• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបញ្ជូននាយទាហានម្នាក់បន្ថែមទៀតទៅបំពេញភារកិច្ចរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូង

វរសេនីយ៍ទោ Nguyen Kim Tinh ជាកម្មាភិបាលនៃស្នងការរក្សាសន្តិ ភាពវៀតណាមទៅបំពេញភារកិច្ចរក្សាសន្តិភាព​របស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង ជំនួសអោយវរសេនីយ៍ត្រី Do Thi Hang Nga ដែលទើប នឹងបានបញ្ចប់បេសកកម្មការងារក្នុងរយៈពេល ១ ឆ្នាំ។


 វរសេនីយ៍ទោ Nguyen Kim Tinh (រូបថត៖ TTXVN)

នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ប្រធានគណៈកម្មការនៃក្រសួងការពារប្រទេសទទួលបន្ទុកការចូលរួមកងកម្លាំង​រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានប្រគល់សេចក្ដីសម្រេចចិត្តរបស់ប្រធានរដ្ឋ ជូនចំពោះវរសេនីយ៍ទោ Nguyen Kim Tinh ជាកម្មាភិបាលនៃស្នងការរក្សាសន្តិភាពវៀតណាមទៅបំពេញភារកិច្ចរក្សាសន្តិភាព​របស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង ជំនួសអោយវរសេនីយ៍ត្រី Do Thi Hang Nga ដែលទើប នឹង​បានបញ្ចប់បេសកកម្មការងារក្នុងរយៈពេល១ឆ្នាំ។

វរសេនីយ៍ទោ Nguyen Kim Tinh ធ្លាប់បានចូលរួមការហ្វឹកហ្វឺនជំនាញនាយទាហានសេនាធិការនិងអ្នកសង្កេតការណ៍យោធានៅប្រទេសកូរ៉េខាងត្បូង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top