• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបញ្ជាក់ទស្សនៈនៅកិច្ចប្រជុំបណ្ដាប្រទេសសមាជិក UNCLOS ១៩៨២

កិច្ចប្រជុំលើកទី៣១ បណ្ដាប្រទេសសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិ (អ.ស.ប) ស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ កំពុងប្រព្រឹត្តទៅនៅឯទីស្នាក់ការ អ.ស.បនៅទីក្រុងញូវយ៉ក ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៥ ខែមិថុនា។

ថ្លែងនៅកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំ អ.ស.ប បានអះអាងសារជាថ្មីម្ដងទៀតថា UNCLOS គឺជាក្របខ័ណ្ឌ គ្រប់ជ្រុងជ្រោយដើម្បីសម្របសម្រួលប្រតិបត្តិការទាំងអស់នៅសមុទ្រនិងមហាសាគរ ចូលរួមចំណែកដល់ការធានាសុវត្ថិភាព សន្តិសុខ សេរីភាពនាវាចរណ៍ រក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ក៏ដូចជាការអនុវត្តរបៀបវារៈ ២០៣០ ដើម្បីការអភិវឌ្ឍប្រកប ដោយចីរភាពផងដែរ។

 

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំ អ.ស.ប។

 

ពាក់ព័ន្ធដល់ស្ថានភាពសមុទ្រខាងកើត លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអះអាងឡើងវិញថា គ្រប់ជម្លោះទាំងអស់ត្រូវតែបានដោះស្រាយដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ ក្នុងនោះមានធម្មនុញ្ញអ.ស.បនិង UNCLOS ១៩៨២ ក៏ដូចជាគោរពនីតិវិធីការទូតនិងគតិយុត្តមិនប្រើប្រាស់អំពើហឹង្សាឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សាឡើយ។ លោកឯកអគ្គរដ្ឋទូតក៏បានសម្ដែងការព្រួយបារម្ភចំពោះការកើតមានព្រឹត្តិការណ៍មួយចំនួននាពេលថ្មីៗនេះនៅសមុទ្រខាងកើត ដែលរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការរបស់វៀតណាម ព្រមទាំងអំពាវនាវឲ្យភាគីពាក់ព័ន្ធនានាគួរតែអត់ធ្មត់ មិនធ្វើ យោធូបនីយកម្មឬមានសកម្មភាពបណ្ដាលឲ្យស្ថានភាពស្មុគស្មាញជាងឬបណ្ដាលឲ្យជម្លោះកើនឡើងដែលប៉ះពាល់ដល់សុវត្ថិភាព សន្តិសុខនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត គំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ផងដែរ។ ទន្ទឹមនឹងនោះ អនុវត្តន៍យ៉ាងពេញលេញនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងបង្ហើយក្រមប្រតិបត្តិ (COC) ក្នុងពេលឆាប់ៗ ដោយមានខ្លឹមសារជាក់ស្ដែង និងមានសុពលភាព សមស្របនឹងច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top