• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយ អង់ហ្គោឡា និង ណាមីប៊ី


 វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយ អង់ហ្គោឡា និង ណាមីប៊ី 

ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២​០១៨ អនុរដ្ឋមន្ត្រីក្រសួងការបរទេស​​វៀត​ណាម លោក Vu​ Hong Nam បាន​អញ្ជើញបំពេញទស្សនកិច្ចការ​ងារនៅ​​ប្រទេសអង់ហ្គោ​ឡា (​Angola)។

ក្នុង​ជំនួបពិភាក្សនេះ ​អាជ្ញាធរមានសមត្ថកិច្ចរបស់អ​ង់ហ្គោឡាបានប​ញ្ជាក់​ថា ភាគីអង់ហ្គោ​ឡា​នឹង​បញ្ជូន​បញ្ជីរាយ​នាម​ នៃគម្រោងការណ៍អំពាវនាវ​ការវិនិយោគ ដល់ភាគី​​ប្រទេសវៀតណាម​នា​ពេល​ឆាប់ៗ​នេះ ហើយ​ក៏មាន​គោល​បំណង​ចង់ ទ​ទូលសហគ្រាសវៀតណាមមកអ​ង់ហ្គោឡា ដើម្បីស្វែងយល់​នូ​វឱកាស​ ធ្វើអាជីវកម្ម​ថ្មីៗលើ​វិស័យ​ទូរគមនាគមន៍ ប្រេងឧស្ម័​ន ជាពិសេស នៅពិព័ណ៌ A​ngotic ស្តីពីបច្ចេកវិ​ទ្យាទូរគមនាគមន៍ដែល​ នឹងប្រារ​ព្ធ​ឡើងនៅប្រទេស អង់ហ្គោឡាក្នុងខែ​មិថុនា ឆ្នាំ ២០១៨ ខាងមុ​ខ។ ជាពិសេស ថ្នាក់ដឹកនាំ​ អង់​ហ្គោឡាបា​ន​ប្រគល់ភារកិច្ចឲ្យ ឯកអគ្គរដ្ឋ​ទូត អង់ហ្គោឡាប្រចាំនៅទីក្រុង​ ហាណូយ​ដាក់​ជូនសំណើ​ឲ្យបាន​ឆាប់ៗស្តីពី​មុខទំនិញ​ជាក់ស្តែង​ដែលភាគីទាំងពីរអាចផ្លាស់​ប្តូរ ដើម្បី​បង្កើន​ទំហំពាណិជ្ជកម្ម​រថែម​ទៀតវាង​ប្រទេស​ទាំង​ពីរ​។
 
គួរបញ្ជាក់ដែរថា មុននោះ អ​នុរដ្ឋមន្រ្តីក្រសួងការបរទេស​វៀតណាម លោ​ក Vu Hong Nam ក៏បានអញ្ជើញ​ទៅបំពេញ​ទស្សកិច្ច​ការងារ​នៅសាធារណរដ្ឋ​ ណាមីប៊ី (ពីថ្ងៃទី១៥ ដល់​ ថ្ងៃទី១៧ ខែឧសភា) ដែរ។ ​ក្នុងជំនួប​ជាមួយស្ថាប័ន​ មានស​មត្ថកិច្ចនៃប្រទេស ណាមីប៊ី ​ភាគីទាំងពីរ​បាន​ឯកភាព​គ្នាជំរុញកិច្ច​សហប្រតិ​បត្តិការ​លើវិស័យ​សេដ្ឋកិច្ច​ឲ្យបានស្រប​តាម នឹងទំនាក់ទំនង នយោ​បាយល្អរវាងប្រទេសទាំងពីរ ​ព្រមទាំង ឯក​ភាព​គ្នាខិតខំ​ប្រឹង​ប្រែង ធ្វើពិពិ​ធកម្មនូវទំនិញផ្លាស់ប្តូរគ្នានានា​ដែរ ដូចជាសាច់គោ សាច់ស្វតពាហនៈ​ រ៉ែ​របស់ ណាមីប៊ី ​ និង ម៉ាស៊ីនកសិកម្ម លាមក កាត​ដេរ គ្រឿងយន្ត និង ទូរស័ព្ទ​ របស់​វៀតណាម​។ល។
 
ទន្ទឹមនឹងនេះ ភាគីទាំង​ពីរតភ្ជាប់កិច្ចសហប្រតិបត្តិកា​ររវាងសភាពាណិជ្ជកម្ម និង​ ឧស្សាហកម្មនៃប្រទេស​ទាំងពីរ​ ដើម្បីរៀបចំឲ្យបណ្តាសហគ្រាស​មកស្វែងយល់ ឱកាសលើវិស័យ​ភាពពាណិជ្ជ​កម្ម វិនិយោគ​នៅទីផ្សារ​របស់​ប្រទេស​និមួយៗ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top