តើមទទួលតំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​អាណត្តិ ២០២០-២០២១។ ហេតុដូច្នេះ វៀតណាមកំណត់ថាការទទួលតំណែងជាប្រធានអាស៊ាន ២០២០ គឺជាការទទួលខុសត្រូវដ៏សំខាន់ ហើយនេះជាឱកាសផងនិងជាបញ្ហាប្រឈមផងដែរ។ លោក Nguyen Quoc Dung បានមានប្រសាសន៍ថា

«ប្រទេសវៀតណាមនឹងប្តេជ្ញាចិត្តនិងផ្តល់អាទិភាពយ៉ាងខ្ពស់បំផុតចំពោះការអនុវត្តប្រកបដោយជោគជ័យនិង​រួមចំណែកកសាងសហគមន៍អាស៊ានកាន់តែជិតស្និទ្ធនិងរឹងមាំដោយឈរលើមូលដ្ឋាននៃការបន្តទទួលបាននូវលទ្ធផលពីប្រធានអាស៊ាននៅបណ្តាឆ្នាំមុនៗ ព្រមទាំងពង្រីកបទពិសោធន៍ជាក់ស្តែងក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាបទពិសោធន៍ក្នុងការរៀបចំកិច្ចប្រជុំសំខាន់ៗ កាលពីមុននោះផងដែរ។

វៀតណាមបានជ្រើសរើសប្រធានបទសម្រាប់ប្រធានអាស៊ានឆ្នាំ ២០២០ គឺ «ការផ្សារភ្ជាប់និងបន្សាំដោយម្ចាស់ការ​» ។ នេះរួមមានកាផ្សារភ្ជាប់ផ្នែកនយោបាយជាមួយនឹងសេដ្ឋកិច្ច រួមទាំងផ្សារភ្ជាប់រវាងបណ្តាសង្គមក្នុងបរិបទដែលអាស៊ានកំពុងរងផលប៉ះពាល់កាន់តែស្មុគស្មាញពហុទិសពីខាងក្រៅ ក៏ដូចជាចំពោះតម្រូវការនៃការអភិវឌ្ឍទំនាក់ទំនងយ៉ាងស៊ីជម្រៅរបស់អាស៊ានផ្ទាល់ខ្លួនតែម្តង។»

វៀតណាមបានត្រៀមខ្លួនជាស្រេចសម្រាប់ឆ្នាំប្រធានអាស៊ាន ២០២០ ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២០ ។ នេះមិនត្រឹមតែធានានូវសុវត្ថិភាពល្អបំផុតផ្នែកសន្តិសុខ រៀបចំយ៉ាងដិតដល់តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង រូបភាពប្រទេសវៀតណាមមួយដ៏រស់រវើក ផ្លាស់ប្តូរថ្មីនិងសន្តិភាពក៏ត្រូវបានឧទ្ទេសនាមជូនមិត្តភ័ក្តិមិត្តអន្តរជាតិក្នុងឱកាសនេះទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top