• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្ដេជ្ញាចិត្តរារាំងអំពើលួចបន្លំពាណិជ្ជកម្ម


 អ្នក​នាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang
 

 អ្នក​នាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បាន អោយដឹងថា រដ្ឋាភិបាល​វៀត​ណាម​ប្ដេជ្ញា​ចិត្តរារាំងហើយនឹងដោះស្រាយយ៉ាងម៉ឺង ម៉ាត់នូវអំពើលួចបន្លំពាណិជ្ជកម្ម ដែលទំនិញ​បរទេស​យក​នាម​ទំនិញ​វៀត​ណាម ដើម្បីនាំចេញទៅទីផ្សារផ្សេងៗ។ នាបច្ចុប្បន្ន អគ្គនាយកដ្ឋានគយវៀតណាម កំពុងមានវិធាន​ការ​ជាក់​ស្ដែង​នានា ដើម្បីរាំងស្កាត់អំពើនេះហើយការពារផលិត កម្មក្នុងប្រទេស។
 
នាថ្ងៃទី២០ ខែ​មិថុនា ឆ្នាំ២០១៩ នៅសន្និសីទកាសែតរបស់ក្រសួងការ បរទេសវៀតណាម ឆ្លើយសំណួររបស់អ្នក​យកព័ត៌​មាន​ស្ដីពីប្រតិកម្មរបស់វៀត ណាមចំពោះព័ត៌មានដែលថា នាពេលកន្លងទៅ បានកើតមានឡើង​ស្ថាន​ភាព​ ដែលទំនិញបរទេសបិទស្លាក់ទំនិញវៀតណាមដើម្បីនាំចេញទៅប្រទេស ទី៣នោះ អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​វៀត​ណាម លោកស្រី Le Thi Thu Hang ​បាន អោយដឹង​ថា រដ្ឋាភិបាល​វៀត​ណាម​ប្ដេជ្ញាចិត្ត​រារាំង​ហើយនឹង​ដោះស្រាយយ៉ាង​ម៉ឺង ម៉ាត់នូវអំពើលួចបន្លំពាណិជ្ជកម្ម ដែលទំនិញបរទេសយកនា​មទំនិញវៀតណាម ​ដើម្បី​នាំចេញទៅ​ទីផ្សារផ្សេងៗ។ នាបច្ចុប្បន្ន អគ្គនាយក​ដ្ឋានគយវៀតណាម កំ​ពុងមាន​វិធាន​ការជាក់​ស្ដែងនានា​ដើម្បីរាំង​ស្កាត់ អំពើនេះហើយការពារផលិតកម្មក្នុងប្រទេស។
 
ឆ្លើយសំណួរស្ដីពីប្រតិកម្ម​របស់វៀតណាមចំពោះការដែលនាវានេសាទនិងអ្នកនេសាទហ្វីលីពីន ជួបគ្រោះ​ថ្នាក់​នៅ​តំបន់​កោះ ​Co Rong ចំណុះប្រជុំកោះ Truong Sa ហើយត្រូវបានអ្នកនេសាទ វៀត ណាមជួយសង្គ្រោះនោះ អ្នកនាំ​ពាក្យ​ លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា វៀតណាមចាត់ទុកថា នាវា គ្រប់ប្រភេទ រួមទាំង​នាវា​នេសាទ​ដែលធ្វើសកម្មភាពនៅលំហរស​មុទ្រគឺមានការ ទ​ទួលខុស​ត្រូវអនុវត្តន៍​បទបញ្ញត្តិ​នានា​នៃច្បាប់​អន្តរជាតិ​ ជាពិសេសគឺអនុសញ្ញា UNCLOS និងអនុសញ្ញារបស់អង្គការនាវាចរណ៍អន្តរជាតិ (IMO)។ តាមនោះ បណ្ដានាវា​នឹង​មានការទទួលខុសត្រូវប្រព្រឹត្តដោយមនុស្សធម៌ ហើយជួយឧបត្ថម្ភ ដល់អ្នកនេសាទ​រង​គ្រោះថ្នាក់​នៅសមុទ្រ​។ នាវានេសាទរបស់ វៀតណាមបាន អនុវត្តន៍កាតព្វកិច្ចអន្តរជាតិនាពេលធ្វើសកម្មភាពនៅសមុទ្រ ដែលត្រូវបាន​ចែង នៅក្នុងអនុសញ្ញា UNCLOS និងអនុសញ្ញា IMO ដែលវៀតណាមជាសមាជិក។
 
ឆ្លើយសំណួរ​ស្ដីពីប្រតិកម្មរបស់វៀតណាមចំពោះការដែលនាពេលថ្មីៗនេះ មាននាវា និងអ្នកនេសាទ​មួយ​ចំនួន​របស់​វៀត​ណាម ដែលធ្វើសកម្មភាពនៅប្រជុំ កោះ Hoang Sa របស់វៀតណាម ត្រូវបង្ក្រាបនិងរឹបអូស​ទ្រព្យ​សម្បត្តិ​និង​ ឧបករណ៍នេសាទដោយនាវាសមត្ថកិច្ចចិន អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាមបាន​អះអាង​ថា​ ​វៀតណាមមានមូលដ្ឋនាគតិយុត្តនិងភស្តុតាង​ប្រវត្តិសាស្ត្រ ​យ៉ាងគ្រប់​គ្រាន់​ដើម្បី​អះអាង​នូវ​អធិបតេយ្យ​ភាព​​ដ៏ស​មស្របនឹងច្បាប់អន្តរជាតិ ​ចំពោះប្រជុំកោះ Hoang Sa និង Tru​ong Sa។​

សកម្មភាពពោលខាងលើរបស់ នាវាសមត្ថកិច្ច​ចិន​បាន​រំលោភ​បំពាន​ទៅលើ​អធិបតេយ្យភាព​របស់​វៀត​ណាម ចំពោះ​​ប្រជុំ​កោះ Hoang Sa រំលោភបំពានលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀង ស្ដីពីគោលការណ៍ជាសារវ័ន្ត បញ្ជា​ណែ​នាំកា​រដោះស្រាយបញ្ហានៅសមុទ្ររវាង វៀតណាមនិ​ងចិន​ ព្រម​ទាំង​គំរាម​កំហែង​ដល់​សុវត្ថិភាព​ទ្រព្យ​សម្បត្តិ​របស់អ្នក នេសាទវៀតណាម ដែលកំពុងធ្វើសកម្មភាពជាធម្មតានៅតំបន់សមុទ្រនេះ។ វៀត​ណាម​ប្រឆាំង​ជំទាស់យ៉ាងប្ដូរផ្ដាច់នឹងសកម្មភាពពោលខាងលើរបស់ភាគីចិន ហើយសំណូមពរ​អោយ​ចិន​វិនិច្ឆ័យ​យ៉ាង​ម៉ឺង​ម៉ាត់ បុគ្គលិកនិងនាវាសមត្ថកិច្ច ចិនទាំងនោះ ក៏ដូចជាសង​សំណង​យ៉ាង​សក្តិ​សម្យ​អោយអ្នក​នេសាទ​វៀត​ណាម ហើយមិនទុកអោយកើតមានឡើងរឿងក្ដីប្រហាក់ហ្រ​ហែលគ្នាថែមទៀតឡើ​យ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top