• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបានចូលរួមកិច្ចប្រជុំដំបូងរបស់ក្រុមប្រឹក្សា CPTPP


 គណៈប្រតិភូវៀតណាម ដឹកនាំដោយ លោក Tran Tuan Anh អញ្ជើញចូលរួមក្នុងកិច្ចប្រជុំដំបូង របស់ក្រុមប្រឹក្សា CPTPP

 នាថ្ងៃទី១៩ ខែមករា ឆ្នាំ​២០១៩​ កិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ​និងជឿន​លឿន​សម្រាប់​ភាព​ជាដៃគូ​អន្តរប៉ាស៊ីហ្វិក (CPTTT) ត្រូវបានប្រារព្ធធ្វើឡើង​នៅទីក្រុងតូក្យូ ប្រទេសជ​ប៉ុន ដោយ​មាន​ការ​ចូល​រួមពីរដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជក​ម្មរបស់ប្រទេសជាសមាជិកចំនួន​១១​។ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម​ លោក Tran Tuan Anh បានដឹកនាំគណៈប្រតិភូវៀត ណាមចូលរួមក្នុងកិច្ចប្រជុំនេះ។
 
នៅក្នុងកិច្ចប្រជុំ​ រដ្ឋមន្រ្តីទាំងអស់បានអនុម័តលើសេចក្តីថ្លែងការណ៍រួម ​ដែលបញ្ជាក់ពីការប្តេជ្ញាចិត្ត​​ដើម្បី​អនុវត្ត​ CPTPP យ៉ាងពេញលេញ សំដៅផ្ញើសារយ៉ាងរឹងមាំមួយក្នុងការគាំទ្រ ដល់​ការ​ធ្វើពាណិជ្ជកម្ម​សេរី កំណត់​ស្តង់​ដា​រខ្ពស់ និងមានតុល្យភាពសម្រាប់ភា​ពជាដៃគូពាណិជ្ជកម្ម​ក្នុងសត វត្សទី២១ ក៏ដូច​ជាជំរុញ​កំណើន​សេដ្ឋកិច្ច​និង​ផ្តល់ប្រយោជន៍​ដល់​មនុស្សនិង​អាជីវកម្ម។ ជាពិសេស​រដ្ឋមន្រ្តី​ទាំង​អស់​បាន​អនុម័ត​លើ​សេចក្តី​សម្រេច​ សំខាន់​ៗ​ចំនួន៤ ផងដែរ​។
 
អញ្ជើញឆ្លើយសម្ភាសន៍ជាមួយអ្នក​យកព័ត៌មាន នៃទីភ្នាក់ងារសារព័ត៌ មា​នវៀតណាម លោ​ក Tran Tuan Anh រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម​និងពាណិជ្ជ កម្មវៀតណាម បាន​មានប្រសាសន៍ថា ប្រទេសទាំង​អស់សុទ្ធ​តែ​បាន​ត្រៀម​ខ្លួន​ជាស្រេច ហេតុដូច្នេះ ដំណើរកា​រអនុវត្តន៍រាល់ការសន្យាក្នុងដំណាក់កា​លដំបូង​នេះ មានភាពវិជ្ជមាន​ខ្លាំងក្លានិង​ពេញលេញ​។ រដ្ឋមន្ត្រី លោក Tran Tuan Anh បានជឿជាក់ថា​ បណ្ដាប្រទេសជាសមាជិក​ CPTPP នឹងអនុវត្ត​កិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធ​ភាព ដោយនាំ មកនូ​វផលប្រយោជន៍​ជាក់ស្តែងដល់​ប្រជាជន​និង​អង្គភាពអាជីវកម្មនៅ​ក្នុងប្រទេសរ​បស់ខ្លួន៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top