• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបន្តកែលម្អយ៉ាងខ្លាំងក្លានូវសមត្ថភាពប្រកួតប្រជែង


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅវេទិកា WEF - ASEAN ឆ្នាំ២០១៨ ដែលបានរៀបចំឡើងនៅវៀតណាម (រូបថត៖ chinhphu.vn)
 

អ្នកជំនាញសេដ្ឋកិច្ច​ បណ្ឌិត Le Dang Doanh បានចាត់ទុក​ថា ដើម្បីទទួលបានលទ្ធផល​នេះ គឺត្រូវ​និយាល​ដល់ការ​ខិតខំប្រឹ​ង ប្រែងមិនចេះនឿយ​ហត់របស់​រដ្ឋាភិបាល​និង​បុគ្គល​នាយក​រដ្ឋមន្រ្តី​រដ្ឋាភិបាល​ក្នុងការ​កែទម្រង់​របៀប​របប​។
 
តាមការវាយតម្លៃ​ជាថ្មីបំផុតរបស់វេទិការសេដ្ឋកិច្ចពិភពលោក ថា សន្ទស្សន៍ ស្ដីពីសមត្ថភាពប្រកួតប្រ​ជែង​សកល​ (GCI) របស់វៀតណាមបានកើន១០កាំនិង ៣,៥ពិន្ទុក្នុងរង្វង់មួយឆ្នាំកន្លងទៅ។ អ្នកជំនាញសេដ្ឋកិច្ច បណ្ឌិត​ Le Dang Doanh បានចាត់ទុកថា ដើម្បីទទួលបានលទ្ធផលនេះ គឺត្រូវនិយាលដល់ការខិតខំប្រឹង ប្រែង​មិន​ចេះនឿយហត់​របស់រដ្ឋាភិបាលនិងបុគ្គលនាយករដ្ឋមន្រ្តីរដ្ឋាភិបាល ក្នុង​ការកែទម្រង់របៀបរបប។ លោក​បាន​ថ្លែង​ថា៖
 
“នេះជាលទ្ធផល​នៃការងារកែទម្រង់លើវិស័យជាច្រើន។ យើងអាចឃើញថា សន្ទស្សន៍ទាំង​អស់សុទ្ធ​តែមាន​ការរីក​ចម្រើន​។ ឧទាហរណ៍ថា សន្ទស្សន៍ស្ដីពីការ អនុវត្តបច្ចេកវិទ្យាព័ត៌មានឬសន្ទស្សន៍ស្ដីពីទីផ្សារទំនិញ ជាដើម សុទ្ធតែ​បាន​វាយ តម្លៃខ្ពស់។ ហេតុដូច្នេះហើយ យើងគោរពនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹង ប្រែងរបស់រដ្ឋាភិបាល​ ជាពិសេសគឺនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc”។
 
យ៉ាងណាមិញ បណ្ឌិត ​Le Dang Doanh ចាត់ទុកថា វៀតណាមត្រូវការបន្ត កែលម្អសន្ទស្សន៍ជាសមាសភាគនានា ដើម្បីឆ្លើយ​តបនឹងបទដ្ឋាននៃខឿនសេដ្ឋ កិច្ចទីផ្សារ ក៏ដូចជាជួយ​ឧបត្ថម្ភ​ដល់​សហគ្រាស​អោយ​បាន​ល្អ​ថែម​ទៀត​ ព្រម​ទាំង ត្រូវការបន្តកែទម្រង់យ៉ាងខ្លាំងក្លានូវរបៀបរប​ប ហើយធានាតម្លាភាពផង​ដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top